ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រៀន​លិច​ទឹក​ជិត​១​ពាន់​កន្លែង ខណៈ​អ្នក​បាត់បង់​ជីវិត​៣៩​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​សាលា​ជន់​លិច​ជិត​១​ពាន់​កន្លែង ខណៈ​អ្នក​ស្លាប់មាន​ចំនួន​៣៩​នាក់ ។ យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​រាជធានី​ខេត្ត​ចំនួន​២០…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​សាលា​ជន់​លិច​ជិត​១​ពាន់​កន្លែង ខណៈ​អ្នក​ស្លាប់មាន​ចំនួន​៣៩​នាក់ ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​រាជធានី​ខេត្ត​ចំនួន​២០ និង​បាន​ប៉ះពាល់​ប្រជាជន​ប្រមាណ​១៣៣,៧៩៤​គ្រួសារ ស្មើ​ប្រមាណ​៥៣៥,១៧៦​នាក់ ប្រជាជន​ជម្លៀស​ខ្លួន​ប្រមាណ​១១,៦៤៧​គ្រួសារ ស្មើ​ប្រមាណ​៤៦,៥៥៨​នាក់ ប្រជាជន​ស្លាប់​៣៩​នាក់ ។

ប្រភព​បាន​បន្ត​ថា ជំនន់​ទឹកភ្លៀង​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​១១៧,៨៨២​ខ្នង និង​ខូចខាត​៦៣​ខ្នង សាលារៀន​លិច​ទឹក​ប្រមាណ​៩២៤​កន្លែង​ក្នុង​វត្តមាន​លិច​ទឹក​ប្រមាណ​៣០៥​កន្លែង ។

ស្រូវ​លិច​ទឹក​ប្រមាណ​២៦៣,៩៣៣​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​លិច​ទឹក ប្រមាណ ៨៨,៧៧៩​ហិ​កតា ផ្លូវជាតិ​ផ្លូវ​ខេត្ត ផ្លូវ​គ្រួ​ស​ក្រហម ប៉ះពាល់​ប្រមាណ​៥៤៧​គ​.​ម ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ​១,៦៨៥​គ​.​ម ទំនប់​ប៉ះពាល់​ប្រមាណ​៤១​គ​.​ម ប្រឡាយ​មេ​ប៉ះពាល់​២៣៦​គ​.​ម ប្រឡាយ​រង​១៩៣​គ​.​ម ប្រឡាយ​ស្រោចស្រព​ប៉ះពាល់ ១២៩​គ​.​ម ច្រាំង​ទន្លេ​ប៉ះពាល់ ២១៩៥​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ