ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! Hamilton បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​របស់ Schumacher ហើយ

3 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ កីឡាករ Lewis Hamilton បាន​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ និង​កម្រ​របស់​អតីតកីឡាករ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​លោក Michael Schumacher ដើម្បី​ក្លាយជា​កំពូល​អ្នក​ប្រណាំង​រថយន្ត…

ព័រ​ទុ​យ​ហ្គា​ល់ ៖ កីឡាករ Lewis Hamilton បាន​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ និង​កម្រ​របស់​អតីតកីឡាករ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​លោក Michael Schumacher ដើម្បី​ក្លាយជា​កំពូល​អ្នក​ប្រណាំង​រថយន្ត Formula 1 ដែល​ឈ្នះ​ការ​ប្រកួត Grand Prix ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។

Hamilton បាន​យកឈ្នះ Grand Prix លើក​ទី​១២​ក្នុង​ព្រឹត្តិការណ៍ Formula One World Championship 2020 ដែល​ធ្វើ​ឡើង​នៅ​ទីលាន Algarve International Circuit ក្នុង​តំបន់ Algarve ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​កាលពី​ម្សិលមិញ​។ បន្ទាប់​ពី​បាន​ចំណាយពេល ១​ម៉ោង ២៩​នាទី និង​៥៦​វិនាទី ដើម្បី​កាន់​កំណត់​ត្រា​ឈ្នះ ៩២​លើក​ក្នុង​អាជីព​របស់​ខ្លួន​។

ជ័យជម្នះ​កាលពី​ម្សិលមិញ បាន​ធ្វើ​ឱ្យ​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ ៣៥​ឆ្នាំ​រូប​នេះ បំបែក​កំណត់​ត្រា​ឈ្នះ ៩១​លើក​ក្នុង​អាជីព​របស់​អតីត​ម្ចាស់​ជើងឯក​ពិភពលោក​ច្រើន​បំផុត ៧​សម័យកាល Michael Schumacher​ ដែលចូលនិវត្តន៍កាលពីឆ្នាំ២០១២។

ម្ចាស់​ជើងឯក​ពិភពលោក ៦​សម័យកាល Lewis Hamilton បាន​បង្ហោះ​សារ​ក្រោយ​ជ័យជម្នះរបស់ខ្លួនថា «៩២​ឈ្នះ​ថ្ងៃនេះ គឺជា​ក្តី​សុ​បិ​ន្ត​ដ៏​ធំ​បំផុត​របស់ខ្ញុំ​។ ខ្ញុំ​មិន​អាច​ឈាន​ដល់​ចំណុច​នេះ​ទេ ប្រសិនបើ​គ្មាន​វត្តមាន​សមាជិកទាំងអស់ក្នុង​ក្រុម​របស់ខ្ញុំ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ដែល​មាន​អ្នក​គ្រប់​គ្នា​នៅ​ក្បែរ​ខ្ញុំ​»៕