ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំបុក​ ដោយ​ក្របួច​មុខ​សញ្ញា​ប្រុស​-​​ស្រី​៥នាក់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មាន​ប្រុសមាន​ស្រី​ចំនួន​០៥​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​២៣ តុលា នៅ​ចំណុច​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់…

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មាន​ប្រុសមាន​ស្រី​ចំនួន​០៥​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​២៣ តុលា នៅ​ចំណុច​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ជាមួយនឹង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ផង​។

តាម​រយ​:​របាយ​ការ​ណ៍ លោក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៥​នាក់​នោះ​មាន ១-ឈ្មោះ ជេ​ត ភា​រុណ ហៅដូច ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ២-ឈ្មោះ ឈិ​ន ចាន់​ថន ហៅ​ម៉ូ ភេទប្រុស ​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​គ្រូ​ស ឃុំ​ជ្រៃ ស្រុក​ថ្មគោល ៣-​ឈ្មោះ ប៊ុ​ន គឹ​ម​សាន ហៅ ហ៊ី ភេទប្រុស ​អាយុ​២១​ឆ្នាំ នៅ​ភូមិ​គ្រូ​ស ឃុំ​ជ្រៃ ៤-ឈ្មោះ សៀន ហ៊ាន ភេទប្រុស​ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សុ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល និង៥-​ឈ្មោះ ម៉​ង់ ម្លិះ ហៅ​យាយ​ស្រូ​យ ភេទ​ស្រី ​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អូរ​តា​គី ស្រុក​ថ្មគោល​។

លោក​សុខ និមល បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០៥​នាក់​នេះ ត្រូវ​កម្លាំង​ការិយាល័យ​របស់​លោក ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​អធិការ​ស្រុក​បាណ​ន់​ផង បាន​ចុះ​បង្ក្រាប​ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។ បើ​យោង​លើ​របាយ​ការ​ណ៏​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានឱ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ដែរ​។

ដូច​ជា ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០៤​ថង់ កាំបិត​១​ដើម ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ​ជិះ​ប្រព្រឹត្ត​បទល្មើស រួម​ទាំង​ថង់​សម្រាប់​វិច​ខ្ចប់​មួយ​ចំនួន​ទៀត​។
ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​និយាយ​ថា ក្រោយ​ពេល​ឃាត់​ខ្លួន​នាំ​ទៅ​សាកសួរ ក្រុម​ជនសង្ស័យ​បាន​សារភាព​ទ​ទូល​ស្គាល់​វត្ថុ​តាង​ទាំងនោះ​ហើយ​។ ពួក​គេ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​ទាំងនោះ​មែន​។ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុ​ស​សួរនាំ​បន្ត ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ពួក​គេ និង វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​ ៕

អត្ថបទសរសេរ ដោយ