ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ផ្សោតកម្ពុជា​កំពុង​ប្រឈម​នៃ​ការ​រស់រាន​មានជីវិត​

3 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ផ្អែក​តាម​របាយការណ៍​នៃ​ការ​តាមដាន​សត្វ​ផ្សោត​ទន្លេមេគង្គ ក្នុង​ឆ្នាំ​២០២០​នេះ អ្នក​វិទ្យាសាស្ត្រ បាន​ប៉ាន់​ប្រមាណ​ថា​មាន​សត្វ​ផ្សោត ចំនួន ៨៩ ក្បាល ប៉ុណ្ណោះ​កំពុង​រស់នៅ​ក្នុង​ទន្លេ…

ខេត្តក្រចេះ ៖ ផ្អែក​តាម​របាយការណ៍​នៃ​ការ​តាមដាន​សត្វ​ផ្សោត​ទន្លេមេគង្គ ក្នុង​ឆ្នាំ​២០២០​នេះ អ្នក​វិទ្យាសាស្ត្រ បាន​ប៉ាន់​ប្រមាណ​ថា​មាន​សត្វ​ផ្សោត ចំនួន ៨៩ ក្បាល ប៉ុណ្ណោះ​កំពុង​រស់នៅ​ក្នុង​ទន្លេ មេគង្គ​កម្ពុជា​។ ចំនួន​នេះ គឺជា​ចំនួន​ថេរ​បន្ទាប់​ពី ចំនួន​សត្វ​ផ្សោត​បាន​ធ្លាក់​ចុះ​ក្នុង​ប៉ុន្មាន ទស្ស​វត្ស​កន្លង​ទៅ​នេះ​។

នៅ​ថ្ងៃ​ទី ២៤ ខែ តុលា ឆ្នាំ ២០២០ រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ធ្វើការ​អំពាវនាវ យ៉ាង​ទ​ទួ​ច​សូម​ឲ្យ​អនុវត្ត​សកម្មភាព​រួម​គ្នា និង​វិធានការ​ខ្លាំងក្លា​បន្ថែម​ទៀត​ជា​បន្ទាន់​ពី​បណ្តា​ស្ថាប័ន រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ សហគមន៍​កម្ពុជា និង​ពី​សំណាក់​ដៃគូ​បច្ចុប្បន្ន និង​ដៃគូ​ផ្សេង​ទៀត​ផង​ដែរ​។

ការ​អំពាវនាវ យ៉ាង​ទ​ទួ​ច​នេះធ្វើឡើង ក៏​ព្រោះថា សត្វ​ផ្សោត​ទាំងនោះនៅ​តែ​បន្ត​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ខ្លាំងពី​ការ​នេសាទ​ដោយ​ប្រើ​សំណាញ់​ធំ​ៗ ហើយ​សំណាញ់​ទាំងនោះ​អាច​ចូល​ទៅ​ក្នុង​ទឹក​ដែល​មាន​ជំរៅ​ជ្រៅ​បាន ការ​នេសាទ​ខុសច្បាប់​និង​ការ​នេសាទ​លើសលុប ដោយ​ការ​ប្រើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​សំរាប់​ឆក់​ត្រី​ជាដើម មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី ក៏​កំពុង​ធ្វើ​ប៉ះពាល់​និង​គំរាមកំហែង​ការ​រស់រាន​មានជីវិត របស់​ផ្សោត​ដែល​កំពុង​រស់នៅ​ក្នុង​ទន្លេមេគង្គ​នេះ​ផង​ដែរ​។

លោក សេង ទៀក ប្រធាន​អង្គការ WWF ប្រចាំ​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា «​ទោះបីជា​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ក្នុង​ឆ្នាំ ២០២០ បង្ហាញ​ថា ចំនួន​សត្វ​ផ្សោត​មាន​ស្ថេ​រ​ភាព​ក៏​ដោយ ក៏​ចំនួន​ទាំងនេះ​នៅ​តែ​តូច ដូច្នេះ​សកម្មភាព​នៃ​ការ​អភិរក្ស គឺ​នៅ​តែ​ចាំបាច់​បំផុត​សម្រាប់​សត្វ​ប្រភេទ​នេះ ដើម្បី​ធានា​ឱ្យ​បាន​ថា​ចំនួន​សត្វ​ប្រភេទ​ដែល​ជិត​ផុត​ពូជ​នេះ អាច​រស់នៅ​បាន និង​មាន​ជំរក​យ៉ាង​កក់ក្តៅ​សម្រាប់​ពួក​គេ​។ ហើយ​ដើម្បី​ធានា​ថា ពួក​គេ​អាច​រួច​ផុត​ពី​សកម្មភាព​នេសាទ​ខុសច្បាប់ និង​ក្តី​សង្ឃឹមថា​ពួក​គេ​នឹង​មាន​របប​អាហារ​គ្រប់គ្រាន់​។ ការ​ពង្រឹង​នៃ​ការ​អនុវត្ត​ច្បាប់ ការ​បង្កើន ការ​អភិវឌ្ឍ​ជីវភាព និង​ការ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក និង​ការ​ប្រែប្រួល​អាកាសធាតុ គឺជា​ការងារ​ចំ​បាច់​ដែល​ត្រូវធ្វើ​»​។

ស្រ៊ុ​ន លឹ​ម​ស៊ុ​ង អគ្គនាយករង​នៃ​រដ្ឋបាល​ជលផល បាន​ថ្លែង​ថា «​ចំនួន​នៃ​សត្វ​ទាំងនេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចំនួន​ដែល​មាន​ចំណាត់​ថ្នាក់ខ្ពស់ ដែល​ទទួល​រង​ការ​គំរាមកំហែង​នៃ​គ្រោះថ្នាក់​ជិត​ផុត​ពូជ នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN (the IUCN Red List) ហើយ​វា​ជា​ចំណាត់​ខ្ពស់​សម្រាប់​សត្វ​ជិត​ផុត​ពូជ ក្នុង​ចំណាត់ថ្នាក់​អន្តរជាតិ​ផង​ដែរ​។ សត្វ​ផ្សោត អ៊ី​រ៉ា​វ៉ា​ឌី (Irrawaddy dolphins) ត្រូវ​បាន​ទទួល​ការ​ការពារ​យ៉ាង​ពេញលេញ ដោយ​ច្បាប់​ជលផល​របស់​ប្រទេស​កម្ពុជា ហើយ​កន្លង​រដ្ឋបាល​ជលផល​បាន​ខិតខំ​ប្រឹងប្រែង អនុវត្ត​ច្បាប់​របស់​ឆ្មាំ​ទន្លេ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ដែល​បាន​ចូលរួម​ទប់ស្កាត់ និង​បញ្ឈប់​ការ​នេសាទ​ខុសច្បាប់​នៅ ក្នុង​តំបន់​ដែល​ត្រូវ​ការពារ ជម្រក​សត្វ​ផ្សោត​នេះ​»​។

អង្គការ WWF បាន​បន្ថែម​ថា យើង​សូម​ថ្លែងអំណរគុណ​ដល់​នាយកដ្ឋាន​អភិរក្ស​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជល និង​អាជ្ញាធរ ខេត្តស្ទឹងត្រែង​និង​ក្រចេះ បណ្តា​ដៃគូ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ដែល​បាន​និង​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ក្នុង​បេសកកម្ម​អភិរក្ស​។ រាល់​កិច្ច​ប្រឹងប្រែង​ទាំងអស់​ទាំង​ក្នុង​អតីតកាល រហូត​ដល់​បច្ចុប្បន្ន អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​មានការ​គាំទ្រ​ដោយ DGD, SDC, BMZ, WWF-Belgium, WWF-Sweden, WWF-Switzerland, WWF-Netherland, WWF-Singapore, WWF-Germany, H&M, The King Baudouin Foundation, Research & Conservation of Zoo Nuremberg៕

អត្ថបទសរសេរ ដោយ