ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរហស្សនាម«​ស្អែក​ស្លា.ប់ ស្អែក​ស្លា.ប់​» ​ត្រូវតុលាការសម្រេចហើយ​

3 ឆ្នាំ មុន
  • កណ្តាល

រាជធានី​កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ ឈ្មោះ ប៉ូ ចាន់​នី ជា​អ្នក​សារព័ត៌មាន…

រាជធានី​កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ ឈ្មោះ ប៉ូ ចាន់​នី ជា​អ្នក​សារព័ត៌មាន «​សាន្ត ព្រំ ព័ត៌មាន​» និង​មាន​រហស្សនាម «​ស្អែក​ស្លា.ប់ ស្អែក​ស្លា.ប់​» ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី ។

គួរ​រំលឹក​ថា នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ បាន​ចាប់ខ្លួន​ឈ្មោះ ប៉ូ ចាន់​នី ជា​អ្នក​សារព័ត៌មាន «​សាន្ត ព្រំ ព័ត៌មាន​» និង មាន​រហស្សនាម «​ស្អែក​ស្លា.ប់ ស្អែក​ស្លា.ប់​» នៅ​ចំណុច​ភូមិ​តា​ជ័យ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លោក អាត ច័ន្ទ​ដា​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ។

ឈ្មោះ ប៉ូ ចាន់​នី រហស្សនាម «​ស្អែក​ស្លា.ប់ ស្អែក​ស្លា.ប់​» ពាក់ព័ន្ធ​បទល្មើស «​គំរាមកំហែង , បរិហា​កេរ្តិ៍​ជា​សាធារណៈ , ជេរ​ប្រមាថ​ជា​សាធារណៈ , ​ញ៉ុះញ៉ង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណៈ​» ប្រព្រឹត្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្អែក​ស្លា.ប់ ស្អែក​ស្លា.ប់​» កាលពី​ថ្ងៃ​ទី​៥ ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​មាត្រា​២៣១ , មាត្រា​៣០៥ , មាត្រា​៣០៧ , មាត្រា​៤៩៤ , មាត្រា​៤៩៥ និង មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ ។

សមត្ថកិច្ច​ចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់​នី រហស្សនាម «​ស្អែក​ស្លា.ប់ ស្អែក​ស្លា.ប់​» នេះ គឺ​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​លោក ផែង វណ្ណៈ ។ ប៉ុន្តែ​ក្រោយមក លោក ផែង វណ្ណៈ បាន​ដក​ពាក្យបណ្តឹង​វិញ បន្ទាប់​ពី​ឈ្មោះ ប៉ូ ចាន់​នី បាន​សុំ​ទោស និង​ទទួលស្គាល់​កំហុស ។

ទោះបី​យ៉ាងណា បណ្តឹងអាជ្ញា មិន​បាន​រលត់​តាម​រយៈ​ការ​ដក​ពាក្យបណ្តឹង​របស់​ដើមបណ្តឹង​រដ្ឋប្បវេណីឡើយ ។

មាត្រា​៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ចែង​ថា «​មូលហេតុ​នៃ​ការ​រលត់​បណ្តឹងអាជ្ញា មាន​ដូច​តទៅ គឺ ៖ ១-​មរណភាព​នៃ​ជនល្មើស ។ ២-​ការ​ផុត​អាជ្ញា​យុ​កាល ។ ៣-​ការ​លើកលែងទោស​ជា​ទូទៅ ។ ៤-​និរាករណ៍​នៃ​ច្បាប់ព្រហ្មទណ្ឌ និង៥-​អាជ្ញា​អស់ជំនុំ ។

កាលណា​បណ្តឹងអាជ្ញា​ផុត​រលត់​ហើយ ការ​ចោទប្រកាន់​ខាង​បទ​ព្រហ្មទណ្ឌ​មិន​អាច​ចាប់ផ្តើម​បាន​ទៀត​ទេ ឬ ត្រូវ​តែ​បញ្ឈប់ ។

នេះ​ចាត់ទុកជា​សារ​មួយ​ដល់​អ្នក​សារព័ត៌មាន មិន​ត្រូវ​ប្រើ​សិទ្ធិ​ហួស​ពី​ព្រំដែន រហូត​ដល់​ការ​ជេរ​ប្រមាថ​បុគ្គល និងជេរ​ប្រមាថ​មន្ត្រី​អាជ្ញាធរ​សាធារណៈ ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ