ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ជាង​១០០​គ្រួសារ​ដែល​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ទទួល​អំណោយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​តែ​ទឹកជំនន់​ដែល​ត្រូវ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ជាង​១០០​គ្រួសារ ត្រូវ​បាន​ទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​តំណាង​រា​ស្គ្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្មី​ៗ​នេះ​នៅ​លើ​ខ្នង​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​។ លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក បាន​មាន​ប្រសាសន៍​ថ្លែង​អំណ​គុណ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​តែ​ទឹកជំនន់​ដែល​ត្រូវ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ជាង​១០០​គ្រួសារ ត្រូវ​បាន​ទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​តំណាង​រា​ស្គ្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្មី​ៗ​នេះ​នៅ​លើ​ខ្នង​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក បាន​មាន​ប្រសាសន៍​ថ្លែង​អំណ​គុណ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​នាំ​យក​អំណោយ​ចែក​ជូន​តាម​រយៈ​លោក សេរី កុសល់ តំណាង​រា​ស្គ្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​តែ​ទឹកជំនន់​កំពុង​លិចលង់​ផ្ទះសម្បែង​នៅ​ស្រុក​ភ្នំ​ជាង​១០០​គ្រួសារ នឹង​កំពុង​ស្នាក់​នៅ​លើ​ទីទួល​សុវត្ថិភាព​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទឹកជំនន់​ទឹកភ្លៀង និង​ធ្លាក់​ពី​ថៃ​ឃើញ​លិច​តាម​បណ្តា​ស្រុក​-​ក្រុង​ជាប់​ជាយ​ដែន ហើយ​ត្រូវ​ស្រក បណ្តាល​បាក់​អាង​តា​ម៉េ​ង​ស្រុក​ថ្មពួក និង​បាក់​អាង​បន្ទាត់​បុស​ស្រុ​ស្វាយចេក និង​ហូរ​មក​ផ្នែក​ខាងក្រោម បណ្តាល​លិច​លង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ផ្នែក​ខាងលើ​អាង​ត្រពាំង ព្រមទាំង​គំរាមកំហែង​ដល់​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក ក្រោយមក​ក៏​ត្រូវ​បាន​អាជ្ញាធរ មន្ត្រីរាជការ និង​កងកម្លាំង រួម​ទាំង​ប្រជាពលរដ្ឋ​នាំ​គ្នា​ច្រក​កា​រ៉ុ​ង​ដីខ្សាច់​ទប់​ខ្នង​ទំនប់ ដើម្បី​ការពារ​បាក់​ប្រឈម​គ្រោះថ្នាក់​ផ្សេង​ៗ​។

លោក សេរី កុសល់ តំណាង​រា​ស្គ្រ​មណ្ឌល​ខេត្ត មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​អាជ្ញាធរ​ស្រុក មន្ត្រីរាជការ និង​កងកម្លាំង​ទាំង​បី​ស្ថាប័ន ដែល​សហការ​ជាមួយ​ប្រជាពលរដ្ឋ​រួម​គ្នា​យក​កា​រ៉ុ​ង​ច្រក​ដី​ទប់​លើ​ខ្នង​ទំនប់​ការពារ​ទឹក​ហូរ​កាត់ និង​ច្រុះ​បាក់​ទំនប់​ប្រឈម​គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក និង​ស្រុក​ដទៃ​ទៀត ព្រោះ​ទំហំ​ផ្ទៃ​ទឹក​នៅ​អាង​ត្រពាំង​ថ្មី​នេះ​ធំធេង​ណាស់ ដែល​មាន​ប្រវែង​រហូត​១០​គីឡូម៉ែត្រ​បួន​ជ្រុង ហើយ​ពេល​នេះ​ទឹក​ដែល​មាន​ជម្រៅ​១៨,៩៦​ម៉ែត្រ ហើយ​ប្រកាស​អាសន្ន​កម្រិត​ទឹក​១៨,៨០​ម៉ែត្រ​។

លោក​បាន​បញ្ជាក់​ថា អំណោយ​ដែល​បាន​នាំ​យក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ជា​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ហើយ​ត្រូវ​បាន​ជម្លៀស​នៅ​លើ​ទីទួល​សុវត្ថិភាព​ខ្នង​ទំនប់​អាង​ត្រ​បាំង​ថ្ម ដែល​ជា​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាម​រយៈ​ឯកឧត្តម​បាន​នាំ​យក​អំណោយ​​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​ទទួល​បាន ៖ អង្ករ​១​កា​រ៉ុ​ង ២៥​គីឡូក្រាម​, មី​១​កេស​, ទឹកត្រី​១​យួរ​ស្មើ​៦​ដប​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកបរិសុទ្ធ​១​កេស​ធំ​, ឃី​ត​១, មាន​មុង​១, ភួយ​១, ខ្នើយ​១, កន្ទេល​១, ថវិការ​៥​ម៉ឺន​រៀល និង​អំណោយ​សប្បុរសជន​ពី​ព្រះសង្ឃ​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​មាន​អង្ករ និង​គ្រឿង​បរិភោគ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ