សម្តេច​តេ​ជោ​អញ្ជើញ​បើក​ការដ្ឋាន​ស្ពាន​​ប្រវត្តិសាស្ត្រ​ចំណា​យ​​ថវិកា​ជាង​៤០​​លាន​ដុល្លារ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​ឆ្លង កាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះន​រា និង​ពី​កោះន​រា ទៅ​ផ្លូវជាតិ​លេខ​១ ដែល​ត្រូវ​ចំណាយ​ថវិកា​សរុប​ស្ពាន​ទាំង​២​នេះ​អស់​ចំនួន​ជិត​៤០​លាន​ដុល្លារ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ សមិទ្ធផល​ថ្មី​ជា​ប្រវត្តិសាស្ត្រ​លើ​ទឹកដី​រាជធានី​ភ្នំពេញ​មួយទៀត នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ដំណើរការ​សាងសង់ ហើយ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

សមិទ្ធផល​ថ្មី​ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​ស្អែក​នេះ គឺ​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​ឆ្លងកាត់​ទន្លេ​បាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះន​រា និង​ពី​កោះន​រា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​សាស្ត្រ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះន​រា មាន​ប្រវែង ៨២៤​ម៉ែត្រ មាន​ទទឹង ២៤.៥០​ម៉ែត្រ​។ ផ្លូវ​នេះ​គ្រោង​ចំណាយពេល​សាងសង់ ៣៥​ខែ ដោយ​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​។ ដោយឡែក​ស្ពាន​ភ្ជាប់​ពី​ក្រុង​រណប​កោះន​រា ទៅ​កាន់​ផ្លូវជាតិ​លេខ​១ មាន​ប្រវែង​៦០​ម៉ែត្រ ទទឹង ២១​ម៉ែត្រ គ្រោង​ចំណាយពេល​សាងសង់​១២​ខែ និង​ចំណាយ​ថវិកា ១,៦០៦,៣៥៣​ដុល្លារ​។

ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​១​ខ្សែ​នេះ នៅ​ពេល​សាងសង់​រួច នឹង​ចូលរួម​ចំណែក​ជួយ​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​១​។ ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ នៅ​ស្ពាន​ព្រះ​មុនី​វង្ស​។

សូម​បញ្ជាក់​ថា នៅ​កោះន​រា ស្ថិត​ក្ន​ង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន OCIC ធ្វើ​ជាទី​ក្រុង​រណប​ថ្មី​លើ​ផ្ទៃដី​ជាង ១០០​ហិ​កតា​។ គម្រោង​​នេះ នឹង​ត្រូវ​រៀបចំ​អភិវឌ្ឍន៍ ដូច​ទៅ​នឹង​ទីក្រុង​កោះ​ពេជ្រ​នា​ពេល​បច្ចុប្បន្ន​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ