ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិដ្ឋជននៅតែគគ្លើន ដឹកតាម​ម៉ូតូ​​​ជាង៤០គីឡូចូល​កម្ពុជា​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំងយោធា​ការពារ​ព្រំដែននៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តបង្ក្រាប​បាន​គ្រឿងញៀន​ជាង​៤២​កញ្ចប់ ក្នុង​ទម្ងន់ជាង​៤០​គីឡូក្រាម និង​មូ​៉​តូ​មួយ​គ្រឿង ជាម​ធ្យោបាយ​ដឹក​ចេញពី​ទឹកដី​ឡាវ​ចូល​មក​កម្ពុជា ។ នៅ​ពេល​នាំ​ចូល​មក​នោះ ត្រូវ​ក្រុម​យោធាល្បាត​ឃើញ​មានការ​សង្ស័យ…

ខេត្តស្ទឹងត្រែង ៖ កម្លាំងយោធា​ការពារ​ព្រំដែននៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹង
ត្រែង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តបង្ក្រាប​បាន​គ្រឿងញៀន​ជាង​៤២​កញ្ចប់ ក្នុង​ទម្ងន់ជាង​៤០​គីឡូក្រាម និង​មូ​៉​តូ​មួយ​គ្រឿង ជាម​ធ្យោបាយ​ដឹក​ចេញពី​ទឹកដី​ឡាវ​ចូល​មក​កម្ពុជា ។ នៅ​ពេល​នាំ​ចូល​មក​នោះ ត្រូវ​ក្រុម​យោធាល្បាត​ឃើញ​មានការ​សង្ស័យ ក៏​ហៅ​ត្រួតពិនិត្យ ស្រាប់តែ​ជនសង្ស័យ​រត់​ចោល​វត្ថុ​តាង ទើប​កម្លាំងយោធា​ធ្វើការ​ឆែកឆេរ​ឃើញ​​គ្រឿងញៀនច្រក​បាវ​ជាង​៤០​កញ្ចប់​ធំ ។

គ្រឿងញៀន​ទាំង​ជាង​៤០​កញ្ចប់​នេះ ត្រូវ​បានក្រុម​ឧក្រិដ្ឋជន​នាំ​ឆ្លង​ដែន​ពី​ប្រទេស
​ឡាវ​ចូល​មក​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា កាលពី​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ និង​ត្រូវ​ចាប់​បាន​នៅ​តាម​ផ្លូវ​១​ខ្សែ​ក្នុង​តំបន់​ព្រំដែន​ចន្លោះ​បង្គោល​ឡាក់​លេខ​០៣៤-០៣៥ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹង​ត្រែង។ នៅ​ពេល​ត្រួតពិនិត្យ​ដឹង​ថា ​ជា​គ្រឿងញៀន ខាង​ក្រុម​យោធា​ក៏​បាន​ទាក់ទង​ទៅ​កង​រាជ​អាវុធហត្ថ ដើម្បី​បញ្ជូន​មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ធ្វើការ​ត្រួតពិនិត្យ​បន្ត ។

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹង​ត្រែង លោក​ឧត្តមសេនីយ៍ទោ ស្វាយ ញ៉​ន បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ ត្រូវ​ខិតខំ​ពង្រឹង​ទំនាក់​ទំនង ជាមួយ​កម្លាំង​ទាំងអស់​នៅ​តាម​ព្រំដែន មាន​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​ស្ថាប័ន​ជា​ច្រើន​ទៀត ដោយ​បន្ត​សហការ​គ្នាដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ព្រំដែន​ឲ្យ​បាន​ល្អ​ថែម​ទៀត ព្រោះ​បញ្ហា​គ្រឿង
ញៀន គឺជា​មុខសញ្ញា​មួយ​យ៉ាង​សំខាន់​ដែល​ក្រុម​ឧក្រិដ្ឋជន តែង​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ