ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធំ​ៗ​នៃ​ការ​ក្លាយជា​សហគ្រិន

3 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​លើ​ពិភពលោក​មាន​ក្តី​សុបិន​ចង់​ក្លាយជា​សហគ្រិន ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង កំណត់​ម៉ោង​ធ្វើការ​ដោយ​ខ្លួនឯង និង​អង្គុយ​ចាំ​ប្រាប់​ឲ្យ​អ្នក​ដទៃ​ធ្វើ​កិច្ចការ​ជំនួស​ខ្លួន​ជាដើម​។ ជាក់ស្តែង​គឺ​វា​មិន​ងាយស្រួល​ដូច​ការ​គិត​ខាងលើ​ទេ​។ ដំណើរ​ជា​សហគ្រិន​មាន​ហានិភ័យ​ច្រើន​ណាស់ ហើយ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ជោគជ័យ​ក្នុង​ផ្នែក​នេះ​។ មុន​ពេល​សម្រេចចិត្ត​លាឈប់​ពី​ការងារ និង​ធ្វើ​ជា​សហគ្រិន​ឬ​ម្ចាស់​អាជីវកម្ម​ពេញ​ម៉ោង​នោះ អ្នក​គួរ​ពិនិត្យ​មើល​ថា​អ្នក​អាច​ប្រឈម​មុខ​នឹង​គ្រោះ​ធំ​ៗ​ដែល​សហគ្រិន​ជា​ច្រើន​ប្រឈម​មុខ​ឬទេ​ជា​មុន​សិន​។…

មនុស្ស​ជា​ច្រើន​លើ​ពិភពលោក​មាន​ក្តី​សុបិន​ចង់​ក្លាយជា​សហគ្រិន ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង កំណត់​ម៉ោង​ធ្វើការ​ដោយ​ខ្លួនឯង និង​អង្គុយ​ចាំ​ប្រាប់​ឲ្យ​អ្នក​ដទៃ​ធ្វើ​កិច្ចការ​ជំនួស​ខ្លួន​ជាដើម​។ ជាក់ស្តែង​គឺ​វា​មិន​ងាយស្រួល​ដូច​ការ​គិត​ខាងលើ​ទេ​។

ដំណើរ​ជា​សហគ្រិន​មាន​ហានិភ័យ​ច្រើន​ណាស់ ហើយ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ជោគជ័យ​ក្នុង​ផ្នែក​នេះ​។ មុន​ពេល​សម្រេចចិត្ត​លាឈប់​ពី​ការងារ និង​ធ្វើ​ជា​សហគ្រិន​ឬ​ម្ចាស់​អាជីវកម្ម​ពេញ​ម៉ោង​នោះ អ្នក​គួរ​ពិនិត្យ​មើល​ថា​អ្នក​អាច​ប្រឈម​មុខ​នឹង​គ្រោះ​ធំ​ៗ​ដែល​សហគ្រិន​ជា​ច្រើន​ប្រឈម​មុខ​ឬទេ​ជា​មុន​សិន​។

១. ប្រាក់​ចំណូល​មិន​នឹងនរ
គ្រប់​អាជីវកម្ម​ទាំងអស់​ត្រូវ​វិនិយោគមូលធន​ទៅ​កាន់​អាជីវកម្ម​វិញ​ដើម្បី​បន្ត​ឲ្យ​វា​រីក​លូតលាស់​។ ដូច្នេះ​អ្នក​ប្រហែលជា​មិន​មាន​ប្រាក់​ចំណូល​នឹងនរ​រាប់​ខែ​ឬ​ឆ្នាំ​។ មុន​ពេល​សម្រេចចិត្ត​ក្លាយជា​ម្ចាស់​អាជីវកម្ម​ពេញ​ម៉ោង អ្នក​គួរតែ​សន្សំ​ថវិកា​យ៉ាងតិច​ឲ្យ​ស្មើ​ប្រាក់​ចំណូល​ទូទៅ​របស់​អ្នក​ប្រមាណ ៦ ខែ​ជា​មុន​សិន​។

២. តម្រូវការ​ទីផ្សារ
ទីផ្សារ​អាច​ផ្លាស់​ប្តូរ​លឿន​ណាស់ ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​ផែនការ​ច្បាស់លាស់ និង​មាន​ភាព​បត់បែន​ក្នុង​ការ​ដឹកនាំ​អាជីវកម្ម​របស់​អ្នក​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​តម្រូវការ​ក្នុង​ទីផ្សារ​ផង​ដែរ​។ ប្រសិនបើ​តម្រូវការ​សម្រាប់​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ស្រាប់តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង តើ​អ្នកមាន​ផលិតផល ឬ​សេវាកម្ម​ជំនួស​ទេ0x017d7 អាជីវករ​មិន​ត្រូវ​ពឹងផ្អែក​លើ​ផលិតផល ឬ​សេវាកម្ម​តែ​មួយ​សម្រាប់​ប្រាក់​ចំណូល​អាជីវកម្ម​ខ្លួន​ឡើយ​។

៣. ពេលវេលា
ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម អ្នក​ងាយ​នឹង​ចំណាយពេល​វេលា​របស់​អ្នក​អស់​ក្នុង​ពេល​មួយ​រំពេច​ណាស់ ព្រោះ​អ្នក​ត្រូវ​ចូលរួម​ក្នុង​ផ្នែក​ផ្សព្វផ្សាយ លក់ កាន់​បញ្ជី និង​ពិនិត្យ​ផលិតផល​ជាដើម​។ មិន​ថា​អ្នក​រវល់​យ៉ាងណា​ទេ អ្នក​ត្រូវ​តែ​កំណត់​ពេលវេលា​សម្រាប់​ឲ្យ​ខ្លួន​សម្រាក និង​ផ្តោត​ស្មារតី​លើ​ខ្លួនឯង និង​លើ​ក្រុម​គ្រួសារ​។ ប្រសិនបើ​អ្នកមាន​ក្រុមការងារ អ្នក​គួរតែ​ចេះ​បែងចែក​តួនាទី​ទៅ​អ្នក​ដទៃ​ឲ្យ​បាន​ច្បាស់លាស់​។

៤. អារម្មណ៍
ការ​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង​ជា​ឱកាស​ដ៏​គួរ​ឲ្យ​រំភើប​មួយ ប៉ុន្តែ​អាជីវកម្ម​ជា​ច្រើន​ក៏​បាន​បរាជ័យ​នៅ​ឆ្នាំ​ដំបូង​ដែរ​។ ជាក់ស្តែង អាជីវករ​ប្រឈម​មុខ​នឹង​សម្ពាធ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​។ ដោយហេតុ​ដូចនេះ​ទើប​អាជីវករ​ត្រូវ​តែ​ត្រៀមខ្លួន​សម្រាប់​ពេល​ស្ត្រេ​ស​ដោយ​មាន​មនុស្ស​គាំទ្រ​មិន​ថា​ជា​អ្នក​ណែនាំ ឬ​មិត្តភក្តិ​បងប្អូន​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ