ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ជំនន់​ទឹកភ្លៀង​! នាយ​រដ្ឋមន្ត្រី​បញ្ជា​រដ្ឋ​មន្ត្រី​៤​រូប ចុះ​ដោះស្រាយ​បញ្ហា​ជា​មួយ​​ពល​រដ្ឋ​ជា​បន្ទាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​បញ្ជារ​ឲ្យ​រដ្ឋមន្ត្រី​ចំនួន ៤ រូប​ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រង​គ្រោះជា​បន្ទាន់ ជា​ពិសេស​រដ្ឋមន្ត្រី​ទាំង ៤ រូប​មក​ពី​ក្រសួង​ចំនួន…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​បញ្ជារ​ឲ្យ​រដ្ឋមន្ត្រី​ចំនួន ៤ រូប​ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រង​គ្រោះជា​បន្ទាន់ ជា​ពិសេស​រដ្ឋមន្ត្រី​ទាំង ៤ រូប​មក​ពី​ក្រសួង​ចំនួន ៤ ត្រូវ​ដោះស្រាយ​បញ្ហា ជួសជុល​ផ្លូវ ស្ពាន និង​ទំនប់​ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ចំនួន ២០ ខេត្ត​-​រាជធានី ឲ្យ​បាន​រហ័ស ។

ថ្លែង​ក្នុង​​​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ចំណុច​ទីក្រុង​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប​ថ្មី​កោះន​រា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី ៤​រូប រួម​មាន​៖ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ , លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី​សា​ធារ​ការ​និង​ដឹក​ជ​ញ្ជួ​ន​, លោក អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋ​មន្ត្រី​អភិវឌ្ឍន៍ជនបទ និង​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រី​ធនធានទឹក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ត្រូវ​ប្រជុំ​ដោះស្រាយ​ភ្លាម ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រង​គ្រោះ ដោយ​ចាត់​កម្លាំង​ចុះ​ជួសជុល​ផ្លូវ ស្ពាន និង​ទំនប់​ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លង​មក​នោះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា «​យើង​មាន​សភាពការណ៍​មិនធម្មតា ដូច្នេះ​យើង​ត្រូវ​មាន​នីតិវិធី​ដោះស្រាយ តាម​វិធី​មិនធម្មតា​ដែរ ដោយ​មិន​ត្រូវ​រង់ចាំ​មន្ត្រី​ចុះ​ពិនិត្យ វាយតម្លៃ​អ្វី​នោះ​ទេ គឺ​ត្រូវ​ចាត់​មន្ត្រី​ជំនាញ ចុះ​ជួសជុល​ផ្លូវ ស្ពាន ដែល​ខូច​ដោយ​ទឹកជំនន់​នោះ ភ្លាម​ៗ​ឡើង​វិញ​» ។

សម្តេច​បាន​បន្ត​ថា ជុំវិញ​បញ្ហា​ទាក់ទង​ខាង​ផ្នែក​ទឹក គឹ​ត្រូវ​មាន​វិធី​ទប់ទឹក និង​កន្លែង​បែកបាក់​ទំនប់​ទឹក ក៏​ត្រូវធ្វើ​ជា​បន្ទាន់ ដើម្បី​ឲ្យ​ប្រជា​កសិករ​យើង បង្កបង្កើន​ផល​បាន និង ផ្នែក​កសិកម្ម ក៏​ត្រូវ​ចែក​ពូជ​បន្លែ ពូជស្រូវ ដល់​កសិករ​ភ្លាម​។ ដើម្បី​ឲ្យ​គាត់​ធ្វើ​បាន ក៏​ត្រូវ​មានទឹក ហើយ​ក៏​ត្រូវ​មានការ​ដឹក​ជញ្ជូន​កសិផល​ទាំងនោះ​ដែរ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កុំ​ចាំ​មន្ទីរ​រាយការណ៍ មក​ភ្នំពេញ​។ យើង​ចាត់​រដ្ឋលេខាធិការ ចុះ​ទៅ​តាម​គោលដៅ​។ កន្លែង​ខ្លះ ត្រូវ​ចាត់​ច្រើន​ក្រុម​ចុះ​ទៅ ពិសេស​នៅ​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ កុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង គាត់​លំបាក​មួយ​សា​ហើយ មក​លំបាក​មួយ​សា​ទៀត ក្រោយ​ទឹក​ស្រក​។ ត្រូវការ​ចាយ​ប៉ុន្មាន ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច យើង​មាន​ខ្ទង់​ថវិកា មិន​ទាន់​បែងចែក​។ យើង​មាន​ថវិកា​ត្រៀម​បម្រុង ១៥០​លាន​ដុល្លារ ដើម្បី​ធ្វើ​ការងារ​នេះ​»​។

សម្តេច​បាន​ថ្លែង​បន្ត​ថា រដ្ឋមន្ត្រី​ទាំង ៤​ត្រូវ​ធ្វើការ​ឲ្យ​បាន​រហ័ស​កុំ​ស្ពក់​ស្រពន់​ឲ្យ​សោះ​រឿង​ដោះ​ស្រាយ​បញ្ហា​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដោយ​ក្នុង​នោះ​សម្តេច​តេ​ជោ​បាន​អះអាង​ថា «​ខ្ញុំ​នឹង​ចាំ​មើល​! បើសិនជា​កន្លែង​(​រង​គ្រោះ​)​ណា​យឺត ខ្ញុំ​នឹង​ចុះ​ទៅ​កន្លែង​ហ្នឹង ចាំ​មើល​រដ្ឋមន្ត្រី​ធ្វើ​មុខ​យ៉ាងម៉េច​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ