ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​តេ​ជោ ​ផ្តាំ​ទៅ​​ក្រុម​​ញុះ​​ញង់​ធ្វើ​បាតុកម្ម​​​ប្រឆាំង​នឹង​កងទ័ព​ចិន​នៅ​​កម្ពុជា​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​បបួល​ក្រុមប្រឆាំងស្បថ​ចំពោះ​បំណង​ញុះញង់​ ឱ្យ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ ដើម្បី​ប្រឆាំង​នឹង​កំលាំង​កងទ័ព​ចិន​នៅ​កម្ពុជា​ ជា​គោលបំណង​ពិត​ទេ​។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​បបួល​ក្រុមប្រឆាំងស្បថ​ចំពោះ​បំណង​ញុះញង់​ ឱ្យ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ ដើម្បី​ប្រឆាំង​នឹង​កំលាំង​កងទ័ព​ចិន​នៅ​កម្ពុជា​ ជា​គោលបំណង​ពិត​ទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន សាងសង់​ស្ពាន​បេ​តុងខ្សែ​កា​ប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ពី​តំបន់​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប កោះន​រា និង ពី​កោះន​រា ទៅ​ផ្លូវជាតិលេខ​១​ នៅព្រឹក​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០២០ នេះ​ថា​៖ «ទាំងអស់​គ្នា​ហើយ​ពួក​ហ្អែ​ង ​ហ៊ាន​ស្បង​ឲ្យ​រន្ទះបាញ់ បើ​និយាយ​ពី​កងទ័ព​ចិន ប៉ុន្តែ​គេ​ធ្វើនេះ​ជា​មូល​ហេតុ​នៃ​ការ​ផ្តួល​រលំ បើ​គេ​ប្រមូល​កំលាំង​បាន ។ ប៉ុន្តែ​គ្មាន​ផ្លូវ​នោះ​ទេ ប្រាប់​ឲ្យ ហើយ​តម្លៃ​សន្តិភាព​ធំ​ខ្លាំង​ណាស់ អត់​យក​អ្វី​មក​ជំនួសបាន​ទេ នេះ​ជា​រឿង​ដែល ត្រូវ​និយាយ​ថ្ងៃនេះ​»​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ក៏​បាន​ផ្តាំ​ទៅ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ ជា​ពិសេស​នោះ​លោក ហូរ វ៉ា​ន់ និង​ប្រពន្ធ​ សុំ​កុំ​ឲ្យ​មានការ​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​ចែកចាយ​លុយ​ឲ្យ​សោះ​។ ក្នុង​ឱកាស​នោះ​ដែរ ​សម្តេច​តេ​ជោ​ក៏​បាន​ចាត់​សម្លេង​លោក ហូរ វ៉ា​ន់​ ដែល​និយាយតាម​ប្រព័ន្ធ​Zoom ពី​ក្រៅប្រទេស​ថា​ បន្ថែម​លុយ​ដល់​ក្រុម​បាតុកម្ម​ស៊ី ឈ្នួល​នៅ​ក្នុង​ប្រទេស ផង​ដែរ​។

សម្តេច​បញ្ជាក់​ថា​៖ «​មេចោរ​បញ្ជាមក​កូនចោរ​ តើ​ត្រូវ​ចាប់​កូនចោរ​ទេ? អា​កូនចោរណា​ដែល​មិន​ឃោរឃៅ ឬ​មុខសញ្ញារ​ឲ្យ​ទៅ តើ​មាន​ភស្តុ​តាង​ប៉ុណ្ណឹង ហើយ​គេចាប់​ខ្ល​ន​ទេ? តើ អាវ៉ា​ន់ ស្តាប់​សម្លេង​ទេ អី​ញ្ចឹ​ង​លោក​ជា​មេចោរ អញ្ញចាប់​កូនចោរ​។ អានេះ​វា​ឆ្លៀត រហូត​អានេះ​វា​ឆ្លៀត មិនមែន​ជា​សិទ្ធិ​នោះ​ទេ វា​ទាមទារ​ឲ្យ​ដក​កងទ័ព​ចិន​ពី​ស្រុក​ខ្មែរ ក្នុង​ពេល​កម្ពុជា​អត់​មាន​កងទ័ព​សោះ​។ ចិន​វិនិយោគ​មាន ចិន​បច្ចេកទេស​មាន ដូច​ប្រទេស​ដទៃ​ក៏​មាន​ដូច​គ្នា​»​។

សម្ត​ច​តេ​ជោ​ក៏​បាន​ផ្តាំ​ទៅ​លោក ហូរ វ៉ា​ន់​ ថា​ កុំ​នឹក​ស្មានថា​ បញ្ហា​តាម​អ្វីគេ​មិន​អាច យក​សម្លេង​បាន​ឲ្យ​សោះ​។ ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ក៏​បាន​ស្នើ​ទៅ​មនុស្សម្នាក់​ទៀត​ដែល មាន​ប្រពន្ធ​កំពុង​រប​រដូរ​លុយ​នៅ​ភ្នំពេញ ក៏​ដូច​ជា​លោក ហូរ វ៉ា​ន់​ យកប្រពន្ធ​កូន ទៅ​ក្រៅ​ប្រទេសតែ​ម្តង​ទៅ​។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា បើ​អ្នកខ្លះ​គង់តែ​មក​ស្រុក​ខ្មែរ​វិញ ​ត្រូវធ្វើ​អ្វី​ឲ្យ​ស្រួល​បន្តិច ដោយ​កុំ​ធ្វើការ​រំខាន​គេ​សព្វគ្រប់​បែប​យ៉ាង​។ ជាក់ស្តែង​ ឃើញ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​​រង​គ្រោះ ​ដោយ​ទឹកជំនន់​មិន​បាន​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​ទេ ផ្ទុយ​ទៅ​វិញ និយាយ​តែ​រឿង​ផ្តួលរំលំ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ