ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ថា ​ជម្លោះ​នៅ​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់​ ឆក់​​យក​ជីវិត​​​ជិត​៥​ពាន់​នាក់​ហើយ

3 ឆ្នាំ មុន

ប្រទេស​អា​មេ​នី ​និង​អា​ស៊ែ​បៃ​ហ្ស​ង់ ៖ ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន វាយតម្លៃ​កាល​​ពី​ថៃ្ង​ទី​២២ ខែ​តុលា​ថា ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លាចាប់តាំងពី​ដំណាច់​ខែកញ្ញា​មក រវាង​កងទ័ព​អា​ស៊ែបៃ​ហ្ស​ង់​និង​ពួក​បំបែក​ខ្លួន មាន​ដើម​កំណើត​អា​មេនី​នៅ​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់…

ប្រទេស​អា​មេ​នី ​និង​អា​ស៊ែ​បៃ​ហ្ស​ង់ ៖ ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន វាយតម្លៃ​កាល​​ពី​ថៃ្ង​ទី​២២ ខែ​តុលា​ថា ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លាចាប់តាំងពី​ដំណាច់​ខែកញ្ញា​មក រវាង​កងទ័ព​អា​ស៊ែបៃ​ហ្ស​ង់​និង​ពួក​បំបែក​ខ្លួន មាន​ដើម​កំណើត​អា​មេនី​នៅ​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ បណ្ដាល​ឲ្យ​មនុស្ស​​​បាត់​បង់​ជីវិត​​ជិត​៥.០០០​នាក់​ហើយ ។

ក្នុង​កិច្ចប្រជុំ​មួយ​លោកពូ​ទី​ន​ថ្លែង​ថា មាន​ជនរង​គ្រោះ​ដ៏​ច្រើន​ដល់​ជាង​២.០០០​នាក់​ម្ខាង​ៗ ។ អាជ្ញាធរ​តំបន់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់​រៀបរាប់​ពី​មនុស្ស​​បាត់​បង់​ជីវិត​៨៧៤​នាក់​ក្នុង​ជួរ​របស់​ខ្លួន ហើយ​ជន​ស៊ី​​វិល​៣៧​នាក់​ក៏​ត្រូវ​បាត់​បង់​ជីវិត​​ដែរ ។ ខាង​អា​ស៊ែ​បៃ​ហ្ស​ង់​មិន​បាន​ផ្ដល់​តុល្យការ​នៃ​ការ​បាត់បង់​ក្នុង​ជួរ​កងទ័ព​របស់​ខ្លួន​ឡើយ តែ​អះអាង​ពី​ជន​ស៊ី​វិល​​បាត់​បង់​ជីវិត​​៦១​នាក់ ។

សង្គ្រាម​នៅ​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់​ជាសង្គ្រាម​ដ៏​គ្រោះថ្នាក់​បំផុត​មួយ ព្រោះ​ជាស​ង្ក្រា​ម​តទល់​គ្នា​រវាង​ប្រទេស​២ និង​មានការ​លូកដៃ​របស់​បរទេស​ផង​ដែរ ។ មាន​បទ​ឈប់​បាញ់​គ្នា​២​លើក​រួច​​មក​ហើយ តែ​ការ​ប្រយុទ្ធ​នៅ​បន្ត​ទៀត​ដោយ​ភាគី​និ​មួយ​ៗ​ទម្លាក់​ការ​ទទួលខុសត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្រទេស​តួ​ក​គី​ជា​អ្នកគាំទ្រ​អា​ស៊ែបៃ​ហ្ស​ង់​អះអាង​ថា ខ្លួន​នឹង​បញ្ជូន​កងទ័ព​ទៅ​កាន់​តំបន់​ណា​ហ្គ័​រ​នី​កា​រា​បាក់ បើ​មាន​សំណើ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ