ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​រៀន​ឱ្យ​ចេះ​ល្មម​ក្នុង​អ្វី​ដែល​ខ្លួន​មាន

3 ឆ្នាំ មុន

អ្នកប្រាជ្ញ​ពោល​ថា បើ​និយាយ​អំពី​ចំណង់ ទោះជា​មាន​ភ្នំ​មាស​ដល់​ទៅ​ពីរ ក៏​មិន​អាច​ញ៉ាំង​មនុស្ស​ដែល​គ្មាន​សន្ដោស​ឱ្យ​គ្រប់គ្រាន់​បាន​ឡើយ ហេតុនេះ​បុគ្គល​គ្រប់​រូប​ត្រូវ​រៀន​ឱ្យ​ចេះ​ល្មម ស្គាល់ប្រមាណ​នៃ​ការ​មានបាន​ទើប​មាន​សេចក្តីសុខ ។ តាម​ពិត​ទៅ​ទ្រព្យសម្បត្តិ​ដែល​ប្រសើរ​មិនមែន​ស្ថិត​នៅ​លើ​ច្រើន​ឬ​ល្អ​ៗ​ចាក់​គរ​ហូរហៀរ​នោះ​ទេ ប៉ុន្តែ​បើ​ម្ចាស់ទ្រព្យ​ចេះ​ល្មម​តាម​មាន តាម​បាន​ចំពោះ​សម្បត្តិ​ដែល​បាន​មក​ប្រកប​ដោ​យ​ធម៌​នោះ…

អ្នកប្រាជ្ញ​ពោល​ថា បើ​និយាយ​អំពី​ចំណង់ ទោះជា​មាន​ភ្នំ​មាស​ដល់​ទៅ​ពីរ ក៏​មិន​អាច​ញ៉ាំង​មនុស្ស​ដែល​គ្មាន​សន្ដោស​ឱ្យ​គ្រប់គ្រាន់​បាន​ឡើយ ហេតុនេះ​បុគ្គល​គ្រប់​រូប​ត្រូវ​រៀន​ឱ្យ​ចេះ​ល្មម ស្គាល់ប្រមាណ​នៃ​ការ​មានបាន​ទើប​មាន​សេចក្តីសុខ ។

តាម​ពិត​ទៅ​ទ្រព្យសម្បត្តិ​ដែល​ប្រសើរ​មិនមែន​ស្ថិត​នៅ​លើ​ច្រើន​ឬ​ល្អ​ៗ​ចាក់​គរ​ហូរហៀរ​នោះ​ទេ ប៉ុន្តែ​បើ​ម្ចាស់ទ្រព្យ​ចេះ​ល្មម​តាម​មាន តាម​បាន​ចំពោះ​សម្បត្តិ​ដែល​បាន​មក​ប្រកប​ដោ​យ​ធម៌​នោះ ទោះជា​ទ្រព្យ​នោះ​តិច​ក្តី ក៏​ឈ្មោះ​ថា​ជា​ទ្រព្យ​ដ៏​ប្រសើរ​ក្រៃ​លែង ។

ចំណុច​ដែល​សំខាន់​គឺ​នៅ​ត្រង់​ការ​ចេះ​អប់រំ​ចិត្ត សង្រួមកាយ​ឱ្យ​ណាស់​ព្រោះ​ថាបើ​និយាយ​អំពី​ចំណង់​របស់​មនុស្ស​មិន​មាន​អ្វី​ដែល​គ្រប់គ្រាន់​ល្មម​សម្រាប់​ចិត្ត​ឡើយ តែ​ត្រូវ​រៀន​ឲ្យ​ចេះ​ល្មម​នូវ​អ្វី​ដែល​ខ្លួន​មាន​ទៅ នោះ​នឹង​ស្ងប់​សុខ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ