មិត្តភក្តិទូរស័ព្ទ​ចូល តែមិនលើក លុះ​ចូលមើល​បន្ទប់ខុនដូ ទើបដឹង​​


រាជធានី​ភ្នំពេញ​ ៖​ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​មិត្ត​ភក្តិ​​ប្រទះ​ឃើញ​​បាត់បង់ជីវិត​នៅ​ជាន់​ទី​១៣ ក្នុង​បន្ទប់​អគារ​ខុន​ដូ​​មួយកន្លែង​ បន្ទាប់​ពី​ទូរស័ព្ទ​មិន​លើក​ហើយ ទៅ​តាម​រក​ដល់​បន្ទប់​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ទី​២៥​ខែ តុលា ឆ្នាំ​២០២០ ​នៅ​ចំណុច​ខុន​ដូ​ អគារ​លេខ​៦០ ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជនបរទេស​​ម្នាក់​ដែល​បាត់បង់ជីវិត​ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ WANG XUEJIN ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ជនជាតិ ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឥណទាន កាន់​លិខិតឆ្លងដែន​លេខ PE 2069224 ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​១៣០៥​ជាន់​ទី​១៣​ នៃ​អគារ​ដុន​ដូរ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​បាន​​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​មិត្ត​​ភក្តិ​ស្នាក់​នៅ​ក្បែរ​គ្នា និង​ជា​បុគ្គលិក​ក្រុមហ៊ុន​ជាមួយ​គ្នា បាន​ទូរស័ព្ទ​ទៅ​​បុរស​​រងគ្រោះ​​រូប​នោះ តែ​​មិន​លើក ហើយ​ក៏​បាន​ទូរស័ព្ទ​ទៅ​មិត្ត​​ភក្តិ​ម្នាក់​ទៀត អោយ​ចូល​ទៅ​មើល​ដល់​បន្ទប់ ក៍បាន​បើកទ្វារ​ចូល​ទៅ​ប្រទះ​ឃើញ​ជនរងគ្រោះ​បាត់បង់ជីវិត​តែ​ម្តង​។

តាម​​ប្រភព​​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ប្រទះ​ឃើញ​​ជនរងគ្រោះបាត់បង់ជីវិត​បែបនេះ មិត្តភក្តិ​ក៏​បាន​រាយការណ៍​ទៅ​អ្នក​មើល​ការ​ខុសត្រូវ​ខុន​ដូ​​រាយការណ៍​បន្ត​ទៅ​នគរបាល​ដើម្បី​ចុះ​មក​ត្រួតពិនិត្យតែម្ត​ង​ ។

តាម​ការ​ត្រួតពិនិត្យ​របស់​នគរបាល​បាន​អោយ​ដឹង​ថា ​​បុរស​រងគ្រោះជា​ជនជាតិ​ចិន​រូប​នោះ​​បាន​បាត់បង់ជីវិត​ដោយសារ​គាំងបេះដូង​ ។ បន្ទាប់ពិនិត្យ​រួច ​សព​ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន​ទៅ​តម្កល់ទុក​​នៅ​ឈាបនដ្ឋាន​វត្ដ​ស្ទឹង​មាន​ជ័យ​ ដើម្បី​រង់​ចាំ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ