អេ​ស៊ីលី​ដា បន្ត​ស្វាគមន៍​សាធារណជន​មក​ធ្វើ​ជា​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ !


រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​តែ​បន្ត​ស្វាគមន៍​ចំពោះ​សាធារណជន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ម្ចាស់​ភាគហ៊ុន​ក្នុង​ធនាគារ​តាម​រយៈ​ការ​ចូលរួម​វិនិយោគ​ភាគហ៊ុន​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បើ​ទោះបីជា​បច្ចុប្បន្ន​វិនិយោគិន​ជា​ច្រើន​បាន​ចាប់អារម្មណ៍ និង​កំពុង​ជួញដូរ​ភាគហ៊ុន​ធនាគារ​នេះ​ក្នុង​ផ្សា​រមូល​ប​ត្រ​រួច​ហើយ​ក្ដី​ ។

This image has an empty alt attribute; its file name is b8fedf73e2b451461d078cde7257abc2-1-1024x576.jpg

បើ​តាម​លោកស្រី ម៉ារ អម​រ៉ា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ​នៃ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ឱកាស​ចំណេញ​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ កាលពី​ព្រឹក​ថ្ងៃ​ទី ​២៤ ខែតុលា ឆ្នាំ​២០២០ នៅ​ការិយាល័យ​កណ្ដាល​ធនាគារ អេ​ស៊ី​លី​ដា ថា​ធនាគារ អេ​ស៊ី​ដា សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​សាធារ ណជន​ដែល​ចាប់អារម្មណ៍ និង​ចង់​ក្លាយ​ខ្លួន​ជា​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា និង​សុំ​ឱ្យ​មានការ​ចូលរួម​បន្ថែម​ទៀត​ដើម្បី​បង្ហាញ​ពី​ការ​ជឿ​ទុកចិត្ត​មក​លើ​ធនាគារ អេ​ស៊ី​លី​ដា​ ។

This image has an empty alt attribute; its file name is e5b4cbb7c8bb59fee04497bbea130003-1024x768.jpg

លោកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ​វិនិយោគិន​ចូលរួម​ជួញដូរ​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​២​ម៉ឺន​ហ៊ុន បើ​គិត​ជា​រូប​វ័​ន្ត​បុគ្គល​ក្នុង​ម្នាក់​ៗ​ជួញដូរ​ប្រមាណ​២​ពាន់​ហ៊ុន ហើយ​បាន​ធ្វើ​ឱ្យ​សកម្មភាព​នៃ​ការ​ជួញដូរ​មូល​ប​ត្រ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កាន់តែ​មាន​ភាព​សកម្ម​ជាង​ពី​មុន​។ លោកស្រី​បន្ថែម​ទៀត​ថា ចាប់តាំងពី​ធនាគារ អេ​ស៊ី​លី​ដា បាន​បោះផ្សាយ​ភាគហ៊ុន​ក្នុង​ផ្សា​រមូល​ប​ត្រ​ឃើញ​ថា​បាន​ជំរុញ​ឱ្យ​វិនិយោគិន​កាន់តែ​ចាប់អារម្មណ៍ និង​ចូលរួម​ជួញដូរ​កាន់តែ​ច្រើន ដែល​ក្នុង​នោះ​ជាង​៩០​ភាគរយ​បាន​ជួញដូរ​ភាគហ៊ុន​របស់​អេ​ស៊ី​លី​ដា និង​បាន​ធ្វើ​ឱ្យ​តម្លៃ​ភាគហ៊ុន​អេ​ស៊ី​លី​ដា​បាន​កើនឡើង​មួយ​កម្រិត​បើ​ធៀប​នឹង​តម្លៃ​បោះផ្សាយ ។

លោក​បណ្ឌិត អ៉ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ទីផ្សារ​ភាគហ៊ុន​បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​សាធារណជន និង​វិនិយោគិន​។ ពិសេស​ជាង​នេះ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដែល​ផ្ដល់​ឱកាស​ចំណេញ​យ៉ាងច្រើន​ដល់​វិនិយោគិន​តាម​រយៈ​ការ​វិនិយោគ​ទៅ​លើ​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ។

This image has an empty alt attribute; its file name is 79a26e19a77e7b465ac478eaa4cbda5f-1024x682.jpg

លោក ឈុ​ន សម្បត្តិ អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ចំណេះដឹង​ក្នុង​វិស័យ​មូល​ប​ត្រ​គឺ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ទាញ​យក​ផល​ចំណេញ​ពី​មូល​ប​ត្រ​ ។ ការ​ជួញដូរ​មូល​ប​ត្រ​គឺ​ទាមទារ​ឱ្យ​មានចំណេះ​ដឹង​ផ្នែក​នេះ បើសិនជា​មិន​មានការ​យល់​ដឹង និង​ចំណេះដឹង​ទេ នោះ​វា​ពិបាក​ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​មែន​ ។ លោក​ថា​៖ «​សិក្ខាសាលា​របស់​ធនាគារ អេ​ស៊ី​លី​ដា នៅ​ពេល​នេះ​នឹង​ផ្ដល់​ឱកាស​រក​ប្រាក់​ចំណេញ​ដល់​សាធារណជន​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ ខណៈ​វិស័យ​នេះ​ជា​វិស័យ​ថ្មី​មួយ​នៅ​កម្ពុជា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​»​ ។

This image has an empty alt attribute; its file name is 73f6060659ed90e7dab0298f12d5f1d9-1024x682.jpg

គួរ​បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​បោះផ្សាយ​មូល​ប​ត្រ​របស់​ខ្លួន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​ ២៥ ខែឧសភា ឆ្នាំ​ ២០២០ ក្នុង​តម្លៃ ១៩២០០​រៀល​ក្នុង​មួយ​ហ៊ុន ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​ជា​ច្រើន​ចូលរួម​ជួញដូរ​ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ