ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិភព​មនុស្ស​តឿ​ដែល​កំពុង​មាននៅ​លើ​ផែនដី​របស់​យើងការ​ចាក់​អ័រម៉ូន​ទៅ​លើ​មនុស្ស​តឿ​ទទួល​ជោគជ័យ​ក្នុង​ទស​វត្ស​ទី​90

8 ឆ្នាំ មុន

ពិសោធ​អ៊័​រ​ម៉ូ​ន​មនុស្ស​តឿ
តំបន់​រដ្ឋបាល Itabaianinha ក្នុង​រដ្ឋ Sergipe ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​បាន​ចាត់ទុកជា​ពិភព​មនុស្ស​តឿ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ដែល​ទីនោះ​អ្នកទេសចរ​ជា​ច្រើន

ពិសោធ​អ៊័​រ​ម៉ូ​ន​មនុស្ស​តឿ
តំបន់​រដ្ឋបាល Itabaianinha ក្នុង​រដ្ឋ Sergipe ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​បាន​ចាត់ទុកជា​ពិភព​មនុស្ស​តឿ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ដែល​ទីនោះ​អ្នកទេសចរ​ជា​ច្រើន​ចង់​ឃើញ​ផ្ទាល់​ភ្នែក ហើយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​កំពុង​ឈ្វេងយល់​ពី​អាថ៌​កំបាំង​របស់​បាតុភាព​នេះ​ដូច​គ្នា ។ ខែតុលា ២០១០ អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Roberto Salvatori ប្រកាស​លទ្ធផល​ការ​ពិសោធ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​របស់​ខ្លួន​ចំពោះ​សហគមន៍​មនុស្ស​តឿ​នៅ Itabaianinha ដែល​មាន​មនុស្ស​តឿ​សរុប​ជាង​៤​ម៉ឺន​នាក់ ។

សេចក្តី​ប្រកាស​ចុះ​ផ្សាយ​លើ​ទំព័រ​ទស្សនាវដ្តី Journal of Clinical Endocrinology and Metabolism ។ ក្នុង​សេចក្តី​ប្រកាស​នោះ លោក​សាស្ត្រាចារ្យ Roberto Salvatori និយាយ​ថា គាត់​ឮ​និយាយ​ពី​ពិភព​មនុស្ស​តឿ​លើក​ដំបូង​បង្អស់​ក្នុង​ទស​វត្ស​៩០​នៃ​សតវត្ស​ទី​២០ តាម​ទូរទស្សន៍ CNN ។ តាំងពី​នោះ​មក​សហគមន៍​មនុស្ស​តឿ​ចាប់ផ្តើម​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក​, ពិសេស​ក្រោយ​ពេល​ទូរទស្សន៍​ប្រេ​ស៊ី​ល​បង្ហាញ​ឱ្យ​ឃើញ​ស្ត្រី​ម្នាក់​តឿ​ទាប​ជាងគេ​នៅ Itabaianinha ។

លោក​សាស្ត្រាចារ្យ Salvatori រួម​ជាមួយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​គាត់​ប្តេជ្ញា​ស្វែងរក​ចម្លើយ​ចំពោះ​សំនួរ​ដែល​ថា តើ​អ៊័​រ​ម៉ូ​ន​លូតលាស់​អាច​ជួយ​ឱ្យ​មនុស្ស​មាន​អាយុ​វែង​ឬទេ ដែល​សំនួរ​បែប​នេះ​សហគមន៍​វេជ្ជសាស្ត្រ​នៅ​មិន​ទាន់​ដាច់ស្រេច​ក្នុង​ចិត្ត​នៅឡើយ ។ ពួក​គេ​ស្រាវជ្រាវ​លើ​មនុស្ស​តឿ​៦៥​នាក់ ដែល​មាន​កម្ពស់​ពី​១,០៤​ដល់​១,២៩​ម៉ែត្រ រួម​ជាមួយ​បងប្អូន​ប្រុស​ស្រី​របស់​អ្នក​ទាំងនោះ​ចំនួន​១២៨​នាក់​ទៀត ក្នុង​ចំណោម​៣៤​គ្រួសារ ដែល​មាន​កម្ពស់​មធ្យម ។ ជា​លទ្ធផល​ឃើញ​ថា អាយុកាល​មធ្យម​របស់​ក្រុម​មនុស្ស​តឿ (​ដែល​ខ្វះខាត​អ៊័​រ​ម៉ូ​ន​លូតលាស់​) និង​ក្រុម​មនុស្ស​មាន​កម្ពស់​ធម្មតា (​ដែល​មាន​បរិមាណ​អ៊័​រ​ម៉ូ​ន​លូតលាស់​គ្រប់គ្រាន់​) គឺ​ប្រហាក់ប្រហែល​គ្នា ឬ​ដូច​តែ​គ្នា ។ ប្រការ​នេះ​ផ្ទុយ​ទៅ​នឹង​ទស្សនៈ​ពី​មុន​ដែល​ថា​អ្នក​ខ្វះខាត​អ៊័​រ​ម៉ូ​ន​លូតលាស់ ក្រៅពី​រាង​កាយ​តឿ​ទាប អាយុកាល​ក៏​ទាប​ជាង​អ្នកមាន​អ៊័​រ​ម៉ូ​ន​លូតលាស់​គ្រប់គ្រាន់​ដែរ ។

តាម​ភាពយន្ត​ឯកសារ​មួយ​ដែល​ទស្សនាវដ្តី Narrative រៀបចំ​បង្កើត​ឡើង បាន​បង្ហាញ​ថា ពី​ដើម​ដំបន់ Itabaianinha គេ​ហៅ​ថា Acidade dos anoe ឬ​ទីក្រុង​មនុស្ស​តឿ ។ កាលពី​ជិត​២​សតវត្ស​មុន អាពាហ៍ពិពាហ៍​រវាង​អ្នកមាន​ឈាមជ័រ​ជិត​គ្នា​រីក​រាលដាល​ខ្លាំង​នៅ​តំបន់ Itabaianinha ដែល​ប្រការ​នេះ​អាច​ពន្យល់​បាន​ពី​ការ​ខ្វះខាត​អ៊័​រ​ម៉ូ​ន​លូតលាស់​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ទីនោះ​ក្លាយជា​មនុស្ស​តឿ​ខុស​គេឯង​ក្នុង​នគរ ។ លុះដល់​ទស​វត្ស​៩០​នៃ​សតវត្ស​ទី​២០ ក្មេង​ៗ​នៅ​ទី​នេះ​ចាប់ផ្តើម​បាន​ទទួល​ការ​ចាក់​អ៊័​រ​ម៉ូ​ន​លូតលាស់ និង​ហាម​យកប្តី​យកប្រពន្ធ​មាន​ឈាមជ័រ​កៀក​គ្នា​, អី​ុ​ចឹ​ង​ហើយ​ទើប​សព្វថ្ងៃ​អ្នកមាន​ដងខ្លួន​តឿ​ទាប​មាន​តែ​មនុស្ស​វ័យចាស់​ប៉ុណ្ណោះ ចំណែក​អ្នក​ដែល​បាន​ទទួល​ការ​ចាក់​អ័រម៉ូន​លូតលាស់​កាលពី​ទស​វត្ស​៩០​នោះ ភាគច្រើន​ក្លាយជា​មនុស្ស​មាន​កម្ពស់​ធម្មតា​វិញ ។ សង្ឃឹមថា ពីរ​បី​ជំនាន់​ទៀត តំបន់ Itabaianinha លែង​ត្រូវ​អ្នក​ក្រៅ​ហៅ​ថា​ពិភព​មនុស្ស​តឿ​នៅ​ប្រេ​ស៊ី​ល​ទៀត​ហើយ ។

ពិភព​មនុស្ស​តឿ​នៅ​ប្រទេស​ផ្សេង​ៗ
ពិភព​មនុស្ស​តឿ​មិនមែន​មាន​តែ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ទេ នៅ​ប្រទេស ផ្សេង​ៗ​ទៀត​ក៏​មាន​ដែរ គ្រាន់តែ​មិន​ច្រើន​ពេក ក្នុង​ប្រទេស​ខ្លះ​ផុត​ពូជ​អស់​ទៅ​ហើយ​ប៉ុណ្ណោះ ។ នៅ​ប្រទេស​បា​៉​គី​ស្ថាន គេ​រក​ឃើញ​មនុស្ស​តឿ​ប្រមាណ​៥០​នាក់​រស់​ផ្តុំ​គ្នា​ក្នុងភូមិ តូច​ៗ​ពីរ​នៅ​ជ្រលង Indus ។ ដោយ​ហេតុផល​ទៅ​ណា​មក​ណា​ច្រើន​តែ​ត្រូវ​គេ​សើចចំអក​ពី​រូបរាង​កាយ​របស់​ខ្លួន មនុស្ស​តឿ​ទាំងនោះ​ចូល​ចិត្ត​រស់​ផ្តុំ​គ្នា​ដើម្បី​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

និយាយ​ពី​ពិភព​មនុស្ស​តឿ​នៅ​ប្រទេស​អី​ុ​រ៉​ង់​វិញ​, កាលពី​ខែសីហា​ឆ្នាំ​២០០៥ សព​អប់​តូច​មួយ​មាន​ប្រវែង​២៥​សង្ទីម៉ែត្រ ត្រូវ​គេ​ប្រទះ​ដោយ​ចៃដន្យ​ក្រោយ​ពី​មនុស្ស​មួយ​ក្រុម​លួច​គាស់កកាយ​អស់​ពេល​២​ខនៅ​បន្ទាយ​បុរាណ​មួយ​ដែល​កសាង​ក្នុង​សម័យ Sassanid (២២៤-៦៥១​ឆ្នាំ​មុន​គ​.​ស​) ជា​សម័យ​នៃ​ចក្រភព​អៀ​រ៉​ង់​ចុង​ក្រោយ​មុន​ពេល​សាសនា​អ៊ិ​ស្លា​ម​កើត​មាន​ឡើង ។ ការ​ប្រទះ​ឃើញ​សព​អប់​មាឌតូច​នោះ​បង្ក​ឱ្យ​មានការ​ជ្រួលច្របល់​សាធារណជន​ពិភពលោក បន្ទាប់​ពិ​ពួក​អ្នកប្រាជ្ញ​ពិសោធ​ដឹង​ថា ជា​សព​មនុស្ស​តឿ​អាយុ​ជំទង់​ម្នាក់ ។ ភ្លាម​ៗ​សព​នោះ​ត្រូវ​បាន​រឹបអូស​បន្ទាប់​ពី​ពួក​រត់ពន្ធ​បម្រុង​យក​ទៅ​លក់​ថ្លៃ​៣​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ អ្នកឯកទេស​មួយ​ក្រុម​រក​ឃើញ​ថា​សព​អប់​រូបរាង​សែន​តូច​នេះ ពេល​ស្លាប់មាន​អាយុ​១៦ ឬ​១៧​ឆ្នាំទៅ​ហើយ​, ដូច្នេះ​គេ​ជា​ពូជ​មនុស្ស​តឿ​ដែល​មាន​មាឌតូច​មែនទែន ។

បន្ទាប់​ពី​ឮ​អ្នកឯកទេស​អះអាង​ដូច្នេះ ពាក្យ​ច​ចាម​អា​រា​៉​ម​មួយ​ក៏​កើត​មាន​ឡើង​តាម​ក្រោយ គឺ​ពាក្យ​ច​ចាម​អា​រ៉ាម​ពី​ទីក្រុង​មនុស្ស​តឿ​ក្នុង​ខេត្ត Kerman ប្រទេស​អី​ុ​រ៉​ង់ ។ ពួក​អ្នកប្រាជ្ញ​ខាង​បុរាណវិទ្យា​ក៏​កើតការ​សង្ស័យ​ដូច​ពាក្យ​ច​ចាម​អា​រា​៉​ម​ដែរ បាន​នាំ​គ្នា​ធ្វើ​កំណាយ​បន្ត​នៅ​បរិវេណ​បន្ទាយ​បុរាណ​ដែល​មាន​សព​អប់​តូច​ច្រមក់​នោះ​។ កំណាយ​ធ្វើ​យា​៉​ង​អំណត់​បំផុត​រហូត​ដល់​លេច​លទ្ធផល​ចេញ​មក គឺ​ប្រទះ​ឃើញ​ស្លាកស្នាម​ផ្ទះ​ជា​ច្រើន តែ​ផ្ទះ នីមួយ​ៗ​ខ្ពស់​បំផុត​ត្រឹម​៨០​សង្ទីម៉ែត្រ ដែល​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​សិប​ពាន់​ឆ្នាំ​មុន ទីនោះ​ជា​កន្លែង​រស់នៅ​ផ្តុំ​គ្នា​របស់​ពួក​មនុស្ស​តឿ​ម្យា​៉​ង​ដែល​មាន​កម្ពស់​ត្រឹមតែ​៣០​សង្ទីម៉ែត្រ ឬ​លើស​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ក្រោយ​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ តំបន់​ដែល​ធ្វើ​កំណាយ​ចាប់ផ្តើម​លេចឡើង​នូវ​ឈ្មោះ​ថ្មី​មួយទៀត គឺ Shahse Kotouleha ឬ​ទីក្រុង​មនុស្ស​តឿ ។ ដូច្នេះ​មនុស្ស​តឿ​នៅ​តំបន់​នេះ​ជា​ពូជ​មនុស្ស​តឿ​តូច​ទាប​បំផុត​ក្នុង​លោក ។ ប្រសិនបើ​អំបូរ​មនុស្ស​តឿ​ដែល​មាន​កម្ពស់​៣០​សង្ទីម៉ែត្រ​នោះ​នៅ​មាន​វត្តមាន​ដល់​សព្វថ្ងៃ​ប្រហែល​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​សម្បើម​មិន​ខាន ។

រាជាណាចក្រ​មនុស្ស​តឿ​នៅ​ប្រទេស​ចិន
ឆ្នាំ​២០០៩​សេដ្ឋី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ចេ​ង មិ​ង​ជីវ ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​កសាង​សហគមន៍​ដ៏​ចម្លែក​មួយ​ឈ្មោះ «​រាជាណាចក្រ​មនុស្ស​តឿ​» បង្ក​ឱ្យ​មានការ​ជជែក​គ្នា​យា​៉​ង​ពុះកញ្ជ្រោល ។ ក្រោយ​កសាង​រួចរាល់​សេដ្ឋី​ចេ​ង​ពណ៌នា​ប្រាប់​អ្នកកាសែត​ថា «​មនុស្ស​នៅ​រាជាណាចក្រ​នេះ​គ្មាន​អ្នក​ណា​មាន​ជំងឺឆ្លង​, គ្មាន​អ្នក​ណា​អាយុ​ច្រើន​ជាង​៥០​ឆ្នាំ ហើយ​ក៏​គ្មាន​អ្នក​ណា​មាន​កម្ពស់​ជាង​១,២​ម៉ែត្រ​ទេ ។ រាជាណាចក្រ​ចម្លែក​នៅ​ឃ្លាត​ពី​ក្រុង​គុន​មីង ខេត្ត​វិ​ន​ណា​ម​៣៥​គីឡូម៉ែត្រ ជាទី​ដែល​គេ​ស្រូប​យក​ការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​យា​៉​ង​ឆាប់រហ័ស ។ រាជាណាចក្រ​មនុស្ស​តឿ​ត្រូវ​បាន​កសាង​សម្រាប់​មនុស្ស​តឿ​ដែល​ត្រូវ​គេ​រើសអើង ។ ប៉ុន្តែ​ក៏​មាន​អ្នក​រិះគន់​ដែរ​ថា ធ្វើ​ដូច្នេះ​ពួក​មនុស្ស​តឿ​នឹង​ត្រូវ​ឯកោ​ពី​សង្គម​ខាងក្រៅ ។

នៅ​រាជាណាចក្រ​មនុស្ស​តឿ​មាន​កង​ទាហាន​ល្បាត ដែល​ប្រើ​ឯកសណ្ឋាន​ដូច​សម័យ​បុរាណ​, ដៃ​ម្ខាង​កាន់​លំពែង ដៃ​ម្ខាង​កាន់​ខែល​ធ្វើ​ពី​ជ័រ​ស្វិត ។ ក្រុម​សិល្បករ​-​សិល្ប​ការិនី​របស់​រាជាណាចក្រ​មួយ​នេះ ពេល​ណា​ក៏​តុបតែង​ខ្លួន​យ៉ាង​ស្រស់ សើច​ញញឹម​រីករាយ​លើកដៃ​ស្វាគមន៍​ភ្ញៀវ​ទេសចរ ។ ក្នុង​រាជា​ណាចក្រ​មាន​ក្រុម​ពន្លត់​អគ្គិភ័យ​ច្បាស់លាស់​, មាន​កង​ប៉ូលិស​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ​, មាន​សភា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ គឺ​ព្រះរាជា​ដែល​ប្រជា​ជន​បោះ​ឆ្នោត​ជ្រើសតាំង ។ ពលរដ្ឋ​តឿ​រូប​ណា​មិន​ចេះ​សម្តែង​សិល្បៈ ឬ​រាំច្រៀង​ទាក់ទាញ​អ្នកទេសចរ ត្រូវ​ប្រគល់​ភារកិច្ច​ឱ្យ​ជួយ​ការងារ​រក្សា​សន្តិ​សុខ ធ្វើ​សិប្បកម្ម​ផលិត​របស់​ប្រើប្រាស់ ផ្តល់​ស្បៀង​ឬ​ធ្វើ​អនាម័យ ។ មនុស្ស​តឿ​ក្នុង​រាជាណាចក្រ​មនុស្ស​តឿ​សង់ផ្ទះ​នៅ​ខ្លួនឯង​រាង​ដូច​ផ្សិត​, សម្ភារ​សាងសង់​ធ្វើ​ពី​ជ័រ​ទាំងអស់ ។

អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​រាជាណាចក្រ​មនុស្ស​តឿ​មានឱកាស​បាន​ថតរូប​អនុស្សាវរីយ៍ និង​ទស្សនា​សិល្បៈ​សម្តែង​ដោយ​សិល្បករ​-​សិល្ប​ការិនី​តឿ ។ រាជាណាចក្រ​នោះ​ទើបតែ​មាន​ពលរដ្ឋ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ​, ពួក​គេ​ចេញ​មក​ពី​សមាសភាព ខុស​ៗ​គ្នា ខ្លះ​ជា​កម្មករ​រោងចក្រ​ស្លដែក តែ​ដោយ​ចង់​គេច​ពី​ជាតិពុល​ក្នុង​រោងចក្រ​ក៏​ទៅ​នៅ​ទឹកដី​ទើប​មានឈ្មោះ​ថ្មី​នោះ ខ្លះ​ជា​អតីត​អ្នក​សុំទាន​ក៏​មាន ខ្លះ​ជា​អតីត​ចោរលួច ចោរឆក់​ក៏​មាន ។ គ្រប់​ផ្ទះ​នៅ​រាជា​ណា​ចក្រ​​មនុស្ស​តឿ​មាន​តែ​ទ្វារ​សម្រាប់​បើក​បិទ​ប៉ុណ្ណោះ អត់​មាន​ចាក់សោ​ឡើយ ព្រោះ​នៅ​ទីនោះ​អត់​មាន​អ្នក​ប្រព្រឹត្ត​បទល្មើស​ធ្ងន់​ទេ ។ រាល់​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​កើតឡើង​ត្រូវ​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស​ដោយ​ក្រុមប្រឹក្សារដ្ឋ​ដែល​រាស្ត្រ​បោះ​ឆ្នោត​បង្កើត​ឡើង ៕