ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ចុះ​មក​វិញ​ចោរលួច​ម៉ូតូ​បាត់​ដោយ​សុវត្ថិភាព

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពិតជា​មិន​ខ្លាច​បាប​មែន សូ​ម្បី​តែ​ក្នុង​វត្ត​ក៏​ហ៊ាន​ចូល​លួច​កាច់​សោក​ម៉ូតូ របស់​លោកតា ម្នាក់​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​ម៉ូតូ​យក​ចង្ហាន់​ឡើង​ទៅ​លើ​សាលាឆាន់ ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​ចំ​ថ្ងៃសីល ស្រាប់តែ​ចុះ​មក​វិញ​បាត់​ម៉ូតូ​តែ​ម្តង​។ ហេតុការណ៍​បាត់​ម៉ូតូ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង…

ខេត្តកណ្តាល ៖ ពិតជា​មិន​ខ្លាច​បាប​មែន សូ​ម្បី​តែ​ក្នុង​វត្ត​ក៏​ហ៊ាន​ចូល​លួច​កាច់​សោក​ម៉ូតូ របស់​លោកតា ម្នាក់​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​ម៉ូតូ​យក​ចង្ហាន់​ឡើង​ទៅ​លើ​សាលាឆាន់ ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​ចំ​ថ្ងៃសីល ស្រាប់តែ​ចុះ​មក​វិញ​បាត់​ម៉ូតូ​តែ​ម្តង​។ ហេតុការណ៍​បាត់​ម៉ូតូ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ក្បែរ​សាលាឆាន់​វត្ត​គគីរ​ធំ​(​ហៅ​វត្ត​ចាស់​) ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ម៉ូតូ​ដែល​ចោរ លួច​កាច់​សោក​យក​ទៅ​នោះ​ម៉ាក ហុងដា​ឌ្រី​ម​សង់​ប្រភេទ​ស្រី ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ កណ្តាល 1AC-0689 ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ មិន សួ​ស អាយុ​ប្រហែល​៦៩​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​។ ហើយ​បើ​តាម​កូនស្រី​របស់​ម្ចាស់​ម៉ូតូ បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព៌​ត៌​មាន​ថា បន្ទាប់​ពី​បាត់​ម៉ូតូ​ភ្លាម​ឪពុក​របស់​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ភូមិ​ខំ​ជួយ​តាម​រុករក​មុខសញ្ញា​ដែរ តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែតុលា នេះ​នៅ​មិន​ទាន់​មាន​តម្រុយ​នោះ​ទេ​។

ប្រភព​ព័ត៌មាន​និយាយ​ថា មួយ​រយៈពេល​កន្លង​មកនេះ នៅ​ក្នុងស្រុក​កៀនស្វាយ កើត​មាន​ករណី​ចោរលួច​កាច់​សោក​ម៉ូតូ របស់​ប្រជាពលរដ្ឋ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​ជា​បន្តបន្ទាប់​អស់​ជា​ច្រើន​គ្រឿង​មក​ហើយ តែ​សមត្ថកិច្ច​ពុំដែល​ចាប់​បាន​មុខសញ្ញា​ចោរលួច​ម្តងណា​ទេ «​បាត់​ឈឹង បាត់​ឈឹង​»​។ ប្រភព​បាន​ដាក់​ការ​សង្ស័យ​ថា ការ​កើត​មាន​ឡើង​ចោរកម្ម​បែប​នេះ គឺ​ដោយសារ​សព្វថ្ងៃ គេ​សង្កេត​ឃើញ​ល្បែងស៊ីសង​ដូច​ជា បៀ​អាប៉ោង កន្ទុយលេខ ជល់​មាន់ និង​គ្រឿងញៀន នៅ​តែ​បន្ត​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង ក្នុង​អាណាចក្រ​ស្រុក​កៀនស្វាយ​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ខ្លាំង​៕ ដោយ ៖ ស៊ឹ​ម សាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ