ដំណឹង​លែងលះ​ប្តី​របស់ សឿ សុធា​រ៉ា ត្រូវ​​នាង​បកស្រាយ​ក្នុង​ភាព​ទាក់​ទើរ


រាជធានី​ភ្នំពេញ ៖ ចុង​ក្រោយ​នេះ​មានការ​លើក​ឡើង​ថា តារា​សម្តែង សឿ សុធា​រ៉ា អាច​នឹង​មាន​បញ្ហា​បែកខ្ញែក​ពី​លោក សា​ពូន មី​ដា​ដា ។ អ្នក​ទាំង​២ មិន​ទាន់​ហ៊ាន​ទម្លាយ​ចេញ​មក​ក្រៅពី​ទេ ដោយ​លើក​ហេតុផល​ថា​នៅ​ដដែល ហើយ​ទៅ​ណា​មក​ណា​វិញ សឿ សុធា​រ៉ា មិន​បណ្តើ​រលោក​សា​ពូន មី​ដា​ដា ពេញ​មុខ នេះ​បើ​យោង​លើ​ការ​អះអាង​របស់​នាង​។

នៅ​មិន​ទាន់​ជឿ​១០០% នៅឡើយ​នោះ​ទេ ដែល សឿ សុធា​រ៉ា មិន​ទាន់​លើក​ហេតុផល​ច្បាស់​ជុំវិញ​ការ​លេចឮ​ព័ត៌មាន​ថា ដំណើរ​ស្នេហា​របស់​នាង និង​សា​ពូន មី​ដា​ដា អតីត​តារា​លេចធ្លោ​នៅ​ហង្ស​មាស ចប់​គ្នា​។ ហើយ​មានការ​សង្ស័យ​ថា សា​ពូន និង សុធា​រ៉ា បាក់​បែង​គ្នា​យូរ​ដែរ គ្រាន់តែ​មិន​ខ្ចរខ្ចាយ​បែក​ទឹក​ពេញ​សង្គម​សិល្បៈ​ក្នុង​ពេល សឿ សុធា​រ៉ា ស្ងាត់​ពី​សិល្បៈ​ផង​នោះ​។

ទោះជា​យ៉ាងណា សឿ សុធា​រ៉ា នៅ​តែ​លើក​ហេតុផល​ច្បាស់​ថា នាង​មិន​បាន​ដាច់ដោច​ស្នេហ៍​តាម​អ្វី​ដែល​គេ​បាន​ចុះ​ផ្សាយ​ឡើយ​។ សឿ សុធា​រ៉ា និយាយ​មួយ និង​ទាក់​ទើរ​ថា «​កន្លង​មក មាន​បង​ៗ​ខាង​សារព័ត៌មាន​ចុះ​ពី​នាង និង​ស្វាមី​ថា បែក​គ្នា ឬ​ដាច់​ងារ​ជា​ប្តី​ប្រ​ព​ន្ឋ​។ នាង​មិន​បាន​ខឹង ឬ​អាក់អន់ស្រពន់ចិត្ត​នោះ​ទេ នាង​យល់​ពី​ព័ត៌មាន ព្រោះ​១៥​ឆ្នាំ​នៅ​ជាមួយ​សិល្បៈ​នាងរង​នូវ​ព្យុះ​ព័ត៌មាន​ច្រើន​ណាស់​បក់​ប៉ះ​។

នាង​ថា ទៅ​ណា​មក​ណា នាង​ភាគច្រើន​មិន​បាន​បណ្តើរ​គាត់​ទៅ​ជាមួយ ឯ​គាត់​ក៏​មិន​បាន​បណ្តើរ​នាង​។ ចឹ​ង​យើង​ហាក់​ផ្សេង​ៗ​គ្នា ដែល​ក្លាយជា​មូលហេតុ​នាំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​តែ​ម្តង​។ បើ​បែកបាក់​គ្នា​មែន​នោះ ច្បាស់​ជា​មាន​លិខិត ឬ​ភស្តុ​តាង​អ្វី​បែកធ្លាយ​មិនមែន​ស្ងាត់ឈឹង​ឡើយ​»​។

សឿ សុធា​រ៉ា បាន​ឃ្លាត​ពី​សិល្បៈ​អស់​១១​ឆ្នាំ ដើម្បី​មើលថែ​ជីវិត​គ្រួសារ​។ នាង​បាន​បណ្តោយ​ឱ្យ​របូត​ការងារ​ងារ​ជា​តួ​សម្តែង​លេចធ្លោ ដើម្បី​តាម​គ្រួសារ​។ លុះ​មក​ទល់​ពេល​នេះ នាង​មានកូន​២​នាក់​ហើយ ដោយ​កូនស្រី​ច្បង​ឈ្មោះ ពិមាន អាយុ​១០​ឆ្នាំ ឯ​កូនប្រុស​ពៅ អាយុ​៣​ឆ្នាំ​។

សឿ សុធា​រ៉ា បាន​ប្រកាស​ចូល​សិល្បៈ​វិញ ដោយ​បាន​កុងត្រា​ថត​រឿង​បាន​២​ឬ​៣​រឿង​ឱ្យ​ផលិត​កម្ម​មួយ​ចំនួន​យក​ទៅ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​។ នាង​និយាយ​ដោយ​មុតមាំ​ថា ចូល​សិល្បៈ​លើក​នេះ គឺ​មិន​ដកថយ​នោះ​ទេ គឺ​ប្រឡូក​ទាល់តែ​អស់ចិត្ត អស់កម្លាំង​។ សិល្បៈ​នាង​សាង​មក​លំបាក​ណាស់ មិន​អាច​ឈប់​ដោយ​គ្មាន​ហេតុផល​ឡើយ​។ កូន​ៗ​របស់​នាង​រឹង​មាំ​អស់ហើយ ណា​មួយ​បាន​កម្លាំងចិត្ត​ពី​បងស្រី​ជួយ​មើលថែ​កូន​ៗ​នាង​ដែរ នោះ ទើប​នាង​អាច​មក​បំពេញ​សិល្បៈ​វិញ​​បាន​។ សុធា​រ៉ា ធ្វើ​ឱ្យ​គេ​ឆ្ងល់​ថា បាន​បងស្រី​ជួយ​មើល​កូន ឯ​ស្វាមី​ត្រូវ​នាង​មិន​បាន​លើក​មក​និយាយ​ឡើយ​។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ