ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ទម្លាយ​​ការ​បំពាក់​មេ​ដាយ​​​អ្នក​ដែល​​សង់​អគារ​ខ្ពស់​​​នៅ​​​​រាជធានី​​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ទម្លាយ​ថា ​ពី​មុន​សម្តេច ធុញ​ចំពោះ​ការ​បដិសេធ​ថា​ មិនឱ្យសាងសង់​អគារ​កន្លែង​នេះ​កន្លែង​នោះ​ដោយ​ថា​ប៉ះ​ពាល់​ទៅ​នេះ​ទៅ​នោះ ប៉ុន្តែ​ចុង​ក្រោយ​សម្តេច​អាល​កាត់​សម្រេច​ឲ្យ​សាងសង់…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ទម្លាយ​ថា ​ពី​មុន​សម្តេច ធុញ​ចំពោះ​ការ​បដិសេធ​ថា​ មិនឱ្យសាងសង់​អគារ​កន្លែង​នេះ​កន្លែង​នោះ​ដោយ​ថា​ប៉ះ​ពាល់​ទៅ​នេះ​ទៅ​នោះ ប៉ុន្តែ​ចុង​ក្រោយ​សម្តេច​អាល​កាត់​សម្រេច​ឲ្យ​សាងសង់ ដោយ​ប្រកាស​បំពាក់​មេដាយ​ដល់​អ្នកសាងសង់​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​ផង​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​បើក​ការ​រ​ដ្ឋា​ន​សាងសង់ ស្ពាន​បេតុង​ខ្សែ​ការ​ប្លិ៍​ឆ្លងកាត់​ទន្លេរ​បាក់​សាក់ ពី​តំបន់​កោះ​ពេជ្រ​ទៅ​កាន់​ទីក្រុង រណប កោះន​រា និង​ពី​កោះន​រា​ទៅ​កាន់​ផ្លូវ​ជា​លេខ​១ នា​ព្រឹក​ថ្ងៃ​ទី​២៦​ តុលា ឆ្នាំ​២០២០ ​ថា​ សមិទ្ធិផល​ថ្មី​លើកដី​សន្តិភាព​ពិតជា​ត្រឹមត្រូវ ហើយ​សាងសង​នៅ​ទឹកដី​ចាស់​ក៏​មាន​ដែរ​។

សម្តេច​តេ​ជោ​ បាន​លើក​ឡើង​ថា​ ទឹកដី​ខេត្តកណ្តាល​បាន​កាត់​ចូល​ភ្នំពេញ​ជា​ច្រើន
ដែល​កាលពីមុន​ព្រ​លាន​យន្តហោះ​ជា​ទឹកដី​ខេត្តកណ្តាល ប៉ុន្តែ​​​ត្រូវ​បានកាត់​មក​ចូល ទឹកដី​រាជធានី​ភ្នំពេញ​ផង​ដែរ ​។ សម្តេច​តេ​ជោ​ថា​៖ «​ពេល​មុន​ សម្តេច​មានការ​ធុញ​ចំពោះ​​ការ​រារាំង​មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​អាគារ​ខ្ពស់ ដោយសារ​ខ្លះ​និយាយ​ថា​ប៉ះពាល់​កន្លែង​នេះ​កន្លែង​នោះ ។ ប៉ុន្តែ​ក្រោយ មក​សម្តេច​បានសម្រេច​អាល​កាត់​ថា បើ​អ្នក​សាសង់​អគារ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​ សម្តេច​បំពាក់​មេដាយ​ឲ្យផង​ដែរ​»​

សម្តេច​បន្ត​ថា ស​ម្តេច​ចង់​ឃើញ​នៅ​ក្នុង​រា​ធានី​ភ្នំពេញ​ មាន​អគារ​ខ្ពស់ ព្រោះ​ប្រទេស មានការ​អភិវឌ្ឍ គឺ​ត្រូវ​មានការ​អគារ​ខ្ពស់​ៗ នៅ​ក្នុង​ក្រុង​។ នៅ​ពេល​បច្ចុប្បន្ន​ មិន​ដូច កាលពីមុននោះ​ទេ​ ព្រោះថា ​អគារ​សាងសង់​មាន​ច្រើន​កន្លែង លើក​ផ្ទៃដីជា​ច្រើន ហិ​កតា មិន​ថា​នៅ​ទីក្រុងភ្នំពេញ​នោះ​ សូ​ម្បី​តែ​នៅ​តាម​បណ្តា​ខេត្ត​ក៏​មាន​អគារ​ខ្ពស់​ៗ​ផង​ដែរ​។
ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​តេ​ជោ ក៏​បាន​អរគុណ​ក្រុមហ៊ុន​បរទេស​ដែល​ចូលរួម​
ចំ​ណែក​ក​សាង​ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​មក​ដល់​បច្ចុប្បន្ន​ ៕

អត្ថបទសរសេរ ដោយ