ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម​សុខា ៖ ខ្មែរ​គួរ​រួបរួម​គ្នា​ធ្វើ​អ្វី​ដែល​មិន​ទាន់​សម្រេច​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​មេ​គណបក្សប្រឆាំង លោក កឹ​ម សុខា បាន​បញ្ជាក់​ថា លោក​ចង់​ឃើញ​ខ្មែរ​រួបរួម​គ្នា​ធ្វើ​អ្វី ដែល​មិន​ទាន់​សម្រេច​បាន​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ​២៣…

រាជធានី​ភ្នំពេញ ៖ អតីត​មេ​គណបក្សប្រឆាំង លោក កឹ​ម សុខា បាន​បញ្ជាក់​ថា លោក​ចង់​ឃើញ​ខ្មែរ​រួបរួម​គ្នា​ធ្វើ​អ្វី ដែល​មិន​ទាន់​សម្រេច​បាន​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ។

លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ ថ្ងៃនេះ គឺជា​ថ្ងៃ​រំលឹក​ខួប​២៩​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ស្តី​ពី​កម្ពុជា ២៣ តុលា ១៩៩១ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ខ្មែរ​យើង ។

លោក​បញ្ជាក់​ថា ៖«​យើង​ទាំងអស់​គ្នា​ជា​ខ្មែរ ហើយ​ក៏​មាន​សហគមន៍​អន្តរជាតិ​ជា​សាក្សី និង​ជួយ​ជ្រោមជ្រែង​ផង​ដែល​យើង​មិន​អាច​ប្រកែក​បាន​ទេ​ថា តើ​ហេតុ​អ្វី​បានជា​មាន​កិច្ចព្រមព្រៀង​ជា​អន្តរជាតិ​នេះ​ហើយ​កិច្ចព្រមព្រៀង​នេះ ភាគី​ខ្មែរ​យើង​បាន​សន្យា និង​មាន​កាតព្វកិច្ច​ធ្វើ​អ្វីខ្លះ? រៀបចំ​ប្រទេស​ជាតិ​របៀប​ណា? ហើយ​សហគមន៍​អន្តរជាតិ​ជា​ពិសេស​ប្រទេស​ហត្ថលេខី​មាន​កាតព្វកិច្ច​អ្វី​ដែរ?​» ។

លោក​ថា​៖«​យើង​គួរ​គិតពិចារណា​ពិនិត្យ​មើល​មូលហេតុ​កុំ​ឲ្យ​ជាន់​ដាន​អាក្រក់ ហើយ​យើង​ត្រូវ​វាយតម្លៃ​នូវ​អ្វី​ដែល​យើង​បាន​សន្យា​ថា តើ​អ្វី​ដែល​ធ្វើ​បាន​ល្អ​ប្រសើរ​ហើយ និង​អ្វី​ដែល​ជា​កាតព្វកិច្ច​ទាំង​ភាគី​ខ្មែរ និង​អន្តរជាតិ​មិន​ទាន់​បាន​ធ្វើ ឬ​ធ្វើ​មិន​ទាន់​បាន​ត្រឹមត្រូវ​ពេញលេញ​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​» ។

លោក​បញ្ជាក់​ថា ៖«​ទស្សនៈ​របស់ខ្ញុំ​គឺ មាន​តែ​ការ​រួបរួម​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​ក៏​ដូច​ជា សហគមន៍​អន្តរជាតិ​យក​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​មក​បន្ត​ធ្វើ​នូវ​អ្វី​ដែល​មិន​ទាន់​សម្រេច​បាន ដើម្បី​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​ជាង​ការ​យក​ប្រជាពលរដ្ឋ​ខ្មែរ និង​ទឹកដី​កម្ពុជា​ដែល​រង​ទុក្ខវេទនា​ជា​ច្រើន​ណាស់​មក​ហើយ បម្រើ​តាម​មហិច្ឆតា​រៀង​ៗ​ខ្លួន​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ