ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ចូល​សណ្ឋាគារ​ឃើញ​ប្រពន្ធ​ធ្វើ​ជា​ស្ត្រី​ពេស្យា

8 ឆ្នាំ មុន

សារព័ត៌មាន​របស់​នី​ហ្សេ​រី​យ៉ា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Tatenda Nyika អាយុ​៣២​ឆ្នាំ រស់នៅ​ទីក្រុង Gweru ប្រទេស​ស៊ី​ម​បា​វ៉េ និង​នាង​មី​រៀម ឌូ​បេ ជា​ប្រពន្ធ ប្រឈម​មុខ​

សារព័ត៌មាន​របស់​នី​ហ្សេ​រី​យ៉ា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Tatenda Nyika អាយុ​៣២​ឆ្នាំ រស់នៅ​ទីក្រុង Gweru ប្រទេស​ស៊ី​ម​បា​វ៉េ និង​នាង​មី​រៀម ឌូ​បេ ជា​ប្រពន្ធ ប្រឈម​មុខ​នឹង​រឿងអាស្រូវ​មួយ​ក្នុង​ជីវិត ។ បុរស​ជា​ប្តី​បាន​ចូល​សម្រាក​ក្នុង​សណ្ឋាគារ​មួយ ហើយ​ឃើញ​ប្រពន្ធ​របស់​ខ្លួន​ប្រកប​អាជីព​ជា​ស្រីពេស្យា និង​ទើបតែ​ចេញពី​បន្ទប់​ជាមួយ​បុរស​ម្នាក់ ។

លោក Nyika ឱ្យ​ដឹង​ថា ពី​ដំបូង​លោក​មាន​អារម្មណ៍​រីករាយ​ព្រោះ​ប្រពន្ធ​មានការ​ងារ​ថ្មី ដោយ​នាង​បញ្ជាក់​ថា នាង​ធ្វើ​ជា​បុគ្គលិក​ទទួលភ្ញៀវ​នៅ​ក្នុង​សណ្ឋា​គារ និង​ត្រូវ​ធ្វើការ​នៅ​ពេល​យប់ ។  ខណៈ​ពេល​លោក​កំពុង​គ្មាន​ការងារ​ធ្វើ និង​កំពុង​ស្វែងរក​ការងារ​ថ្មី ដូច្នេះ​ប្រពន្ធ​រកបាន​ការងារ​ធ្វើ​ក៏​ត្រេកអរ​ព្រោះ​នឹង​មាន​ប្រាក់​ចាយវាយ ប៉ុន្តែ​៦​ខែ​ក្រោយមក មិត្តភក្តិ​របស់​លោក​ប្រាប់​ថា ពួក​គេ​ឃើញ​ប្រពន្ធ​របស់​លោក​ប្រកបរ​បរជា​ស្រីពេស្យា​នៅ​សណ្ឋាគារ ។

ពី​ដំបូង​លោក​មិន​ជឿ​ទេ តែ​ដោយ​មាន​មិត្តភក្តិ​ច្រើន​នាក់​និយាយ​ប្រាប់​ទើប​លោក​សម្រេចចិត្ត​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដែល​ប្រពន្ធ​បម្រើ​ការ​ក្នុង​បំណង​លុបលាង​ពាក្យ​ចចាមអារ៉ាម និង​ឱ្យ​ដឹង​ច្បាស់​ថា នាង​មិនមែន​ជា​ស្រីពេស្យា​ទេ គ្រាន់តែ​ជា​បុគ្គលិក​ទទួលភ្ញៀវ​នៅ​ពេល​យប់​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ចូល​សម្រាក​ក្នុង​សណ្ឋាគារ និង​ដើរ​មើល​ក្នុង​បរិវេណ​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​ប្រពន្ធ​មិនមែន​ជា​បុគ្គលិក​ទទួលភ្ញៀវ ប៉ុន្តែ​ធ្វើ​ជា​ស្រីពេស្យា និង​ទើប​ចេញពី​បន្ទប់​ជាមួយ​បុរស​ម្នាក់ ។

លោក​នី​កា សុ្ទ​ុះ​ទៅ​វាយតប់​បុរស​ដែល​ចេញពី​បន្ទប់​ជាមួយ​ប្រពន្ធ​ខ្លួន​នោះ ហើយ​ត្រូវ​គេ​ប្តឹង​ប៉ូលិស  ។ បុរស​នោះ​បញ្ជាក់​ថា រូបគេ​គ្មាន​កំហុស​អ្វី​ទេ​ព្រោះ​ស្ត្រី​ដែល​រួមរ័ក​ជាមួយ​រូបគេ​ជា​ស្រីពេស្យា ។

ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នោះ ធ្វើ​ឱ្យ​លោក​នី​កា ឈឺចិត្ត និង​នៅ​មិន​ទាន់​ប្រាកដ​ថា តើ​គួរ​លែងលះ​ពី​នាង​ឌូ​បេ ឬ​យ៉ាងណា​ទេ ?