ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ត់ ស្រី​ឡា​ង ឈឺចាប់​​ខ្លាំង​​ព្រោះ​តែ​រឿង​មួយ​រហូត​ប្រកាស​នៅ​លីវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាឡា​ត់ ស្រី​ឡា​ង បាន​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​សម្រេចចិត្ត​យក​ការ​​​រស់នៅ​ម្នាក់ឯង​សម្រាប់​ក្តី​សុខ​របស់​នាង បន្ទាប់​ពី​នាង​បាន​ជួប​ស្នេហ៍​ខកបំណង ។ សាឡា​ត់ ស្រី​ឡា​ង…

រាជធានី​ភ្នំពេញ ៖ សាឡា​ត់ ស្រី​ឡា​ង បាន​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​សម្រេចចិត្ត​យក​ការ​​​រស់នៅ​ម្នាក់ឯង​សម្រាប់​ក្តី​សុខ​របស់​នាង បន្ទាប់​ពី​នាង​បាន​ជួប​ស្នេហ៍​ខកបំណង ។

សាឡា​ត់ ស្រី​ឡា​ង មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​បុរស​ដែល​ដាក់​រហស្សនាម​ថា «​យុវជន​សំរាម​» យ៉ាង​បើកចំហ ប៉ុន្តែ​ចំណង​ស្នេហ៍​មួយ​នេះ​បាន​ផ្តាច់​ទៅ​វិញ​ដោយ​នាង​មិន​បាន​​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ទេ ។ បន្ទាប់​ពី​ជួប​រឿង​ស្នេហា​ប្រះ​ឆា​នេះ​មក តួ​ស្រី​ក្នុង​រឿង​«ក្រមុំ​​បាយ​ឆា​» សាឡា​ត់ ស្រី​ឡា​ង តែងតែ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្ត្រា​ក្រាម​ជា​បន្តបន្ទាប់ បញ្ជាក់​​ពី​ភាព​ឯកា និង​ការ​ខូចចិត្ត រួម​ទាំង​សារ​លើកទឹកចិត្ត​សម្រាប់​ខ្លួនឯង​ផង​ដែរ​។

ជា​ថ្មី​ម្តងទៀត សាឡា​ត់ ស្រី​ឡា​ង បាន​បញ្ចេញ​សារ​ដ៏​ចាក់​ដោត​បន្ថែម​ទៀត ដោយ​ក្នុង​នោះ​នាង​បាន​ប្រកាស​ថា នាង​សម្រេច​យក​ផ្លូវ​រស់នៅ​ម្នាក់ ដែល​នោះ​ជា​ក្តី​សុខ​បំផុត​សម្រាប់​រូប​នាង​។

សាឡា​ត់ ស្រឡាង បាន​សរសេរ​បង្ហោះ​ថា «Unlock នៅ​ពេល​ដែល​អ្នក Block បេះដូង​របស់​អ្នក ​គឺ​វា​ប្រាកដជា​ឈឺ ហើ​យ​វា​កាន់តែ​ឈឺ​នៅ​ពេល​ដែល​អ្នក Unblock វិញ​ ហើយ​អ្វី​គ្រប់យ៉ាង​មិន​​បាន​ដូច​ចិត្ត​គិត​ទុក ទោះ​បាន​ត្រៀមខ្លួន​មុន​ក៏​ដោយ ។ ប្រាកដជា​សួរ​ខ្លួនឯង​ថា​ឈឺ​អត់ សួរ​ទាំង​ទឹកភ្នែក សួរ​ថា​ការ​រង​ទុក្ខ​ដែល​បាន​ទទួល​វា​ឈឺ ឬ​មួយ​ក៏​អត់ គ្រប់យ៉ាង​យើង​ត្រៀមខ្លួន​តែ​ប្រាកដជា​មិន​បាន​ត្រៀម​ទឹកភ្នែក​ទេ​មែន​អត់ ។

សាឡា​ត់ ស្រឡាង បាន​សរសេរ​បង្ហោះ​​បន្ត​ថា មនុស្ស​ដែល​បែក​គ្នា​ហើយ​អារម្មណ៍​ដែល​វិល​ត្រលប់​រកគ្នា​វិញ ​គឺ​បាត់​ស្ទើរ​អស់​៥០%​ សល់​តែ​៣៥%​បន្ត ឬ​បញ្ចប់​។ ជ្រើស​ខ្លួនឯង​ ជ្រើស​យក​ស្នាមញញឹម ឬ​ទឹកភ្នែក​មនុស្ស​ដែល​យក​ពេល​ទៅ​ឈឺចាប់​នឹង​រឿង​ស្នេហា​មាន​ច្រើន​រួម​ទាំង​ខ្ញុំ ស្នាមញញឹម​ក៏​ទទួល​បាន​ពី​វា ភាព​ឈឺចាប់​ក៏​ទទួល​បាន​ពី​វា បាត់បង់​ស្ទើរ​គ្រប់យ៉ាង​ក៏​ដោយសារ​តែ​វា ពេល​ខ្លះ​ក្លាយជា​មនុស្ស​ឆេវឆាវ​ក៏​ដោយសារ​តែ​វា គ្រប់គ្រង​ខ្លួនឯង​លែង​ជាប់​ក៏​ដោយសារ​តែ​វា »​។

សាឡា​ត់ ស្រី​ឡា​ង បន្ត​ថា «Ok​ អ្នក និង​ខ្ញុំ យើង​បក​ទៅ​សួរ​ខ្លួនឯង​វិញ​ថា ​គិត​បែប​ណា? កុំ​ឲ្យ​វា​បាំង​មុខ​យើង​ពេល​ខ្លះ​ដោយសារ​តែ​រឿង​ហ្នឹង​មួយ​យើង​អាច​នឹង​បាត់បង់​ក្ដី​ស្រមៃ និង​ឆន្ទៈ​យើង​បន្តដំណើរ​ទៅ​មុខ ។ តោះ​ម្នាក់ឯង សប្បាយ​ៗ​មិន​ស្លា.ប់​​ទេ​…​ ប្រាប់​ខ្លួន​អ្នក​ថា ​ខ្ញុំ​មាន​ក្ដី​សុខ​នឹង​ជីវិត​​​ម្នាក់ឯង ពេល​នេះ​ខ្ញុំ​នឹង​ទទួលយក​ការ​រស់នៅ​ម្នាក់ឯង​…» ។

យ៉ាងណា​ក្ដី​ តាម​រយៈ​សារ​ដែល សាឡា​ត់ ស្រឡាង ដែល​បាន​សរសេរ​បង្ហោះ​នេះ​មាន​បណ្តា​ប្រិយ​​​មិត្ត​គាំទ្រ​រូប​នាង​មួយ​ចំនួន​បាន​គាំទ្រ ខណៈ​ពេល​ដែល​មួយ​ចំនួន​ទៀត​បាន​ចាត់​ទុក​ថា អត្ថ​ន័យ​​ដែល​នាង​បាន​សរសេរ​នោះ ​គឺជា​អារម្មណ៍​ដែល​នាង​គិត​ឃើញ​មួយ​ឆាវ​ប៉ុណ្ណោះ​។ មួយ​ឆាវ ដោយសារ​ថា នាង​អាច​នឹង​បិទ​បេះដូង​មិន​ទទួលយក​អ្នក​ណា​ម្នាក់​ទៀត​នៅ​ក្នុង​ពេល​នេះ​ឡើយ ប៉ុន្តែ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​នោះ​ គឺ​រូប​នាង​នឹង​មិន​អាច​ប្រាកដ​នោះ​ឡើយ ក្នុង​ពេល​ដែល​នាង​គឺជា​តារា​វ័យក្មេង មាន​រូប​សម្រស់​ស្រស់​សោភា ។

តារា​សម្តែង​សាឡា​ត់ ស្រី​ឡា​ង កន្លង​មក ត្រូវ​អតីត​ភរិយា​ចាងហ្វាង​ផលិតកម្ម​ LD លោក លៀក លី​ដា ចោទប្រកាន់​ថា នាង​បាន​លួច​ទាក់ទង​ស្វាមី​របស់​ខ្លួន ប៉ុន្តែ​នាង​បាន​បដិសេធ និង​ដាក់​ពាក្យ​ប្តឹង​ពី​ការ​មួលបង្កាច់​គ្មាន​ភស្តុ​តាង​ច្បាស់លាស់ ។ បន្ទាប់​ពី​រឿងរ៉ាវ​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ សាឡា​ត់ ស្រី​ឡា​ង បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ ​«​យុវជន​សំរាម​» ​គឺ​លោក សាន ដា​រ៉ា​វីត បន្ទាប់​​ពី​អ្នក​ទាំង​ពីរ​បាន​ដើរ​ធ្វើ​សកម្មភាព​ជួយ​សង្គម​ជា​បន្តបន្ទាប់​។ យ៉ាងណា​ក្ដី​ បន្ទាប់​ពី​បាន​ភ្ជាប់​ចំណង​ស្នេហ៍​មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ​ក៏​បាក់បែក​ទៅ​វិញ ដោយ​មិនដឹង​មូលហេតុ​ច្បាស់​លាស់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ