សិស្ស​ប្អូន​គូ​បើក​ឆាក បន្ត​បំបាក់​រៀម​ច្បង​​នៅ​ប៉ុស្តិ៍​លេខ​៥


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បើក​ឆាក​នៅ​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​សៅរ៍ ចុង​ស​ប្ដា​ហ៍ កីឡាករ​បើក​ឆាក គឺ​នៅ​តែ​កីឡាករ​ថ្មោងថ្មី​បន្ត​វាយបំបាក់​សិស្ស​ច្បង​ឱ្យ​ចាញ់​ការ​ប្រកួត​ដូច​ស​ប្ដា​ហ៍​មុន​ៗ​ដដែល ខណៈ​ដែល​អ្នក​ឈ្នះ​ក្នុង​ស​ប្ដា​ហ៍​នេះ ក៏​មាន​ម​ហិ​ច្ច​តា​ចង់​ល្បី និង​ចង់​រួច​ផុត​ពី​គូ​បើក​ឆាក។

មួយគូ​បើក​ឆាក នៅ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០២០ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ នោះ ដ្បិតថា​ជា​កីឡាករ​មិនសូវ​ល្បី និង​គ្រាន់តែ​គូ​បើក​ឆាក​មែន តែ​សម្រាប់​តិច​និ​ច ទម្រាំ​រក​ឃើញ​​ចាញ់​ឈ្នះ គឺ​ទាក់ភ្នែក​។

គូ​បើក​ឆាក​រវាង​បង្គោល​ក្រហម កីឡាករ ប៉ុក វិបុល មក​ពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ប្រកួត​ជាមួយ​បង្គោល​ខៀវ លី​ន វិចិត្រ មក​ពី​ក្លិប​រាជសីហ៍​មាន​រិ​ទ្ធិ​។ មួយគូ​នេះ បើ​និយាយ​ពី បង្គោល​ខៀវ គឺ​គេ​ជា​សិស្ស​ច្បង​មានបទពិសោធន៍​ជាមួយ​ការ​ប្រកួត​ច្រើន​ដង​មិនធម្មតា​។

ឯ ប៉ុក វិបុល គ្រាន់តែ​ជា​កីឡាករ​ជើង​ក្រោយ និង​ទើប​មានមុខ​ខ្លះ​ៗ​ប៉ុណ្ណោះ​។ មួយគូ​បើក​ឆាក​នេះ គឺ​វាយ​គ្នា​បាន​ល្អ តាំងពី​២​ទឹក​ដំបូង ដោយ​ទទួល​បានការ​ទាក់ទាញ ព្រោះតែ​មាន​តិច​និ​ច​លាក់​រៀង​ៗ​ខ្លួន​។

ចូល​ដល់​៣​ទឹក បង្គោល​ក្រហម ប៉ុក វិបុល កាន់តែ​រក​ល្បិច​ប៉ែង​ជើង​រៀមច្បង​។ សិស្ស​ប្អូន​កាន់តែ​មើលឃើញ​ថា ពី​វាយលុក​ត្រូវ​ចំ​គោលដៅ ស្រប​ពេល​ឱកាស​ក៏​វាយ​បាន​ល្អ​ត្រូវ​ៗ​កន្លែង​សំខាន់​ជា​ច្រើន​ដង ដែល​ជា​សញ្ញា​ឱ្យ​ដឹង​ថា មាន​តែម​ឈ្នះ​ច្រើន​នោះ​ផង​។

បង្គោល​ក្រហម ត្រូវ​បាន​មហាជន មើលឃើញ​ពី​ការ​ឈ្នះ​ប្រៀប​តាំងពី​មិន​ទាន់​ប្រកាស​លទ្ធផល ទើប​ចុង​ក្រោយ​នៃ​ការ​ប្រកួត​បិទ​បញ្ចប់​ទឹក​ទី​៥ កីឡាករ ប៉ុក វិបុល បាន​ឈ្នះ​សិស្ស​ច្បង​ដោយ​ពិន្ទុ។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ