ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដឹកនាំ​របស់​អាជីវករ​ធំ​ៗ​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩

3 ឆ្នាំ មុន

ពី​អតីតកាល​មក អ្នកដឹកនាំ​ទូទៅ​មាន​តួនាទី​ក្នុង​ការ​ចេញ​បទបញ្ជា និង​គ្រប់គ្រង​មនុស្ស​ដែល​ធ្វើការ​ក្រោម​ខ្លួន​ឲ្យ​បំពេញ​កិច្ចការ​តាម​អ្វី​ដែល​បាន​បញ្ជា​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ភាព​ដឹកនាំ​បែប​នេះ​មិន​មាន​ប្រសិទ្ធភាព​ទៀត​ឡើយ ជា​ពិសេស​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩​។ ក្នុង​ពេល​ដែល​បរិស្ថាន​ជុំវិញ​ខ្លួន​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា អ្នកដឹកនាំ​មាន​តួនាទី​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​អារម្មណ៍ល្អ​ប្រសើរ​ជាង​មុន និង​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​បង្កើត​យុទ្ធសាស្ត្រ​សម្រាប់​បំពេញ​តួនាទី​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ដើម្បី​សម្រេច​បាន​គោលដៅ​ធំ​ៗ​របស់​ស្ថាប័ន​។ខាងក្រោម​គឺជា​គោលការណ៍​សំខាន់​ៗ​ដែល​អ្នកដឹកនាំ​អាជីវកម្ម​ធំ​ៗ​ប្រើ​ដើម្បី​ដឹកនាំ​មនុស្ស​ក្នុង​ពេល​នេះ​៖…

ពី​អតីតកាល​មក អ្នកដឹកនាំ​ទូទៅ​មាន​តួនាទី​ក្នុង​ការ​ចេញ​បទបញ្ជា និង​គ្រប់គ្រង​មនុស្ស​ដែល​ធ្វើការ​ក្រោម​ខ្លួន​ឲ្យ​បំពេញ​កិច្ចការ​តាម​អ្វី​ដែល​បាន​បញ្ជា​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ភាព​ដឹកនាំ​បែប​នេះ​មិន​មាន​ប្រសិទ្ធភាព​ទៀត​ឡើយ ជា​ពិសេស​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩​។

ក្នុង​ពេល​ដែល​បរិស្ថាន​ជុំវិញ​ខ្លួន​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា អ្នកដឹកនាំ​មាន​តួនាទី​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​អារម្មណ៍ល្អ​ប្រសើរ​ជាង​មុន និង​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​បង្កើត​យុទ្ធសាស្ត្រ​សម្រាប់​បំពេញ​តួនាទី​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ដើម្បី​សម្រេច​បាន​គោលដៅ​ធំ​ៗ​របស់​ស្ថាប័ន​។ខាងក្រោម​គឺជា​គោលការណ៍​សំខាន់​ៗ​ដែល​អ្នកដឹកនាំ​អាជីវកម្ម​ធំ​ៗ​ប្រើ​ដើម្បី​ដឹកនាំ​មនុស្ស​ក្នុង​ពេល​នេះ​៖

១. ពន្យល់​ពី​គោលការណ៍​របស់​អ្នក និង​ជួយ​ដល់​អ្នកដឹកនាំ​ដទៃ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ
តើ​អ្នក​ជ្រើសរើស​បុគ្គលិក​ដែល​ឆ្លាត​វៃ និង​មានបទពិសោធន៍​ច្រើន​ធ្វើ​អ្វី​ប្រសិនបើ​អ្នក​យក​ពួក​គេ​មក​បញ្ជា​តាម​ចិត្ត​អ្នក? ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នក​ត្រូវ​តែ​បកស្រាយ​ពី​គោលការណ៍​របស់​អ្នក និង​គោលការណ៍​ក្នុង​ក្រុមហ៊ុន មុន​នឹង​អនុញ្ញាត​ឲ្យ​អ្នកដឹកនាំ​នីមួយ​ៗ​ក្នុង​ស្ថាប័ន​មាន​អំណាច និង​សមត្ថភាព​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​និង​ចេញ​សកម្មភាព​ដែល​ស្រប​ទៅ​តាម​គោលការណ៍​ទាំងនោះ​។

២. កុំ​បង្ខំ​ឲ្យ​អ្នក​ដទៃ​ស្តាប់​ពី​គំនិត​របស់​អ្នក
ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ក៏​ទាមទារ​ឲ្យ​អ្នកដឹកនាំ​យល់​ដឹង​ពី​កម្រិត​សមត្ថភាព​របស់​ខ្លួន​ដែរ​។ មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ទទួលស្គាល់​ពី​អ្វី​ដែល​អ្នក​មិនដឹង និង​ស្តាប់​អ្នក​ដទៃ ខណៈ​ដែល​រៀនសូត្រ​ពី​ពួក​គេ​ផង​ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មី​ៗ​។
អ្នកដឹកនាំ​ត្រូវ​តែ​រក​មនុស្ស​ដែល​មាន​សក្តានុពល​ក្នុង​ការ​មាន​តួនាទី​កាន់តែ​សំខាន់​ជាង​មុន មិនមែន​យក​ការងារ​ទាំងអស់​មក​ដាក់​លើ​ខ្លួន​ទេ​។

៣. យក​ខ្លួន​ធ្វើ​ជា​គំរូ
នេះ​ជា​គោលការណ៍​មួយ​ដែល​លោក​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft គាំទ្រ​។ អ្នកដឹកនាំ​ជា​ច្រើន​ចូល​ចិត្ត​ប្រាប់​អ្នក​ដទៃ​ពី​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ និង​មិន​ត្រូវធ្វើ​ខណៈ​ដែល​ខ្លួនឯង​មិន​អាច​គោរព​តាម​គោលការណ៍​នេះ​ផង​។

ការ​យក​ខ្លូ​ន​ជា​គំរូ​សម្រាប់​បុគ្គលិក​ដទៃ​មាន​ប្រសិទ្ធភាព​ណាស់ ជា​ពិសេស​ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​នឹង​វិបត្តិ​មួយ​ដែល​មិន​ធ្លាប់​កើត​មាន​ឡើង​ទាល់តែ​សោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ