បដិបត្តិ​កម្ម​បី​យ៉ាង​ជា​គ្រឿង​បញ្ចៀ​ស​​​​​​គ្រោះ​ចង្រៃ​ទាំងឡាយ


គម្ពីរ​ជ័យ​មង្គល​មាន​សូត្រ​មួយ​ឈ្មោះ​ជយ​ន្តោ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​អំពី​សុចរិត​កម្ម​របស់​សត្វ​ទាំងឡាយ ដែល​ជា​គ្រឿង​បញ្ចៀស​ការ​ភ័យ​ខ្លាច ឧបទ្រពចង្រៃ និង​បញ្ចៀស​ពួក​អមិ​ត្រ​​ទាំងឡាយ​ដោយ​កិរិយា​ប្រព្រឹត្ត​កម្ម​បី​យ៉ាង​ជា​និច្ច​គឺ កាយ​កម្ម វចីកម្ម និង​និង​មនោ​កម្ម ។

នៅ​ក្នុង​សូត្រ​បាន​ពោល​ថា ពេល​ណា​ដែល​សត្វ​ទាំងឡាយ ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត​គ្រប់លក្ខណៈ​ដោយ​បរិបូណ៌​ហើយ ពេល​នោះ​ឈ្មោះ​ថា​ជា​នក្ខត្តឫក្ស​ល្អ ជា​មង្គល​ល្អ ជា​ពេល​ភ្លឺស្វាង​ល្អ ជា​ពេល​នៃ​អរុណរះ​ល្អ ជា​ខណៈ​ល្អ ជា​យាម​ល្អ ។ ទាន​ដែល​បុគ្គល​បាន​បូជា​ហើយ​ដល់​ព្រហ្មចារី​បុគ្គល​ទាំងឡាយ ក្នុង​ពេល​នោះ​ឈ្មោះ​ថា​ជា​គ្រឿង​បូជា​ល្អ ក្នុង​ថ្ងៃ​នោះ​កាយ​កម្ម​ក៏​ឈ្មោះ​ថា​នាំ​ឲ្យ​មាន​សេចក្តីចម្រើន មនោ​កម្ម ក៏​ឈ្មោះ​ថា នាំ​ឲ្យ​មាន​សេចក្តីចម្រើន គឺ​ចម្រើន​ទៅ​ទាំង​ព្រម​តែ​ម្តង ។

កាលបើ​បុគ្គល​ប្រព្រឹត្ត​ល្អ​យ៉ាងនេះ​ហើយ សេចក្តី​ប្រាថ្នា​ទាំងឡាយ​របស់​អ្នក​ទាំងនោះ ក៏​ឈ្មោះ​ថា​នាំ​ឲ្យ​មាន​សេចក្តីចម្រើន ហើយ​រមែង​បាន​នូវ​ប្រយោជន៍​ដ៏​ចម្រើន​ទាំងឡាយ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ