​ភ្នំ​«ទ្រូងអណ្តើក​»អាច​​រលាយ​ បើ​​​កាយដី​​​យ៉ាង​គគ្លើន​បែប​នេះ


ខេត្តកែប ៖ ​អេ​ស្កាវ៉ាទ័រ​​ចំនួន​3​គ្រឿង​កាយ​ភ្នំ​ «ទ្រូង​អណ្ដើក»​ ស្ថិត​ក្នុងឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​តុលា​ ត្រូវកម្លាំង​​​នគរបាល​ខេត្ត​កែប​ និង​នគរបាល​ស្រុកចុះ​មក​ឃាត់​​​ទាំង​៣​គ្រឿង​នេះ​ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​ដំណាក់​ចង្អើរ​ ។​

​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​ប្រាប់​អោយ​ដឹង​ កាលពី​រសៀល​ថ្ងៃ​ទី​២៤ តុលា​ ថា ​ម្ចាស់​គ្រឿងចក្រ​ទាំង​3​គ្រឿង​នោះ​ ត្រូវ​បាន​មន្ត្រី​ជំនា​ញក៏ដូច​ជា​នគរ​បាល​បាន​ហាម​ម្ដង​ហើយ​ម្ដងទៀត ​និង​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​គ្រឿងចក្រ​ទាំង​3​ថា ​មិន​អោយ​ដើរ​កាយ​ដី​នៅ​តាម​ភ្នំ​អនាធិបតេយ្យ​បន្ត​ទៀត​ទេ ​ប៉ុន្តែ​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​នៅ​តែ​មា​នះកាយ​ ទើប​នៅ​រសៀល​ថ្ងៃ​ទី​២៥ ​តុលា ​ដោយ​មានការជ្រោម​ជ្រែង​ពី​លោក​ស្រី​គឹ​ម ​ច​ន្នី​ អភិបាលស្រុក​ដំណាក់​ចង្អើរ​ផង ​សម្រេច​ឃាត់​គ្រឿងចក្រ​ទាំង​3​គ្រឿង​នេះ ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​។​

ប៉ុន្តែ​អ្នកបើកបរ​គ្រឿងចក្រ​មួយ​គ្រឿង​ទៀត ​បាន​រត់​គេច​ខ្លួន​ ហើយ​បាន​និយាយ​ប្រាប់​គេឯង​ថា ​គ្រឿងចក្រ​របស់​ខ្លួន​បាន​ខូច​នៅ​ជើងភ្នំ​ទ្រូង​អណ្ដើក​ជាប់​ព្រំប្រទល់​ដី​ស្រុក​កំពង់ត្រាច​។​ ម្ចាស់​គ្រឿងចក្រ​​បាន​និយាយ​ថា ​ម្ចាស់​គ្រឿងចក្រ​សុទ្ធតែ​បាន​បំពេញ​ឯក​សារ​សម្រាប់​ធ្វើ​អាជីវកម្ម​គ្រប់គ្រាន់​អស់ ហើយ​តែ​ខុស​ត្រង់​ថា​ម្ចាស់​ដី​ជា​អ្នកកាន់កាប់​តែ​មិន​មាន​ប្លង់​កម្ម​សិទ្ធ​ស្រប់ច្បាប់​មាន​ន័យ​ថា​ជា​ដី​របស់​រដ្ឋ​។​

គេ​បានដឹង​ថា ​ដី​ភ្នំ​ទ្រូង​អណ្ដើក​នេះ​កាលពី​3​ឆាំ្ន​មុន​ជា​ដី​ភ្នំ​មាន​អាជ្ញា​ប​ណ្ណ័​គ្រប់គ្រង​ដោយ​លោក​ស៊ឹម ​វុ​ទ្ធី​។ ​ប៉ុន្តែ​ក្រោយមក​លោកស៊ឹម ​វុ​ទ្ធី​ ក៏​វបាន​លក់​អាជ្ញា​ប​ណ្ណ័​ភ្នំ​ទ្រូង​អណ្ដើក​នេះ​ទៅ​អោយ​ក្រុមហ៊ុន​ចិន​វិញ​ម្ដង​។ ​តែ​គេ​បាន​ទស្សន៍ទាយ​ថា ​ភ្នំ​នេះ​អាច​និង​រលាយ​នៅ​ពេល​ខាង​មុន​នេះ​​​ហើយ​ ។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ