ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​កត់សម្គាល់​នៅ ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី ក្រោម​ការ​អភិវឌ្ឍ​របស់ ជីប ម៉ុង លែ​ន (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំបេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន កំពុង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នូវ​មុខមាត់ ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី…

រាជធានីភ្នំបេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន កំពុង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នូវ​មុខមាត់ ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី ក្រោយ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​គម្រោង​នេះ​ ។ លក្ខណៈ​កែប្រែ​គួរ​ឲ្យ​កត់សម្គាល់​មាន​ដូច​ជា​វិ​ថី​ចូល ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី និង​វិ​ថី​ក្នុង​គម្រោ ង ​។ ជីប ម៉ុង លែ​ន កំពុង​កែ​លម្អ​វិ​ថី និង​មហាវិថី​ចំនួន ១២ ​ខ្សែ ដែល​៣​ខ្សែ​មាន​ទទឹង​ ១៨ ​ម៉ែត្រ និង​ ៩ ​ខ្សែ​ទៀត​មាន​ទទឹង ​៨ ​ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍​ក្នុង​គម្រោង​ឲ្យ​កាន់ តែ​ល្អ​ប្រសើរ សម្រាប់​ទាំង​យានយន្ត និង​ថ្មើរជើង ​។ កាន់តែ​ពិសេស ផ្លូវ​ក្នុង​គម្រោង​អម​សងខាង​ដោយ​ផ្លូវ​ថ្មើរជើង​ធំ​ទូលាយ មាន​សួនច្បារ និង​ដើមឈើ​ធំ​ៗ​ ។

This image has an empty alt attribute; its file name is c4ca4238a0b923820dcc509a6f75849b-98-1024x683.jpg

ទន្ទឹម​នឹង​នេះ ជីប ម៉ុង លែ​ន បាន​វិនិយោគ​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ដើម្បី​កែ​លម្អ​សោភ័ណ​ភាព​ទីលាន​វាយ​កូន​ហ្គោ​ល ដោយ​បាន​ទិញ​យក​សម្ភារ បរិក្ខា​ទំនើប​ៗ​មាន​ដូច​ជា​ឡាន​កូន​ហ្គោ​ល (Golf Cart) ម៉ាស៊ីន​កាត់​ស្មៅ និង​សម្ភារ​ទំនើប​ៗ​ជា​ច្រើន​ទៀត ដើម្បី​ថែទាំ​ទីលាន​វាយ​កូន​ហ្គោ​ល កែ​លម្អ​សោភ័ណ​ភាព Club House ដើម្បី​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​ជូន​ភ្ញៀវ​ផង​ដែរ​ ។

ជីប ម៉ុង លែ​ន ក៏​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​បៃតង​ក្នុង​គម្រោង ដែល​នឹង​មាន Central Park ដែល​ជា​ឧទ្យាន​ដ៏​ធំ ផ្តល់​ជូន​សហគមន៍​រស់នៅ​ក្នុង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី ភាព​បៃតង ដើមឈើ​ធំ​ៗ ដែល​ផ្ដល់​ម្លប់​ដ៏ត្រឈៃ កន្លែង​ហាត់ប្រាណ និង​សួន​កុមារ ស្រស់ស្រាយ​ពេញ​៣៦៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​។ ជាង​នេះ​ទៅ​ទៀត ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី មាន​ទីលាន​វាយ​ហ្គោ​ល​ស្តង់ដារ​អន្តរជាតិ​ ១៨ ​ឡូ គ្របដណ្តប់​ដោយ​វាលស្មៅ​ពណ៌​បៃតង​ស្រស់ ​។

កាលពី​ខែកញ្ញា​កន្លង​ទៅ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​ចូលរួម​បដិភាគ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ កសាង​មហាវិថី​មួយ​ប្រវែង ​៥,៨៦ ​គីឡូម៉ែត្រ និង​ទទឹង ​៣០ ​ម៉ែត្រ​ខាង​មុខ​គម្រោង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី ដែល​ងាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ​ទំនើប​ៗ​ក្នុង​តំបន់​នោះ ដូច​ជា ផ្សារ​ទំនើប ជីប ម៉ុង សែន​សុខ ផ្សារ​ទំនើប អ៊ី​អន ម៉​ល សែន​សុខ ផ្សារ​ម៉ា​ក្រូ ផ្សារ​គ្លូ​ប៊​លហោស៍ រង្វង់​មូល​កាំ​កូ​ស៊ី​ធី និង​ស្ពាន​ជ្រោយចង្វារ​ជាដើម​ ។

ជីប ម៉ុង លែ​ន បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​គម្រោង ហ្គ្រេ​ន ភ្នំពេញ ស៊ី ឲ្យ​បាន​ល្អ​ប្រ សើរ​បំផុត ដើម្បី​ផ្តល់​ជូន​សហគមន៍​រស់នៅ​ដែល​ល្អ​បំផុត​ប្រកបដោយ​ភាព​កក់ក្តៅ ព្រមទាំង​ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ ​៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 1679091c5a880faf6fb5e6087eb1b2dc-45-1024x683.jpg

អត្ថបទសរសេរ ដោយ