ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ទៅ​ដល់​ណា​ក៏​មិន​រួច​ដែរ ខំប្រឹង​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​អ្នក​ស្គាល់​យក​ទៅ​ដក​លុយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​បាន​ចុះ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​បទ​រំលោភ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ និង​ទូរស័ព្ទ​) និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។ លោក​វរសេនីយ៍ឯក…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​បាន​ចុះ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​បទ​រំលោភ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ និង​ទូរស័ព្ទ​) និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​ថា ដោយ មាន​ពាក្យបណ្តឹង​ទើប​លោក​ឱ្យ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ កែវ វណ្ណ​នូ ហៅ​សាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី​បទ​រំលោភ​ទំនុកចិត្ត​(​ខ្ចី​ម៉ូតូ និង​ទូរ​សព្ទ័​) និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

លោក​បាន​បញ្ជាក់​ថា ករណី​នេះ​បាន​កើតឡើង តាំងពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ដោយសារ​ជនសង្ស័យ​ឈ្មោះ កែវ វណ្ណ​នូ ហៅ​សាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​មក​លេង​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម សឿ​ម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​/​ខេត្ត សៀមរាប បាន​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក ហុងដា​វេ​វ សេ​១១០ ពណ៌ ខ្មៅ លេខ​តួ និង​ម៉ាស៊ីន​មិន​ចាំ​ពាក់​ផ្លា​ក​លេខ សៀមរាប ១AD.៥៥០៣ មួយ​គ្រឿង និង​ទូរ​សព្ទ័​មួយ​គ្រឿង ម៉ាក​ហូ​វៃ V6To ពណ៌​ទឹកមាស ទៅ​ដក​យក​លុយ ពេល​ជន​រង​គ្រោះ​ព្រម​ឲ្យ​ឈ្មោះ កែវ វណ្ណ​នូ​ហៅ​សាក់ បាន​យក​ម៉ូតូ​ជិះ​ទៅ​លក់​ឲ្យ​ឈ្មោះ សុខា បារាំង ហៅ​សី​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ស្តុ​ប​រង្វង់​មូល​ខេត្តបន្ទាយមានជ័យ តម្លៃ​២០០​ដុល្លារ ។

លោក​បន្ថែម​ទៀត​ថា ពេល​រូបគេ​ចាយប្រាក់​អស់ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ទើប​មក​ស្នាក់​នៅផ្ទះ​ឈ្មោះ សាន្ត គឹ​ម​សៀ​ប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ លុះដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ និង ០០​នាទី​ព្រឹក ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម សឿ​ម បាន​រក​ឃើញ​ឈ្មោះ កែវ វណ្ណ​នូ ហៅ​សាក់ កំពុង​ស្នាក់​នៅផ្ទះ​ឈ្មោះ សាន្ត គឹ​ម​សៀ​ប ទើប​រាយការណ៍​ដល់​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​មក​សួរនាំ ។

ក្រោយ​ពី​ការ​សួ​នាំ ឈ្មោះ កែវ វណ្ណ​នូ​ហៅ​សាក់​បាន​សារភាព​ថា ពិតជា​បាន​ខ្ចី​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ ហើយ​យក​ម៉ូតូ​ទៅ​លក់​ឱ្យឈ្មោះ សុខា បារាំង ហៅ​សី​យ ពិតប្រាកដ​មែន ។ ចំណែក​ទូរស័ព្ទ​ដៃ គឺ​រូបគេ​បាន​ឲ្យ​ទៅ​មិត្តភក្តិ​របស់​គេ​ឈ្មោះ នួន ប៊ុ​ន​តេ​ពី​ន ភេទ​ប្រុស អាយុ​ប្រហែល ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម បាន​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​សួរនាំ​រួចរាល់ សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​លើ​ជន សង្ស័យ​ឈ្មោះ កែវ វណ្ណ​នូ លទ្ធផល​វិជ្ជមាន ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រុង​សៀមរាប​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ