ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​មនុស្ស​៩​នាក់​ទៅ​តុលា​ការ!​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​​​យ៉ាង​ហោច​មនុស្ស​៩​នាក់ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុង​សកម្មភាព​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​ន​៥​គ្រឿង កាលពី​ថ្ងៃ​ទី​២០ ខែតុលា កន្លង​ទៅ​នេះ គឺ​ត្រូវ​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​តុលារ​ដើម្បី​បន្ត​នីតិវិធី​។លោក ជា សុ​ភ័ក្ត្រ…

ខេត្តក្រចេះ ៖ ​​​យ៉ាង​ហោច​មនុស្ស​៩​នាក់ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុង​សកម្មភាព​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​ន​៥​គ្រឿង កាលពី​ថ្ងៃ​ទី​២០ ខែតុលា កន្លង​ទៅ​នេះ គឺ​ត្រូវ​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​តុលារ​ដើម្បី​បន្ត​នីតិវិធី​។
លោក ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ​តុលា នេះ ​ស្ថាប័ន​អយ្យការ​កំពុង​តែ​ធ្វើការ​សាកសួរ​ទៅ​លើ​មនុស្ស​ទាំង​៩​នាក់​នេះ​។ ហើយ​ក៏​អាច​និង​បញ្ជូន​បន្ត​ចៅក្រម​ប្រសិនបើរ​រក​ឃើញ​ថា ពួក​គេ​ទាំងនេះ​មាន​ជាប់​ពាក់​ព័​ន្ធ​​និង​បទល្មើស​ការ​ដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់​មែន​នោះ​។

សេចក្តីរាយការណ៍ឱ្យ​ដឹងថា មនុស្ស​៩​នាក់​ខាងលើ សុទ្ធ​​សឹងតែ​មាន​ទីលំនៅ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ពួក​គេ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល​ចុះ​ធ្វើការ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ក្នុង​សកម្មភាព​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ស្ថិត​ក្នុងភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​នោះ​ក៏​មាន​រថយន្ត​ដឹកឈើ​ប្រភេទ​សាំ​យ៉ុ​ង​មាន​ផ្ទុក​ឈើ​អា​ឡាំង​ជ្រុង​ប្រភេទ​ឈើ​លេខ​មួយ​ពេញ​ប្រៀប​ពេញ​ក្នុង​រថយន្ត​ទាំង​ចំនួន​៥​គ្រឿង​ក៏​ត្រូវធ្វើ​ា​ការ​រឹបអូស​ផង​ដែរ​។

បើ​តាម​សេចក្តីរាយការណ៍​និយាយ​ឲ្យ​ដឹង​ថា ក្រុម​មនុស្ស​ទាំង​៩​នាក់​នេះ​សុ​ទ្ឋ​សឹង​ជា មុខសញ្ញា​ក្នុង​សកម្មភាព​ដឹកឈើ​ខុសច្បាប់​នាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម​ដែល​បាន​ធ្វើ​ឡើង​យ៉ាង​សកម្ម​ក្នុង​រយះ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​។ ក្រោយ​សកម្មភាព​ដឹកឈើ​ដែល​បង្ក​ឡើង​ពី​ក្រុម​ជន​ទាំងនេះ​យ៉ាង​អនាធិប្បតេយ្យ​ពាសពេញ​ផ្លូវជាតិ កន្លង​មក​សមត្ថ​ក៏​ធ្លាប់​មាន​វិធានការ​បង្ក្រាប​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​ទាំង​អស់នេះ​ផង​ដែរ​។ តែ​ពួក​គេ​នៅ​តែ​មិន​រាងចាល និង​ថែម​ទាំង​មក​បង្ក​ការ​តវ៉ា​បង្ក​ហឹ​ង្សា​ដើម្បី​រំដោះ​ឡាន​ដឹកឈើ​របស់​ពួ​គ​គេ​ពី​សមត្ថកិច្ច​យក​ត្រឡប់​ទៅ​វិញ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ក្រោ​តយ​ការ​ឃាត់ខ្លួន​ពួក​គេ​ពាក់​ព័​ន្ឋ​និង​ជំនួញ​ឈើ​ខុសច្បាប់ សមត្ថកិច្ច​បាន​ធ្វើ​តេ​ស្យ​លើ​ពួក​គេ​និង​បាន​រក​ឃើញ​ថា ក្រុម​ជម​ទាំងនេះ​សុ​ទ្ឋ​សឹងតែ​មាន​សារធាតុ​ញៀន​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ