ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ឆ្លង​នៅ​អា​សី​ុ​មាន​​​ជាង​១០​លាន​នាក់​ អឺរ៉ុប​​បាត់​បង់​ជីវិត​​​ជាង​២៥០​ពាន់​នាក់

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ យោង​តាម​ការ​រាប់​របស់​រ៉​យ​ទ័​រថា​នៅ​អា​ស៊ី​គិតដល់​ថ្ងៃ​ទី​២៤ តុលា ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 មាន​ដល់​ជាង​១០​លាន​នាក់ ខណៈ​ទ្វីបអឺរ៉ុប​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នោះ​មាន​ដល់​លើស​ពី​២៥០.០០០​នាក់​ហើយ ។…

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ យោង​តាម​ការ​រាប់​របស់​រ៉​យ​ទ័​រថា​នៅ​អា​ស៊ី​គិតដល់​ថ្ងៃ​ទី​២៤ តុលា ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 មាន​ដល់​ជាង​១០​លាន​នាក់ ខណៈ​ទ្វីបអឺរ៉ុប​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នោះ​មាន​ដល់​លើស​ពី​២៥០.០០០​នាក់​ហើយ ។

នាំមុខ​ដោយ​អា​មេ​រិ​កឡា​ទី​ន​តែ​មួយ​គត់ អា​ស៊ីចំនួន​អ្នក​ឆ្លង​វីរុស​មាន​ដល់​ប្រមាណ​ជា​១​ភាគ​៤​នៃ​ចំនួន​អ្នក​ឆ្លង​លើ​ពិភពលោក ។ ចំណែក​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ​នៅ​អា​ស៊ី​បាន​ឡើង​ដល់​ជាង​១៦៣.០០០​នាក់ ត្រូវជា​ប្រមាណ​ជា១៤%​នៃ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​លើ​ពិភព​លោក ។ អា​ស៊ីខាងត្បូង​ពិសេស​ប្រទេស​ឥណ្ឌា​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ តែ​ផ្ទុយ​ពី​ចិន​ដែល​ការ​ឆ្លង​ហាក់ដូច​ជា​អាច​គ្រប់គ្រង​បាន ។

ប្រទេស​ឥ​ណា្ឌ​ ​ជា​ប្រទេសរង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ បន្ទាប់​ពី​សហរដ្ឋ​អា​មេរិ​ក រៀបរាប់​ពី​ចំនួន​អ្នក​​ឆ្លង​ថ្មី​ដល់​ជាង​៥៧.០០០​នាក់​ក្នុង​១​ថ្ងៃ ។ អឺរ៉ុប​នា​ពេល​នេះ​ចំនួន​អ្នក​​បាត់​បង់​ជីវិត ដោយសារ​វីរុស​បាន​ឡើង​ដល់​ជាង​២៥០.០០០នាក់ នាំមុខ​គេ​ដោយ​ប្រទេស​អង់​គ្លេស​ដែល​អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​ជាង​៤៥.០០០​នាក់ បន្ទាប់​មក​គឹអ៊ីតា​លី អេ​ស្ប៉ា​ញ បារាំង និង​រុ​ស្ស៊ី ។

បារាំង​មក​ដល់ថ្ងៃ​ទី​២៣ តុលា ចំនួន​អ្នក​ឆ្លង​បាន​កើន​ដល់​លើស​ពី១​លាន​នាក់​ បន្ទាប់​ពី​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​កើន​ខ្ពស់ដល់​កម្រិត​កំពូល​នាំ​ឲ្យ​មាន​វិធានការ​ពង្រឹង​ការ​រិ​ត​ត្បិត​នៅ​ក្នុង​ប្រទេស ។

តាម​តុល្យការ​របស់​ក្រសួងសុខាភិបាល​បារាំង​ថា ប្រទេស​នោះ​ចំនួន​អ្នក​ឆ្លងមាន​ដល់​៤២.០៣២​នាក់​២៤​ម៉ោង​ចុង​ក្រោយនេះ​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​១.០៤១.០៧៥​នាក់ ។ ចំនួន​អ្នក​ឆ្លង​វីរុស​នោះ​លើ​ពិភពលោក​គិតដល់​ថ្ងៃ​ទី​២៤ តុលា បាន​កើន​ដល់​ជាង​៤២,៥​លាននាក់ និង​អ្នក​បាត់​បង់​ជីវិតជាង​១,១៥​លាន​នាក់ ។ អា​មេរិ​ក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេជា​មួយ​អ្នក​ឆ្លង​ជាង​៨,៦៤​លាន​នាក់ និង​អ្នក​បាត់​បង់​ជីវិតជាង​២២៥.០០០​នាក់ ។ ឥណ្ឌា​ចំនួន​អ្នក​ឆ្លង​កើនដល់​ជាង​៧,៨៦​លាន​នាក់ និង​អ្នក​បាត់​បង់​ជីវិត​​ជាង​១១៩.០០០​នាក់ ។ ប្រេ​ស៊ីល​ចំនួន​អ្នក​ឆ្លង​មានជាង​៥,៣៨​លាន​នាក់ ​និង​អ្នក​បាត់​បង់​ជីវិត​​ជាង​១៥៧.០០០​នាក់ ។

ប្រធានាធិបតី​ប៉ូ​ឡូញ​ឆ្លង​វីរុស
ប្រធានាធិបតី​ប៉ូ​ឡូញ​លោក ANDRZEJ DUDA ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​ឆ្លង​វីរុស តែ​សុខភាព​លោក​​នៅ​ប្រសើរ ។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល ពេល​ដែល​ប៉ូ​ឡូញ​កំពុង​តែ​ប្រឈម​មុខ
នឹង​ការ​កើនឡើង​នៃ​ការ​ឆ្លង ។ លោក DUDA ​កាលពី​ថ្ងៃ​ទី​១៥ តុលា​ធ្លាប់​បាន​ទៅ​ចូលរួម ក្នុង​វេទិកា​វិ​និ​យោគ​នៅ​ទីក្រុង​តា​ល់​លី​ន​ដែល​នៅ​ទីនោះ លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ប៊ុល​ហ្គា​រី លោក​ROUMEN RADEV ដែល​បន្ទាប់​ពី​នោះ​មក​បាន​នៅ​ដាច់​ពី​គេ ដោយសារ​លោក​បាន​ជួប​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ដែល​ឆ្លង​វីរុស​ក្នុង​ប្រទេស​លោក​មក ។

ប្រធានាធិបតី​អាល់​ហ្សេ​រី​លោក ABDELMADJID TEBBOUNE បាន​ស្ម័គ្រចិត្ត​នៅ​ដាច់ពី​​គេ​រយៈ​ពេល​៥​ថ្ងៃ បន្ទាប់​ពី​លោក​ជួប​ជាមួយ​អ្នក​ទទួលខុសត្រូវ​ច្រើន​រូប​របស់​ប្រទេស​ដែល​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​វីរុស​មក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ