ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Vardy នាម​កីឡាករ​បម្រុងរក​គ្រាប់​ចុង​ម៉ោង​ជួយ Leicester ផ្តួល​ម្ចាស់ផ្ទះ Arsenal

3 ឆ្នាំ មុន

អង់គ្លេស ៖ Jamie Vardy ក្នុង​នាម​ជា​កីឡាករ​បម្រុង បានតែ​ត​១​គ្រាប់​ចុង​ម៉ោង​ដើម្បី​ជួយ​ Leicester City យកឈ្នះ​លើ​​ម្ចាស់ផ្ទះ Arsenal…

អង់គ្លេស ៖ Jamie Vardy ក្នុង​នាម​ជា​កីឡាករ​បម្រុង បានតែ​ត​១​គ្រាប់​ចុង​ម៉ោង​ដើម្បី​ជួយ​ Leicester City យកឈ្នះ​លើ​​ម្ចាស់ផ្ទះ Arsenal ដោយ​លទ្ធផល ១-០ នៅការប្រកួត​ស​ប្តា​ហ៍​ទី​៦​ នៃ​ក្រប​ខណ្ឌ Premier League ។

Vardy ដែល​បាន​ខកខាន​បង្ហាញខ្លួន​ចំនួន ២​ប្រកួត​កន្លង​មក ដោយសារ​បញ្ហា​របួស​កំភួនជើង ត្រូវ​បាន​ប្តូរ​ចូល​នៅ​នាទី​៦០ ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Emirates កាលពីយប់មិញ។ ហើយ​រូបគេ​ក៏​ជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ជំនួប​មួយ​នេះ​។ ដែល​សម្រេច​បាននៅ​នាទី​៨០ ដោយ​ការ​តែ​ត​បញ្ចូល​ទី បន្ទាប់​ពី​មានការ Assist ពី​មិត្ត​រួម​ក្រុម Cengiz Ünder​។

នេះ​គឺជា​ជ័យជម្នះ​លើក​ដំបូង​ក្នុង​រយៈពេល ៤៧​ឆ្នាំ​សម្រាប់​ក្រុម Leicester City ដែល​អាច​យកឈ្នះ​នៅ​ក្នុងផ្ទះ Arsenal ចាប់តាំងពី​ឆ្នាំ​១៩៧៣​មក​។ លទ្ធផល​នេះ បាន​ធ្វើ​ពួក​គេ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​តារាង​មាន ១២​ពិន្ទុ ខណៈ​ដែល Arsenal ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ មាន​ចំនួន ៩​ពិន្ទុ​៕ (​ដកស្រង់​ចេញពី BBC)