រាជធានីភ្នំពេញ ៖ អាណាព្យាបាលបានបង្ហាញពីក្តីបារម្តចំពោះសាលារៀន (រដ្ឋ)លិចទឹកដោយសារជំនន់ទឹកភ្លៀងដែលជាហេតុធ្វើឲ្យកូនៗមិនបានចូលរៀន បើសិនអូសបន្លាយ ពេលយូរទៀត ។
ក្នុងដៃកំពុងបោកសម្លៀកបំពាក់តាមជំនន់ទឹកភ្លៀងហូរផ្ទះនៅក្បែររង្វង់មួលគួរស្រូវស្ថិតក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ អ្នកមីងចន្ថា វ័យប្រមាណជាង៥០ឆ្នាំ បាននិយាយទាំងទឹកមុខមិនសូវសប្បាយចិត្តនិយាយថា អ្នកមីងបានបារម្តចំពោះការសាលារៀនរបស់កូនគាត់លិច ទឹកព្រោះកូនមិនបានទៅរៀនជាច្រើនថ្ងៃមកហើយ ។
អ្នកមីងថា បើសិនជំនន់ទឹកភ្លៀងនៅអូសបន្លាយរយៈពេលយូរទៀត កូនៗរបស់គាត់នឹងខានការរៀនសូត្រច្រើន ព្រោះសាលារៀនដែលកូនគាត់បានលិចទឹក ហើយនាយកសាលា បានអនុញ្ញាតឲ្យសិស្សផ្អាកជាបណ្តោអាសន្ន រងចាំទឹកស្រកទើបអនុញ្ញាតឲ្យដំណើរចូល រៀនវិញ ។ អ្នកមីងក៏បានលើកឡើងថា អ្នកមីងមិនដែលបានជួបប្រទះនឹងទឹកជំនន់បែបនេះនោះទេ នៅពេលកន្លងមក ។ ការលិចទឹកចូលផ្ទះបែបនេះ មានការពិបាកព្រោះថា នៅទៅណាមកណាមិនស្រួលដូចជាដីគោកនោះទេ ពិសេសនោះការស្លៀកពាក់តែម្តង ធ្វើឲ្យមានប្រឡាក់ ទទឹកជាដើម ។
អ្នកមីងបញ្ជាក់ថា ៖«លិចទឹកពិបាកទាំងការប្រករបរកស៊ី ទាំងរស់នៅ ផ្ទះមិនស្អាត និងភ័យព្រួយចំពោះសុវត្ថិភាពកូនៗពេលទៅណាមកណាម្តងក្មួយអើយ! ។ អីចឹងបើទឹកឆាប់ ស្រកមីងសប្បាយចិត្ត ស្រួលប្រកបរបរកស៊ី ហើយមីងមិនចង់ជួបគ្រោះធម្មជាតិបែបនេះទេ»។
យ៉ាងណាក្តីអ្នកមីងក៏លើកឡើងថា គ្រួសារអុ្នកមីងក៏ទទួលបានអំណោយពីសប្បុរសជន និងពីរាជរដ្ឋាភិបាលដូចជា ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចចូលផ្ទះផងដែរ ។
ចំណែកលោកពូផល្លី មានអាយុ៥៣ឆ្នាំ មានមុខរបអ្នករត់ម៉ូតូឌុបរស់នៅផ្ទះជួលខាងជើង រង្វង់មូលគួរស្រូវក៏បានឲ្យដឹងថា គាត់ក៏មានការព្រួបារម្តចំពោះសាលារៀនលិចទឹកផងដែរ ព្រោះធ្វើឲ្យកូនរបស់គាត់មិនទៅសាលារៀនផងដែរ ។ កំពុងអង្គុយលើម៉ូតូរងចាំភ្ញៀវហៅដឹក លោកពូបន្តលោកចង់ឃើញទឹកឆាប់ស្រក ព្រោះឆាប់ឲ្យសាលារៀនកូនបានចូលរៀនវិញ ហើយមុខរបស់រត់ម៉ូតូឌុបរកបាន អាលូវមិនសូវមានអ្នកជិះទៅណាមកណាទេ ព្រោះផ្លូវខ្លះលិចទឹកមិនស្រកអស់នោះទេ ។ នៅមុនក្លោងទ្វារវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតក្នុង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងអង្គុយលើម៉ូតូជុំគ្នាភ្នែកកំពុងសំឡឹងទៅក្លោងទ្វារ សាលារៀនដែលចាក់សោរបិទយុវ សិស្ស ឈ្មោះ ស្រី លីសរៀនថ្នាក់ទី៩ អា ដែលជាឆ្នាំប្រឡងសញ្ញាបត្របឋមភូមិ ឬឌីភ្លូម បាននិយាយយ៉ាងទឹកមុខស្រពោនថា បរិវេណសាលារៀនបានលិចទាំងអស់មិនអាចចូលរួចទេ ហើយនាយកសាលាបានបិទទ្វារហើយ ។
យុវសិស្សរូបនេះបញ្ជាក់ថា ៖«ថ្ងៃមុនដំបូងសាលារៀននេះបានលិចមានជម្រៅជ្រៅផងដែរ តែអាលូវបានស្រកខ្លះហើយ តែមិនអាចរៀនបានទេ ព្រោះទឹកនៅលិចហ៊ុំពាត់ជុំវិញ ។ ពេលលិចទឹកនាយកសាលាបានអនុញ្ញាតឲ្យសិស្សទាំងអស់ឈប់សម្រាកបណ្តោះអាសន្នរ ហូតដល់ទឹកស្រកអស់ទើបចូលរៀនវិញ» ។
ចំណែកយុវសិស្សម្នាក់ទៀតឈ្មោះ រក្សា ជាសិស្សថ្នាក់ទី៩ ដែរហើយបានមកមើលសាលាជាមួយគ្នាបាននិយាយថា ផ្ទះរបស់គេក៏បានលិចទឹកផងដែរ ។ ការលិចនេះដោយសារជំនន់ទឹកភ្លៀងហើយបាក់ជំនប់ស្ទឹងព្រែកត្នោត ប៉ុន្តែមិនបានខូចខាតទ្រព្យសម្បត្តិនោះទេ។ យុវសិស្សរូបនេះបញ្ជាក់ថា ៖«ផ្ទះខ្ញុំអត់សូវប៉ះពាល់ ឬខូចខាតអ្វីទេ ព្រោះបានយកសំភារៈ ទៅជាន់លើ ។ ហើយខាងផ្ទះខ្ញុំមិនបានលិចផ្លូវទេ ខាងអ្នកនៅជាប់មាត់បឹង គឺលិចទាំងអស់ផ្លូវ ។ ទឹកលិចសាលារៀនធ្វើឲ្យសាលារៀនដែលលិចបិទទាំងអស់» ។
យុវសិស្សក៏បានឲ្យដឹងថា សាលារៀនដែលពួកគេរៀននេះប៉ុន្មានឆ្នាំមុនក៏ធ្លាប់លិចផងដែរប៉ុន្តែលិចមិនជ្រៅដូចឆ្នាំនេះនោះទេ ។ ក្នុងឱកាសនោះនោះយុវសិស្សក៏បានបង្ហាញពីក្តីបារម្ភចំពោះការប្រឡងឌីភ្លូមខាងមុខផងដែរ ព្រោះថា ការប្រឡងឆ្នាំនេះក្រសួងនៅតែអនុវត្តជាធម្មតា តែការសិក្សាវិញមិនបានដូចឆ្នាំមុនៗនោះទេ ព្រោះដោយសារសាលាបានបិទទ្វារមួយរយៈពេលកន្លងមកដោយសារ ជំងកូវី ដ១៩ ហើយមកដល់ពេលនេះទឹកលិចថែមទៀត។
សូមជម្រាបថា បើតាមរបាយករណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហ្តរាយការណ៍បានឲ្យដឹងថានៅក្នុងរាជធានីខេត្តចំនួន១៩ ទូទាំងប្រទេស ជំនន់ទឹកភ្លៀងបានធ្វើ ឲ្យសាលារៀន ជាង៧០០កន្លែងលិច និងបានបិទទ្វារមិនដំណើរការរៀន និងបង្រៀននោះទេ ។
យ៉ាងណាក្តីអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានធ្លាប់បានបញ្ជាក់ថា ទោះបីជាសាលាបានបិទទ្វារមិនបង្រៀន និងរៀនយ៉ាងណាក្តីក្រសួងក៏បានប្រកាស និងលើកទឹកចិត្ត ឲ្យសិស្សរៀនតាមប្រព័ន្ធអនឡាញ ដែលមានតាមបទបញ្ហាក្នុងបរិបទសម័យកូវីដ១៩ផងដែរ ៕
ចែករំលែកព័តមាននេះ