ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលសឹងមិនស្គាល់! តារាចម្រៀងល្បី នាង Adele ប្រែរូបរាង​១៨០ដឺ​ក្រេ (វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ Adele បាន​បង្ហាញខ្លួន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​កម្ម​វី​ធី​កំប្លែង Saturday Night Live (SNL) ដ៏​ល្បីល្បាញ​បំផុត​របស់​សហរដ្ឋអាមេរិក ជាមួយ​និង​ការ​ប្រែ​រូបរាង​១៨០​ដឺ​ក្រេ​របស់​នាង…

សហរដ្ឋអាមេរិក ៖ Adele បាន​បង្ហាញខ្លួន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​កម្ម​វី​ធី​កំប្លែង Saturday Night Live (SNL) ដ៏​ល្បីល្បាញ​បំផុត​របស់​សហរដ្ឋអាមេរិក ជាមួយ​និង​ការ​ប្រែ​រូបរាង​១៨០​ដឺ​ក្រេ​របស់​នាង ដែល​គ្រប់​គ្នា​មើល​សឹងតែ​មិន​ស្គាល់​។

កំពូល​តារាចម្រៀង​របស់​ចក្រភព​អង់គ្លេស​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​កាន់​ម៉ៃ​ក្រូ​ហ្វូ​ន​សម្រាប់​ការ​សម្តែង​កំប្លែង​ជំនួស​ឱ្យ​ការ​ច្រៀង​ដ៏​អស្ចារ្យ ដែល​ខុស​ពី​សព្វដង​។ ដោយ​ថែម​ទាំង​បាន​លើកយក​ការ​សម្រក​ទម្ងន់​របស់​ខ្លួន មក​និយាយ​បែប​លេងសើច​ធ្វើ​ឱ្យ​គ្រប់​គ្នា​ផ្ទុះសំណើច​ថែម​ទៀត​ផង​។

អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ពី​ការ​បង្ហាញខ្លួន​លើក​នេះ គឺ​គ្រប់​គ្នា​បាន​លើក​សរសើរ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត រួម​ជាមួយ​និង​ដងខ្លួន​ដ៏​សិច​ស៊ី​របស់​នាង​។ ដែល​វា​ខុស​ពី​អំឡុង​ពេល​ដំបូង​ៗ​នៃ​ការ​ធ្វើ​យុទ្ធនាការ​សម្រក​ទម្ងន់​របស់​នាង ដោយ​ធ្វើ​ឱ្យ​គ្រប់​គ្នា​និយាយ​ថា​មុខ​នាង​ហាក់ដូចជា​ចាស់​ជាង​មុន​។

សូម​រំលឹក​ថា​ម្ចាស់​បទ «Hello» ដ៏​ល្បីល្បាញ​រូប​នេះ បាន​ចាប់ផ្តើម​សម្រក​ទម្ងន់​នៅ​ក្រោយ​ពេល​នាង​និង​ស្វាមី​របស់​នាង​គឺ​លោក Simon Konecki បាន​សម្រេច​លែងលះ​គ្នា​កាល​ខែមេសា ឆ្នាំ​២០១៩​កន្លង​ទៅ​។ ហើយ​គិតដល់​ពេល​នេះ Adele បាន​សម្រក​ទម្ងន់​រហូត​ដល់ ៤៥​គីឡូក្រាម ដែល​ធ្វើ​ឱ្យ​ទម្ងន់​បច្ចុប្បន្ន​របស់​នាង​នៅ​សល់​ត្រឹម ៦៨​គីឡូក្រាម​តែ​ប៉ុណ្ណោះ​៕ (​ដកស្រង់​ចេញពី Dailystar)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ