ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃសីល​លើករាសី​នាំ​មហា​សម្បត្តិ​ចាក់​ស្រោច​អ្នក​ឆ្នាំ​ទាំង​៦​លាភធំ

3 ឆ្នាំ មុន

ស្តេច​ហោរ​ចិន​សែ​មួយ​រូប​បាន​ទស្សន៍​ទាយ​ថា ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ ថោះ ម្សាញ់ ឆ្លូវ ជូត រកា កុរ លេខ​នាំ​ហេង​១៦៨-៣៦៩​មាន​លាភ​ធំ លុយ​ចូល​មក​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃ​សៅរ៍…

ស្តេច​ហោរ​ចិន​សែ​មួយ​រូប​បាន​ទស្សន៍​ទាយ​ថា ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ ថោះ ម្សាញ់ ឆ្លូវ ជូត រកា កុរ លេខ​នាំ​ហេង​១៦៨-៣៦៩​មាន​លាភ​ធំ លុយ​ចូល​មក​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃ​សៅរ៍ ទី​២៤ តុលា​នេះ គឺ​លាភ​សំណាង​ទាំងនោះ​កើតមក​អំពី​សេចក្តី​ល្អ​របស់​លោក​អ្នក​ទាញ​ទម្លាក់​លាភ​លុយ​ចូល​ជុំ​ទិស ។ សូម​លោក​អ្នក​បួងសួង​សុំ​លាភ​សំណាង សុំ​សិរី​មង្គល​ឥឡូវនេះ​នឹង​បាន​សម្រេច​​​ដូច​បំណងប្រាថ្នា ។

ឆ្នាំថោះ លុយ​ចូល​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ លោក​អ្នកមាន​លាភ​សំណាង​ខ្ពស់ មាសប្រាក់​ហូរ​ចូល​ជុំ​ទិស ។ ពណ៌​នាំ​សំណាង ស សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សំណាង​ក្នុង​រឿង​ប្រាក់​កាស កាក់កប​ប្រសើរ​ណាស់ ។ សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អ​ប្រសើ​ពន់ពេក ។

ឆ្នាំម្សាញ់ ស្តេចពស់​ទេវតា លុយ​ចូល​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃ​សៅរ៍​ស្អែក​នេះ លាភ​សំណាង​ខ្ពស់ លាភ​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង ។ អ្នក​កើត​ឆ្នាំម្សាញ់ នាម​ជា​ស្តេចពស់ ធាតុទឹក​អម្រឹត ចិត្តជា​បុណ្យ ។ ពណ៌​នាំ​សំណាង ប្រផេះ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន​មាន​លាភ​ចូល​ច្រើន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​មាសប្រាក់ កាក់កប​ប្រសើរ​ខ្លាំង​ណាស់​, សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំឆ្លូវ មាស​ចូល​ពេញ​ៗ លុយ​ចូល​ឈឹប​ៗ នៅ​ក្នុង​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​ពន្លឺ​ចាំង​ផ្លេក លាភ​សំណាង​ខ្ពស់ លាភ​លុយ​ហូរ​ដូច​ទឹក ។ ឆ្លូវ​ធាតុភ្លើង​ក្នុង​កែវ​មាស នឹង​បាន​យស​ស័​ក្កិ​ឋានៈ​ខ្ពង់ខ្ពស់​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ ។ រាសី ខ្ពស់ត្រដែត ពណ៌​សំណាង ស្វាយ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី​សព្វសារពើ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​ប្រាក់​កាស កាក់កប​កាន់តែ​ខ្លាំង សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​រកគ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំជូត លុយ​ចូល​ពេញ​ៗ នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នកមាន​លាភ​សំណាង​ខ្ពស់​លាភ​លុយ​ហូរ​ចូល​ដូច​ទឹក ។ ជូត​នាម​ជា​កណ្តុ​រមាស ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ច្រើន ។ ពណ៌​សំណាង លឿង សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី​កាក់កប​ខ្លាំង កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំរកា ស្តេច​មាន់​មាស លុយ​ចូល​ឈឹប​ៗ នៅ​ក្នុង​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​ធំ​សំណាង​ខ្ពស់ លុយ​ចូល​មក​ណែន​ៗ ។ រកា​ធាតុដី​ក្រហម​លាប​ជង្រុក​ឧត្តម​ល្អ​ប្រពៃ និង​មានទ្រព្យ​ច្រើន​ហូរ​ចូល ។ ពណ៌​នាំ​សំណាង ទឹកក្រូច សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​លឿន ។ សំណាង​ក្នុង​រឿង​ប្រាក់​កាស កាក់កប​ប្រសើរ​ណាស់ ។

ឆ្នាំកុរ ជ្រូក​មាស​ចូល​ពេញ លុយ​ចូល​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ លាភ​សំណាង​ខ្ពស់ អាច​ជា​លុយកាក់ ឬ​ឋានៈ​បុណ្យស័ក្តិ ទ្រព្យសម្បត្តិ​មហាសាល ។ ពណ៌​នាំ​សំណាង បៃតង សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី​សព្វសារពើ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​រលូន សំណាងល្អ មាន​លាភ​មាន​ជ័យ​សិរី​មង្គល​ហេង​ហេង​ចូល​មក​ដល់​នៅ​ក្នុង​ថ្ងៃស្អែក​នេះ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ