ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ផ្តាំ​ទៅ​លោកហូរ វ៉ា​ន់​«ឈប់​បាន​ឈប់​ទៅ» ប្រពន្ធ​-កូន​នៅ​កម្ពុជា​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ផ្តាំ​ទៅ​កាន់​លោក ហូរ វ៉ា​ន់ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ឈប់​បាន​ឈប់​ទៅ…


​រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ផ្តាំ​ទៅ​កាន់​លោក ហូរ វ៉ា​ន់ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ឈប់​បាន​ឈប់​ទៅ ព្រោះថា ប្រពន្ធ​កូន​នៅ​រាជធានី​ភ្នំពេញ​ទេ​ ។

ក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋានសាងសង់​ស្ពានបេតុងខ្សែ​កា​ប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណបកោះន​រា និង​ពី​កោះន​រា ទៅ​ផ្លូវជាតិលេខ​១​នៅ ព្រឹក​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០២០​ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​ផ្ដាំ​ទៅ​កាន់​ក្រុមប្រឆាំងនៅ​ខាងក្រៅ​ស្រុក ដែល​បញ្ជា​អោយ​សកម្មជននៅ​ក្នុងស្រុក​ធ្វើ បាតុកម្ម​នៅ​ស្ថានទូត​ចិន ឬ​កំលាំងយោធា​ន​ចិន និង​ចោទ​ថា​រដ្ឋាភិបាល​ចុះ​កិច្ចព្រម​ព្រៀង ឲ្យ​មានកំ​លាំង​នៅ​រាម​ខេត្ត​ព្រះ​សីហ​នុ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​ «ហេតុ​អ្វី​បាន​ញុះញង់​ឲ្យ​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​កំលាំង យោធារ​ចិន​ថា ​មា​នទី​តាំងនៅ​កម្ពុជា​ ។​ សុំ​ផ្តាំ ​ប្រពន្ធនិង​កូន​នៅ​កម្ពុជា ​កុំ​ចង់​ឲ្យ​ប្រពន្ធ​កូន​​ចូល​​គុក ។ ខ្ញុំ​មិនមែន​យកប្រពន្ធ​កូន​គាត់​ធ្វើ​ចំណាប់ខ្មាំង​ទេ តែ​សូ​ម្បី ឥឡូវ​ប្រពន្ធ​កូនលោកកំពុង​សុខ​ស្រួល ឬ​ចង់​ឲ្យ​គាត់​គុក​»​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​​បាន​ថា​ផ្តាំ​​ទៅ​កាន់​អ្នក​ដែល​និយាយ​ថា បើ​មាន​ភស្តុ​តាង​សូម បញ្ចេញ​មក ​កុំ​បាន​តែ​និយាយ​ ។

អត្ថបទសរសេរ ដោយ