ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool រក​ឃើញ​​អ្នក​​មក​ជំនួស ខ្សែការពារ Van Dijk ហើយ​

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​លើ​ដំណើរការ​ផ្ទេរ​ខ្សែការពារ​កណ្តាល​វ័យក្មេង​របស់​ក្រុម​អា​ល្លឺ​ម៉​ង់ Schalke នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នា​ខែមករា​ឆ្នាំ​ក្រោយ​។ លោក Jürgen Klopp…

អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​លើ​ដំណើរការ​ផ្ទេរ​ខ្សែការពារ​កណ្តាល​វ័យក្មេង​របស់​ក្រុម​អា​ល្លឺ​ម៉​ង់ Schalke នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នា​ខែមករា​ឆ្នាំ​ក្រោយ​។

ខ្សែការពារ Ozan Kabak

លោក Jürgen Klopp បង្ហាញ​ការ​ចាប់អារម្មណ៍​លើ​កីឡាករ Ozan Kabak មាន​វ័យ​២០​ឆ្នាំ​ដែល​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អជា​មួយ​ក្រុម Schalke ខណៈ​ដែល​ការ​សម្លឹង​ឃើញ​ខ្សែការពារ​ជម្រើសជាតិ​តួ​ក​គី​រូប​នេះ ដើម្បី​យក​មក​បំពេញ​ចន្លោះ​ប្រហោង​ប្រព័ន្ធ​ការពារ​កណ្តាល បន្ទាប់​ពី​ការ​រង​របួស​ដាច់​សរសៃពួរ​សាច់ដុំ​របស់​កីឡាករ Virgil van Dijk អំឡុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Everton ថ្ងៃ​ទី​សៅរ៍ ទី​១៧ កន្លង​ទៅ ដែល​បង្ខំ​ឱ្យ​ខ្សែការពារ​ហូ​ឡង់​រូប​នេះ ត្រូវ​ឃ្លាតឆ្ងាយ​ពី​ទីលាន​ប្រកួត​រយៈពេល​យូរ​។

ខ្សែការពារ van Dijk

ប្រភព​ពី Eurosport បានឱ្យ​ដឹង​ថា Schalke បាន​ទាមទារ​តម្លៃ ៤០​លាន​ផោន​ពី​ការ​ផ្ទេរ​មួយ​នេះ ប៉ុន្តែ​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា​លើក​ដំបូង Liverpool បាន​ផ្តល់​ត្រឹម ២០​លាន​ផោន​ជា​មុន​សិន មុន​ពេល​កិច្ច​ពិភាក្សា​បន្ត​ទៅ​មុខ​ទៀត​។

ខ្សែការពារ Ozan Kabak

សូម​រំលឹក​ថា Ozan Kabak បាន​ផ្លាស់​ពី​ក្រុម Stuttgart មក​ចូលរួម​ជាមួយ Schalke កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ក្នុង​តម្លៃ​១៥​លាន​អឺ​រ៉ូ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ៣០​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​បាន ៣​គ្រាប់​គ្រប់​កម្មវិធី​ទាំងអស់​៕

ខ្សែការពារ van Dijk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ