ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Intercare Medical រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ក្នុង​ការ​ស្វែងរក​ឈាម​សម្រាប់​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់​នោះ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Intercare Medical បាន​រៀបចំ​នូវ​កម្មវិធី​បរិច្ចាគ​ឈាម​មួយ​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ផ្ទាល់​នៅ​អគារ​អូ​ឡាំ​ព្យា​ស៊ី​ធី…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ក្នុង​ការ​ស្វែងរក​ឈាម​សម្រាប់​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់​នោះ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Intercare Medical បាន​រៀបចំ​នូវ​កម្មវិធី​បរិច្ចាគ​ឈាម​មួយ​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ផ្ទាល់​នៅ​អគារ​អូ​ឡាំ​ព្យា​ស៊ី​ធី សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ទល់មុខ​នឹង​វត្ត​សំពៅ​មាស​ ។

This image has an empty alt attribute; its file name is dd66a7a26690488415106bc6bd4cd2db-1024x768.jpg

លោក Haiko Vandermarel ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Intercare Medical បាន​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ជា​ច្រើន​មិន​ថា​នៅ​កម្ពុជា ឬ​លើ​ពិភពលោក បាន​ស្លាប់​ដោយសារ​តែ​កង្វះខាត​ឈាម​ក្នុង​ការ​សង្គ្រោះ​នៅ​ពេល​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដូច​ជា ពេល​វះកាត់​ពេល​មាន​តម្រូវការ​ឈាម​ចាំបាច់​ជាដើម ​។ ដោយ​មើលឃើញ​ពី​កត្តា​ទាំងនេះ​ហើយ លោក​ក៏​បាន​សម្រេច​បង្កើត​កម្មវិធី​បរិច្ចាគ​ឈាម​សម្រាប់​ឱ្យ​បងប្អូន​បុគ្គលិក​នៅ​ក្នុង​អគារ​អូ​ឡាំ​ព្យា និង​បងប្អូន​សប្បុរសជន​នានា​អាច​មក​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ដើម្បី​យក​ឈាម​នោះ​ទៅ​ជួយ​ជន​រង​គ្រោះ​បាន​ទាន់​ពេលវេលា​ ។

This image has an empty alt attribute; its file name is 24f9758e8003122886a2361e8f3e440e-1024x768.jpg

លោក​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​នៅ​ក្នុងថ្ងៃនេះ ព្រោះ​វា​ជា​សកម្មភាព​មួយ​បង្ហាញ​ពី​ការ​ចូលរួម​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​មាន​តម្រូវការ​ឈាម​ជា​ចាំបាច់​ ។ លោក​ថា​ ៖ «​ព្រឹត្តិការណ៍​បែប​នេះ​នឹង​បន្ត​ធ្វើ​នៅ​ពេល​ខាង​មុខ​បន្តបន្ទាប់​ទៀត ក្នុង​រយៈពេល​ ៦​ខែ​ម្ដង​ដើម្បី​ឱ្យ​សប្បុរសជន​អាច​ចូលរួម​បរិច្ចាគ​ឈាម​របស់​ពួក​គាត់​ទៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ​។

This image has an empty alt attribute; its file name is c85cd9cc0817c939af5ffd256974f333-1024x768.jpg

លោកស្រី​វេជ្ជបណ្ឌិត មើ​ក សា​មាន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ឆ្នាំ ​២០២០​នេះ ដោយសារ​តែ​កម្ពុជា​បាន​ជួបនឹង​ជំងឺ​កូ​វី​ដ​-១៩ សកម្មភាព​ផ្ដល់​ឈាម​ពី​សំណាក់​សប្បុរសជន​បាន​ធ្លាក់​ចុះ ពោល​គឺ​បាន​តែ​ ១៥​ភាគរយ​នៃ​តម្រូវការ​ប៉ុណ្ណោះ ហើយ​ ៨៥​ភាគរយ​ផ្សេង​ទៀត​ គឺ​បាន​មក​ពី​ការ​បរិច្ចាគ​របស់​បងប្អូន​អ្នកជំងឺ​ ។ លោកស្រី​មាន​ប្រសាសន៍​ថា ​៖ «​ដោយសារ​តែ​ចំនួន​អ្នក​បរិច្ចាគ​ឈាម​ក្នុង​ឆ្នាំ​២០២០​នេះ មាន​កាន់តែ​តិច​ធ្វើ​អោយ​មជ្ឈមណ្ឌល​ឈាម​ពិបាក​ក្នុង​ការ​រក​ឈាម​ដើម្បី​ផ្គត់ផ្គង់​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ត្រូវការ​ឈាម​បន្ទាន់​» ​។

លោកស្រី​បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា ដែល​មាន​សុខភាព​ល្អ​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យ​បាន​គ្រប់​គ្នា​ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ​បាន​ទាន់​ពេលវេលា​ដោយ​មិនបាច់​មានការ​បរិច្ចាគ​ឈាម​ពី​សាច់ញាតិ​អ្នកជំងឺ​ឡើយ ព្រោះថា​ឈាម​មិន​មាន​រោងចក្រ​ផលិត​ដូច​ឱសថ​នោះ​ទេ គឺ​ត្រូវការ​ឈាម​ស្រស់​ពី​បងប្អូន​ផ្ទាល់​តែ​ម្ដង ​។ ការ​បរិច្ចាគ​ឈាម​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ដល់​អ្នក​បរិច្ចាគ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​នឹង​ឱ្យ​អ្នកមាន​សុខភាព​ល្អ​ទៅ​វិញ​ទេ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ឈាម​ចាស់​ជំនួស​ដោយ​កោសិកា​ឈាម​ថ្មី ​។

គួរ​បញ្ជាក់​ថា សម្រាប់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Intercare គឺជា​មន្ទីរ​សម្រាក​ព្យាបាល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​អគារ​វេជ្ជសាស្ត្រ Olympia Medical Hub ហើយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នេះ​ទទួល​ព្យាបាល​ជំងឺ​ទូទៅ​គ្រប់​វ័យ និង​គ្រប់​បញ្ហា​សុខភាព ថែម​ទាំង​ព្យាបាល​លើ​ជំងឺ​បេះដូង ជំងឺ​ស្បែក ជំងឺ​ខួរក្បាល ជំងឺ​សួត ឬ​ជំងឺ​ដែល​ទាក់ទង​នឹង​សរីរាង្គ​ផ្សេង​ៗ​ផង​ដែរ ហើយ​ថែម​ទាំង​មាន​សេវា​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ​៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 5eca06831f6ab81b32e8e3dad944fdcc-1024x768.jpg

អត្ថបទសរសេរ ដោយ