អំឡុងពេលកូវីដ-១៩ រាតត្បាត ប្រជាជនភូមាក្នុងតំបន់ក្រីក្រ បរបា.ញ់សត្វកណ្តុរធ្វើជាអាហារ
ទីក្រុងយ៉ាំងហ្គោន ៖ បន្ទាប់ពីវីរុសកូវីដ-១៩ រាតត្បាតជាលើកដំបូង បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីខែមីនា លោកស្រី Ma Suu វ័យ៣៦ឆ្នាំ…
ទីក្រុងយ៉ាំងហ្គោន ៖ បន្ទាប់ពីវីរុសកូវីដ-១៩ រាតត្បាតជាលើកដំបូង បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីខែមីនា លោកស្រី Ma Suu វ័យ៣៦ឆ្នាំ…
ទីក្រុងយ៉ាំងហ្គោន ៖ បន្ទាប់ពីវីរុសកូវីដ-១៩ រាតត្បាតជាលើកដំបូង បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីខែមីនា លោកស្រី Ma Suu វ័យ៣៦ឆ្នាំ បានបិទតូបលក់ដូររបស់គាត់ ហើយបានយកគ្រឿងអលង្ការ និងមាសរបស់នាង ទៅលក់ ដើម្បីទិញម្ហូបអាហារសម្រាប់បរិភោគ នេះបើយោងតាម Channel News Asia។
ក្នុងអំឡុងពេល នៃរលកទី២ កំពុងតែរាតត្បាតនេះ រដ្ឋាភិបាលភូមា បានចេញបទបញ្ជាបិទទីក្រុងយ៉ាំងហ្គោន គឺអោយស្នាក់នៅតែក្នុងផ្ទះ ចាប់តាំងពីខែកញ្ញាមក លោកស្រី Ma Suu បានបិទតូបរបស់គាត់ម្តងទៀត ហើយបានលក់សម្លៀកបំពាក់ និងគ្រឿងផ្ទះបាយមួយចំនួនរបស់នាង ដើម្បីជីវភាព ។
ដោយមិនមានអ្វីនៅសេសសល់ ដើម្បីលក់បន្តទៀត ហើយប្តីរបស់នាង ដែលជាកម្មករសំណង់ ក៏គ្មានការងារធ្វើ បានចេញទៅស្វែងរកបរបាញ់រកចំណីនៅតាមប្រឡាយទឹក ក្នុងតំបន់អនាធិបតេយ្យ ជាយក្រុង ដែលពួកគេរស់នៅ ។
លោកស្រី Ma Suu បាននិយាយទាំងទឹកភ្នែកថា “ប្រជាជនកំពុងបរិភោគកណ្តុរ និងពស់” ។ បើគ្មានប្រាក់ចំណូលទេ ពួកគេត្រូវការបរិភោគដូច្នេះ ដើម្បីរស់ និងចិញ្ចឹមកូនៗរបស់ពួកគេ ។
ពួកគេរស់ នៅក្នុងតំបន់ Hlaing Thar Yar ដែលជាសង្កាត់ក្រីក្របំផុតមួយ ស្ថិតនៅជាយទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ។ ហើយក៏ជាកន្លែងដែលអ្នកស្រុក ប្រើពន្លឺពិលចាំងនៅតាមក្រោមផ្ទះ ដើរស្វែងរកចាប់សត្វរាត្រី សត្វកណ្តុរ សត្វល្មូន និងសត្វល្អិតមួយចំនួន យកមកបរិភោគ ដើម្បីទប់ទល់នឹងភាពអត់ឃ្លាន ។
បច្ចុប្បន្ននេះ មានអ្នកឆ្លងកូវីត-១៩ ជាង ៤ម៉ឺនករណី និងស្លាប់លើសពី ១.០០០នាក់ នៅមីយ៉ាន់ម៉ា ហើយការផ្ទុះឡើង នៃការឆ្លងដ៏អាក្រក់បំផុតនេះហើយ ទើបរាជរដ្ឋាភិបាល ចេញបទបញ្ជាបិទទូទាំងទីក្រុងយ៉ាំងហ្គោន បានធ្វើឲ្យមនុស្សរាប់រយ រាប់ពាន់គ្រួសារ ដូចជាលោកស្រី Ma Suu គ្មានការងារធ្វើ និងគ្រួសារមួយចំនួនទៀត រកចំណុលបានតិចតួចបំផុត នៅក្នុងតំបន់ Hlaing Thar Yar នេះ ។
សមាជិកសភាគណបក្សកាន់អំណាចប្រចាំតំបន់ Hlaing Thar Yar នេះគឺលោក Nay Min Tun បាននិយាយថា នៅក្នុងតំបន់របស់គាត់ មានគ្រួសារ ៤០ភាគរយ បានទទួលជំនួយ ប៉ុន្តែកន្លែងធ្វើការជាច្រើន ត្រូវបានបិទ ហើយប្រជាជនកាន់តែអស់សង្ឃឹម ។
លោក Nay Min Tun បានថ្លែងបន្តថា ជំនួយរបស់រដ្ឋាភិបាល និងអំណោយឯកជន កំពុងចែកចាយ ប៉ុន្តែលោកទទួលស្គាល់ថា មិនមែនគ្រប់គ្នាសុទ្ធតែទទួលបានជំនួយ នោះទេ ។
វិបត្តិនេះ បានជះឥទ្ធិពលដល់ការបោះឆ្នោតជាសកល ដែលបានគ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ បើទោះបីជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព គឺលោកស្រី អ៊ុងសាន ស៊ូជី នៅតែរំពឹងថា នឹងឈ្នះឆ្នោត ៕
ចែករំលែកព័តមាននេះ