ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុលាលភាជន៍​ចំនួន​១៩ ដែល​បាន​ពី​ការ​ស្តារ​ប្រឡាយ​នៅប្រាសាទព្រះខ័ន ត្រូវ​បាន​​រក្សា​ទុក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កុលាលភាជន៍​ចំនួន​១៩ ថ្មដុស​ថ្នាំ​ចំនួន​២ អង្រែ​កិន​ថ្នាំ​១ និង​បំណែក​លុ​លា​ល​ភាជន៍​ចំនួន​៣០ ដែល​បាន​ពី​ការ​ស្តារ​ប្រឡាយ​នៅ​បរិវេណ​ថ្នាល​បណ្តុះ​កូន​ឈើ​ប្រាសាទព្រះខ័ន​កាលពីដើម​ឆ្នាំ​២០២០ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​យក​មក​រក្សា​ទុក​ដើម្បី​ជួសជុល នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា…

ខេត្តសៀមរាប ៖ កុលាលភាជន៍​ចំនួន​១៩ ថ្មដុស​ថ្នាំ​ចំនួន​២ អង្រែ​កិន​ថ្នាំ​១ និង​បំណែក​លុ​លា​ល​ភាជន៍​ចំនួន​៣០ ដែល​បាន​ពី​ការ​ស្តារ​ប្រឡាយ​នៅ​បរិវេណ​ថ្នាល​បណ្តុះ​កូន​ឈើ​ប្រាសាទព្រះខ័ន​កាលពីដើម​ឆ្នាំ​២០២០ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​យក​មក​រក្សា​ទុក​ដើម្បី​ជួសជុល នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០​។

យោង​តាម​ការ​បញ្ជាក់​របស់​លោក ញ៉ែ​ម រស្មី មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា កុលាលភាជន៍​និង​ថ្ម​កិន​ថ្មាំ ដែល​រក​ឃើញ​ដ៏​ច្រើន​នេះ គឺ​ជីក​បាន​នៅ​ខែមីនា ឆ្នាំ​២០២០ នៅ​ពេល​ក្រុមការងារ​ស្តារ​ប្រឡាយ​ចំនួន​១៧០០​ម៉ែត្រ​នៃ​បរិវេណ​ប្រាសាទព្រះខ័ន​។

លោក ញ៉ែ​ម រស្មី បន្ត​ថា វត្ថុ​បុរាណ​ទាំង​អស់នេះ ស្ថិត​នៅ​រាយ​ប៉ាយ​ពី​គ្នា ក្នុង​ជម្រៅ​១​ម៉ែត្រ​ជាង​។ ក្រោយ​ប្រទះ​ឃើញ ក្រុមការងារ​ក៏​បាន​រក្សា​ទុក​វត្ថុ​បុរាណ​ទាំងអស់ រហូត​ដល់​បញ្ចប់​ការ​ស្តារ​ប្រឡាយ ទើប​ប្រគល់​ជូន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​យក​ទៅ​អភិរក្ស ដោយ​មានការ​ដឹង​ឭ​ពី​នគរបាល​បេតិកភណ្ឌ​ជា​សាក្សី​។

លោក​បាន​បន្ថែម​ថា ចំពោះ​កិច្ច​អភិរក្ស​វត្ថុ​បុរាណ​ទាំង​អស់នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​យក​ទៅ​រក្សា​ទុក ដើម្បី​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ ដុស​សម្អាត រួម​ទាំង​ជួសជុល​ឱ្យ​ផុត​ពី​ហានិភ័យ​ទុកជា​សម្បត្តិ​ជាតិ ពិសេស​គឺ​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ