សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានបោះឆ្នោតមុនកាលកំណត់រួចហើយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ខណៈសល់ពេល១០ថ្ងៃទៀតដល់ពេលបោះឆ្នោតប្រធានាធិបតី។ លោកបានទៅបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតមួយ នៅក្រុង WEST PALM BEACH រដ្ឋផ្លរីដា។
លោកត្រាំបានទៅកាន់បណ្ណាល័យមួយដើម្បីបំពេញកាត្វកិច្ចពលរដ្ឋរបស់លោក មុនថ្ងៃបោះឆ្នោតថ្ងៃទី៣ វិច្ឆិកា។ ពលរដ្ឋអាមេរិកជាង ៥៥លាននាក់ បានបោះឆ្នោតមុនកាលកំណត់រួចហើយ ពិសេសដោយសារខ្លាចការឆ្លងវីរុស COVID-19។ លោកត្រាំដែលពាក់ម៉ាសពេលចូលទៅកាន់ការិយាល័យបោះឆ្នោត។ លោកថានោះជាការបោះឆ្នោតដែលប្រាកដប្រជាបំផុត ជាងការបោះឆ្នោតតាមស្រោមសំបុត្រដែលលោកតែងថាអាចនាំឲ្យមានការក្លែងបន្លំ។
លោកដូណាល់ត្រាំកាលពីថ្ងៃទី២៤តុលាបង្ហាញក្ដីរីករាយរបស់លោក ក្នុងក្ដីសង្ឃឹមរត់តាមទាន់ការយឹតយ៉ាវ និងយកប្រៀបវិញលើគូប្រជែងលោកចូបៃដេន។ នៅរដ្ឋការ៉ូលីនខាងជើងលោកត្រាំដែលរងការវាយប្រហារខ្លាំងក្លាពីសំណាក់គូប្រជែង លោកបៃដេននិងអតីតប្រធានាធិបតីលោកបារ៉ាក់អូបាម៉ា លើការគ្រប់គ្រងមិនបានការឆ្លងរាលដាលនៃវីរុសCOVID-19អះអាងថា ការបោះឆ្នោតនោះគឹជាការជ្រើសរើសរវាងអ្នកជាសះស្បើយដ៏អស្ចារ្យត្រាំនិងអ្នកដែលមានកម្លាំងទន់ខ្សោយចូបៃដេន។ លោកបានលើកពីការជាសះស្បើយពីការឆ្លងវីរុសរបស់លោកផ្ទាល់ សម្រាប់សន្យាពីការស្ដារសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់។
បង្ហាញពីកម្លាំងកំហែងមាំមួនរបស់លោក ក្រោយបោះឆ្នោតមុនកាលកំណត់រួចនៅផ្លរីដានាពេលព្រឹក លោកត្រាំត្រូវធ្វើដំណើរទៅឃោសនាក្នុងរដ្ឋគន្លឹះ២ទៀតគឹរដ្ឋអូហៃយ៉ូនិងរដ្ឋវីស្កុនស៊ីន។
លោកបារ៉ាក់អូបាម៉ាកាលពីថ្ងៃទី២៤តុលា បានចោទប្រកាន់លោកត្រាំថា កញ្ជើរធ្លុះទាំងស្រុងក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃវីរុស COVID-19 ក្នុងមីទ្ទីងមួយនៅក្រុងម៉ៃអាមីរដ្ឋផ្លរីដាជួយលោកបៃដេន។
លោកថា ៨ខែក្រោយចាប់ផ្ដើមមានការឆ្លងវីរុសនោះក្នុងប្រទេស ចំនួនអ្នកឆ្លងនៅតែមានខ្ពស់បំផុត។ លោកថាលោកត្រាំនៅតែមិនមានផែនការ សម្រាប់ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសនេះ។ លោកត្រាំមិនទាំងទទួលស្គាល់ថា ការឆ្លងគួរឲ្យបារម្ភផង។លោកបន្តថាលោកត្រាំនឹងមិនអាចការពារយើងបានទេ ។ លោករហូតគ្មានសមត្ថភាពប្រុងប្រយ័ត្នដើម្បីការពារខ្លួនឯងបានផង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ