អាកប្បកិរិយាវិជ្ជមាន៤យ៉ាងធ្វើឲ្យមនុស្សធម្មតាក្លាយជាអ្នកដឹកនាំកំពូល!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមលទ្ធផលនៃការស្រាវជ្រាវក្រោមកិច្ចសហការរវាងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័ University of Chicago និង Columbia University…
រាជធានីភ្នំពេញ ៖ តាមលទ្ធផលនៃការស្រាវជ្រាវក្រោមកិច្ចសហការរវាងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័ University of Chicago និង Columbia University…
រាជធានីភ្នំពេញ ៖ តាមលទ្ធផលនៃការស្រាវជ្រាវក្រោមកិច្ចសហការរវាងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័ University of Chicago និង Columbia University ដោយសម្ភាសន៍អ្នកដឹកនាំ ចំនួន២៦០០នាក់ បានបង្ហាញថា អាកប្បកិរិយា៤យ៉ាងដែលធ្វើអោយមនុស្សធម្មតាក្លាយជាអ្នកដឹកនាំកំពូលបាន។
លោក ង៉ែត ជូ អ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងអចលទ្រព្យ បានថ្លែងថា អាកប្បកិរិយាទាំងនោះរួមមាន៖
អាកប្បកិរិយាវិជ្ជមានទី១៖ មានការសំរេចចិត្តបានលឿន បុគ្គលអ្នកដឹកនាំត្រូវតែហ៊ានសម្រេច បុគ្គលខ្លះមិនសូវហ៊ានសម្រេចចិត្តនោះទេ។ ដូចនេះអ្នកដឹកនាំត្រូវងហ៊ានសម្រេច លឿន ទាន់សភាពការណ៍ទាន់ពេល ហើយសម្រេចចិត្តត្រូវ ជាទូទៅអ្នកដឹកនាំភាគច្រើន គឺគេអានសៀវភៅ ប្រមូលព័ត៌មាន ដើម្បីឱ្យខ្លួនមានចំណេះដឹងទូលំទូលាយ ហើយមានជាមូលដ្ឋាននៅក្នុងការគិតនិងសម្រេចចិត្តបានលឿន។
ឧទាហរណ៍ យើងមើល ក្រុមហ៊ុន Nokia មើល មិនបានធ្វើការសម្រេចចិត្តឱ្យបានលឿន ក្នុងការកែប្រែផលិតផលរបស់ខ្លួននេះឯង ដែលធ្វើឱ្យអាជីវកម្មរបស់គាត់មានភាពបរាជ័យ ដូចនេះការសម្រេច មិនបានដើរទាន់សភាពការ នៃការវិវឌ្ឍន៍របស់ទីផ្សារ តម្រូវការរបស់អតិជននឹងសំខាន់ខ្លាំងណាស់។
អាកប្បកិរិយាវិជ្ជមានទី២៖ អាចធ្វើអោយអ្នកដទៃគាំទ្រនូវគំនិតរបស់ខ្លួន។ គឺយើងជាអ្នកដែលអនុវត្តនូវគំនិតឬចុក្ខវិស័យ ដូចជាបេសកម្ម ផែនការយុទ្ធសាស្ត្រ ដូចនេះបើមិនមានការគាំទ្រពីមនុស្សនៅក្រោមបង្គាប់នោះទេ យើងមិនមានលទ្ធភាពដើម្បីសម្រេចបានកិច្ចការទាំងអស់នោះទេ។ ដូចនេះហើយ ភាពជាមេគេឬដឹកនាំគេគឺត្រូវតែបុគ្គលដែល មានសមត្ថភាពអាចបកស្រាយ ផែនការយុទ្ធសាស្ត្រអ្វីទាំងអស់នឹង ឱ្យបុគ្គលិកគាត់យល់ គាត់គាំទ្រ ចឹងហើយបានការធ្វើដំណើរនឹងវាបានស្របគ្នា ។ ដូចជាអ្នកចែវទូកចឹង ទាល់តែដៃស្រុះគ្នា ទើបលឿនទៅមុខអាចប្រកួតប្រជែងបាន ប្រសិនជាមួយចូកមួយចែវមួយយកដៃរាទឹក នោះពិបាកហើយ ។ ហើយបគ្គលដែលធ្វើឱ្យគេគាំទ្របាន បុគ្គលនោះតែងតែជាមនុស្សគំរូ ជាអ្នកដែលគេឱ្យតំលៃ ហើយគេទុកចិត្តលើសមត្ថភាព និងជាអ្នកមានអំណាច និងទទួលការគោរពថ្នាក់ក្រោម។
អាកប្បកិរិយាវិជ្ជមានទី៣៖ បំពេញការងារអោយទទួលលទ្ធផលល្អជាប្រចាំ។ មានន័យថា ដែលយើងនិយាយ អ្វីដែលយើងសន្យា យើងត្រូវបំពេញ ហើយបំពេញឱ្យបានល្អនិងទាន់ពេលទៀត មិនមែនតែរយីរយ៊ាក ខកខាន និងអាងតែជាអ្នកដឹកនាំគេ មកធ្វើការអត់គោរពម៉ោងពេល ចេញមុនម៉ោង ចឹងភាពជាគំរូ បំពេញលទ្ធផលការងារឱ្យបានល្អ គឺសំខាន់ណាស់។ ជាពិសេសនឹងរឿងប្រសិនបើមានក្រុមព្រឹក្សាភិបាលគាត់ ត្អូចត្អែរថា ប្រធានក្រុមនឹងដាក់ការងារមកខាងលើនឹងយឺតរហូត ដូចនេះកូនចៅគេនឹងយកគំរូតាមផងដែរ។
អាកប្បកិរិយាវិជ្ជមានទី៤៖ ប្តូរការគិតតាមការផ្តាស់ប្តូរនៃបរិបទទីផ្សារ បត់បែនបានលឿន។ ឧទាហរណ៍ សម័យកាលនេះជាសម័យកាល តិចនូឡូជី ចឹងនៅក្នុងវិស័យធនាគារហិរញ្ញវត្ថុ គឺមានក្រុមហ៊ុនដែលណែនាំឱ្យមកប្រើ អ៊ែប (Mobile Application) ដើម្បីជួយសម្រួលដល់ការធ្វើប្រតិបត្តិការតាមទូរស័ព្ទដៃជាដើម។
ដូចនេះប្រសិនជាយើងមិនបានបទតាមរបត់នេះទេ គឺក្រុមហ៊ុននឹងឬធនាគារនឹង មិនអាចទាក់ទាញឬក៏រក្សាអថិជនបានទេ។ អតិថិជនគាត់នឹងទៅរកអ្វី ដែលថ្មីហើយ។ ឧទាហរណ៍មួយទៀត គេហៅថាតុកតុកឥណ្ឌា ដែលយើងប្រើ APP នឹង ពីមុនយើងហៅម៉ូយតាមផ្លូវជិះម៉ូតូ ជិះតុកតុកនឹងចល័ត ប៉ុន្តែអីឡូវគេប្រើ Pass App គេប្រើ Grab ជាដើមនឹងវិញ ចឹងតាមការផ្លាស់ប្តូរនៃបរិបទទីផ្សា ហើយបរិបទទីផ្សាគឺគេប្រើ ឌីជីថល គេប្រើស្មាតហ្វូន ដើម្បីភាពងាយស្រួល ។ ប្រសិនអ្នកដឹកនាំមិនមានគំនិតច្នៃប្រឌិតនោះទេ ឬមិនព្រមផ្លាស់ប្តូនៃបរិបទ គឺមិនអាចឈរជើងនៅក្នុងទីផ្សានេះបានទេ៕
ចែករំលែកព័តមាននេះ