ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.ក! ចាប់​​បាន​គ្រឿងក្នុង​ជ្រូក​ស្អុយ​ជាង​3​តោន​នាំ​ចូល​ពី​ថៃ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​លួច​ដឹក​គ្រឿងក្នុង​ជ្រូក​ចម្រុះ​មាន​ចំនួន​៥៦​កេស ស្មើនឹង​៣.៣៦០​គីឡូក្រាម ត្រូវ​បាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​សហការ​ជាមួយ មន្ត្រី​គយ និង​រដ្ឋាករ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​លួច​ដឹក​គ្រឿងក្នុង​ជ្រូក​ចម្រុះ​មាន​ចំនួន​៥៦​កេស ស្មើនឹង​៣.៣៦០​គីឡូក្រាម ត្រូវ​បាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​សហការ​ជាមួយ មន្ត្រី​គយ និង​រដ្ឋាករ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ បាន​ធ្វើការ​ឃាត់​បាន​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ ២០២០ នៅ​ត្រង់​ចំណុច​ស្នាក់​ការ​គយ​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​គយ​តំបន់​៥ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​ក្រោយ​ពី​ឃាត់​រថយន្ត​នោះ​ហើយ​បាន​ឆែក​ក្នុង​រថយន្ត​បាន​រក​ឃើញ​គ្រឿងក្នុង​ជ្រូក​មាន​ដូច​ជា​សាច់​ជ្រូក អណ្តាត ឆ្អឹងជំនីរ​ជ្រូក និង​គ្រឿងក្នុង​ជ្រូក​ចម្រុះ​មាន ចំនួន​៥៦​កេស ស្មើនឹង ៣.៣៦០​គីឡូក្រាម និង​១​កេស​ស្មើ​៦០​គីឡូក្រាម ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​បាន​ធ្វើការ​ដកហូត​ទុក​នៅ​ស្នាក់​ការ​គយ​ទឹកថ្លា ។

មន្ត្រី​គយ​តំបន់​៥​បាន​ប្រាប់ បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​រួច​មក ឃើញ​ថា ផលិតផល​ចម្រុះ​ខាងលើ មានការ​ប្រែប្រួល​សភាព​ដើម​ខូចគុណភាព​មាន​ក្លិនស្អុយ ទើប​សមត្ថ​កិច្ច​ចម្រុះ សម្រេច​ធ្វើការ​ដុត​កម្ទេច​ចោល​តាម​វិធាន​បសុពេទ្យ​នៅ​ចំណុច​ដី​វាល ស្ថិត​ក្នុងភូមិ​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ