ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ចិន​នាំ​បុគ្គលិក​6400​នាក់​ទៅ​កម្សាន្ត​នៅ​បារាំងដើម្បី​តម្រៀប​គ្នា​ជា​រាង​អក្សរ​វែង​បំផុត​ជាប់​ឯតទគ្គ​កម្ម

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​លី ជី​ន​យួន ប្រធាន​ក្រុមហ៊ុន «​ធៀន​ហ្គ្រុ​ប​» បាន​ចំណាយ​ប្រាក់​ជួល​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ និង​ផ្កាយ​៥ ចំនួន​៤.៧៦០​បន្ទប់

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​លី ជី​ន​យួន ប្រធាន​ក្រុមហ៊ុន «​ធៀន​ហ្គ្រុ​ប​» បាន​ចំណាយ​ប្រាក់​ជួល​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ និង​ផ្កាយ​៥ ចំនួន​៤.៧៦០​បន្ទប់ នៅ​ក្រុង​កាន ភាគ​ខាងត្បូង​ប្រទេស​បារាំង និង​ម៉ូ​ណា​កូ និង​ជួល​រថយន្ត​ទេសចរណ៍​ចំនួន​១៦៤​គ្រឿង​ដើម្បី​ទទួល​បុគ្គលិក​របស់​ក្រុមហ៊ុន​៦.៤០០​នាក់ ដើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​បារាំង​រយៈពេល​៤​ថ្ងៃ ក្នុង​គម្រប់​ខួប​២០​ឆ្នាំ​របស់​ក្រុមហ៊ុន ។

កិច្ចការ​ចម្បង​របស់​អ្នកទេសចរ​ទាំងនោះ​គឺ​តម្រៀប​គ្នា​ចេញ​រាង​ជា​អក្សរ​ក្នុង​អត្ថន័យ​ថា «Tiens dream is Nice in The Cote d’ Azur» នៅ​លើ​ឆ្នេរ​ខ្សាច់់​ប្រូ​មឺ​នេ​ត ដេ​ហ្ស​ង់​ហ្គែ​ល នៅ​ក្រុង​នី​ស​កាលពី​ថ្ងៃ​ទី​៨ ឧសភា ២០១៥ ។  មនុស្ស​តម្រៀប​គ្នា​រាប់រយ​នាក់​ជា​អក្សរ​បែប​នោះ​បាន​ជាប់​ក្នុង​បញ្ជី​សៀវភៅ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ គី​ន​ណេ​ស​ប៊ុ​ក​។ គី​ន​ណេ​ស​ប៊ុ​ក​ទទួលស្គាល់​ថា​ជា​ការ​តម្រៀប​មនុស្ស​ជា​អក្សរ​ដ៏​វែង​បំផុត មើលឃើញ​ពីលើ​លំហ​អាកាស ។

នៅ​មុន​ពេល​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កាន់​ក្រុង​នី​ស អ្នកទេសចរ​មួយ​ក្រុម​នោះ​បាន​ទស្សនា​នៅ​តាម​ទីតាំង ផ្សេង​ៗ​ក្នុង​ក្រុងប៉ារីស ដោយ​បាន​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ចំនួន​១៤០​ក្នុង​ទីក្រុង ៕