ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆបោក​យក​បន្តោង​រូប​សិង្ហ​ស្រោប​ស្ពាន់​ដាំ​ពេជ្រ​កាឡៃ ទៅ​ដាក់បញ្ចាំ​៥២​ម៉ឺន​រៀល​ថា​ប្អូន​ឈឺ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សារ​ព្រះ​ប្រសប់ ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សារ​ព្រះ​ប្រសប់ ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល បន្ទាប់​ពី​ស្ត្រី​រូប​នោះ​បាន​ប្រើ​ល្បិច​ឆបោក យក​បន្តោង​ខ្សែ​ក​រូប​សិង្ហ​ក្រ​ឡៃ​ទៅ​លក់​យក​ប្រាក់​៥២​ម៉ឺន​រៀល​។ ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ វ៉ិ​ន សុ​គុណ អាយុ​៤០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ លី សៀ​ក​ឡុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​គ្រឿងអលង្ការ មាន​ទីលំនៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់ កណ្តាល​ខេត្តកណ្ដាល​។ បើ​តាម​ការ​រៀបរាប់​ពី​សំណាក់​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១ និង​៥៥​នាទី ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​យក​បន្តោង​ខ្សែ​ក​រូប​សិង្ហ​១ ធ្វើ​អំពី​ស្ពាន់​ស្រោប​ប្លា​ទី​ន មាន​ដាំ​ត្បូង​ពណ៌​ស​ទៅ​ដាក់បញ្ចាំ​ឲ្យ​គាត់ យក​ប្រាក់​ចំនួន ៥២​ម៉ឺន​រៀល​។ ពេល​នោះ​គាត់​ជន​រង​គ្រោះ​បាន​សួរ​ទៅ​ជនសង្ស័យ​ថា ដាក់បញ្ចាំ​គ្រឿងអលង្ការ​យក​ប្រាក់​ធ្វើ​អី? ជនសង្ស័យ​ឆ្លើយ​ភ្លាម​ថា យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​ប្អូន​នៅ​មន្ទីរពេទ្យ​ព្រែក​តា​មា​ក់​។

ជន​រង​គ្រោះ​បាន​សួរ​ទៀត​ថា មន្ទីរពេទ្យ​មួយ​ណា? ជនសង្ស័យ​ឆ្លើយ​ថា​មិន​ស្គាល់​ទេ រួច​គេ​ក៏​ដើរ​ចេញ​ទៅ​បាត់ ពេល​នោះ​ជន​រង​គ្រោះ​មានការ​សង្ស័យ​បាន​យក​បន្តោង​ខ្សែ​ក មក​ដុះ​មើល​ស្រាប់តែ​ចេញ​សាច់​ស្ពាន់ស​ស្គុះ​សុទ្ធតែ​ជា​របស់​កាឡៃ ទើប​ដឹង​ថា​ចាញ់បោក​ស្ត្រី​នោះ ហើយ​ក៏​បាន​ប្រើ​ប្អូន​ឈ្មោះ លី ផល្លា ឲ្យ​ជិះ​ម៉ូតូ​តាម​រក​ជនសង្ស័យ បន្ទាប់​មក​ប្អូន លី ផល្លា ជិះ​ទៅ​រក​ឃើញ​ជនសង្ស័យ នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ជិត​គល់​ស្ពាន​ព្រែក​តា​មា​ក់ ក៏​បាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ព្រះ​ប្រសប់ ហើយ​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​។

ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ បន្តោង​ខ្សែ​ក​រូប​សិង្ហ​មាន​ស្រោប​លោហៈធាតុ​ពណ៌ លឿង​១ ដាំ​ត្បូង​ពណ៌​ស ជា​ច្រើន​គ្រាប់​មាន​(​បន្តោង​ស្ពាន់​ស្រោប​ប្លា​ទី​ន​ជា របស់​ជនសង្ស័យ​) និង​ប្រាក់​៥២​រៀល​ជា​របស់​ជន​រង​គ្រោះ បាន​ប្រគល់​ឲ្យ​ម្ចាស់​វិញ និង​លិខិត​ទទួល​បញ្ចាំ​មួយ​ច្បាប់​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ