ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ $309 ពិតជា​ត្រូវចិត្ត​ជាមួយ OPPO A93 នៅ​តែ​បន្ត​កក់​ទុក​មុន​យ៉ាង​កក្រើក​លើ​ទីផ្សារ និង​អតិថិជន​កក់​ពេញ​ៗ​ហាង ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ​កាលពី​ថ្ងៃ​ទី 21 ខែតុលា នេះ​សង្កេត​ឃើញ​ថា ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ប្រកាស​សម្ពោធ​នូវ​ស្មា​ត​ហ្វូ​ន OPPO…

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ​កាលពី​ថ្ងៃ​ទី 21 ខែតុលា នេះ​សង្កេត​ឃើញ​ថា ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ប្រកាស​សម្ពោធ​នូវ​ស្មា​ត​ហ្វូ​ន OPPO A93 ដែល​ជា​ស្មា​ត​ហ្វូ​ន​បំពាក់​អេ​ក្រង់​ទម្លុះ​ភ្លោះ Super AMOLED ពិសេស​កាមេរ៉ា AI Portrait ចំនួន 6 គ្រាប់​យ៉ាង​ពេញ​និយម​ខ្លាំង​ក្នុង​សម័យ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​ ។

ហើយ​នៅ​ក្នុង​កម្មវិធី​សម្ពោធ​នោះ​ផង​ដែរ មានការ​ចូលរួម​ពី​តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​រូប​ដូច​ជា​លោក ជា វ​ណ្ណា​រិ​ទ្ធ លោក Raven Blaze លោក HENG រួម​ជាមួយនឹង​ដៃគូ​ដូច​ជា Yaya និង Sun Flower ​។ យ៉ាងណាមិញ នៅ​ក្នុង​នោះ​ផង​ដែរ​ក៏​មានការ​ការ​រៀបរាប់​ពី​សមត្ថភាព ប្រកាស​ពី​តម្លៃ និង​ព័ត៌មាន​លម្អិត​ៗ​ពី OPPO A93 មួយ​ចំនួន​ផង​ដែរ​ ។
ជា​ពិសេស រាល់​ការ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃ​ទី ​19 ដល់​ថ្ងៃ​ទី ​24 ខែតុលា នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​ទូ​ទាំង​ប្រទេស ដែល​មាន​ផ្លា​ក OPPO នឹង​ទទួល​បាន​កាដូ​ដែល​មាន​តម្លៃ $178 រួម​មាន​៖ កាដូ​កាបូប​យូរ​ដៃ​សម្រាប់​ធ្វើ​ដំណើរ​ដ៏​ស្រស់​ស្អាត ($49) និង​ស៊ី​ម​ស្មា​ត​លេខ​ពិសេស Silver ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ដោយ​មិន​គិតថ្លៃ 12 ស​ប្តា​ហ៍ (​តម្លៃ $129) ។

តួយ៉ាង បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ស៊ែ​ល​ហ្វី​ស្អាត​ៗ លោក​អ្នក​ប្រាកដជា​នឹកឃើញ​ដល់​ម៉ាក OPPO មុនគេ​បង្អស់ ព្រោះ​ក្រុមហ៊ុន​នេះ​មាន DNA ជា​អ្នកឯកទេស​ថតរូប​ស៊ែ​ល​ហ្វី​លើ​ស្មា​ត​ហ្វូ​ន​គ្រប់​ស៊េរី​តែ​ម្តង ​។ ហើយ​ឆ្ងល់​ឬ​អត់ មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ហ្វេ​ន​ៗ និង​អតិថិជន​ទន្ទឹងរង់ចាំ OPPO A93 យ៉ាង​អន្ទះសារ ? តើ OPPO A93 មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ ?ហើយ OPPO A93 មាន​តម្លៃ​ប៉ុន្មាន ? ជាក់ស្តែង​បើ​តាម​ការ​ប្រកា ស​ក្នុង​កម្មវិធី​សម្ពោធ​របស់ OPPO A93 គឺ​មាន​តម្លៃ​ត្រឹមតែ $309 ធ្វើ​ឲ្យ​អតិថិជន​រំជួល​ចិត្តអន្ទះសារ​ចង់បាន OPPO A93 មក​កាន់​ក្នុង​ដៃ​ធ្វើ​ជា​ម្ចាស់​គ្រប់​ៗ​គ្នា​។ ហើយ​បើ​និយា យ​ពី​សមត្ថភាព OPPO A93 ធានា​ថា​មិន​ធ្វើ​ឲ្យ​អតិថិជន​ខកបំណង​តែ​ម្តង ជាមួយនឹង​មុខងារ និង​សមត្ថភាព​ពិសេស​ចំនួន 4 ដូច​ជា ៖

This image has an empty alt attribute; its file name is 2ab4f27ab1ffdcdad8ed21a965ca62ad.jpg

កាមេរ៉ា OPPO A93 ៖ ជាមួយ​កាមេរ៉ា AI Portrait 6 គ្រាប់​ដំបូង​គេ​បូក​បន្សំ​ជាមួយនឹង​មុខងារ​ថត​ពេល​យប់​ជា​ច្រើន​ទៀត​ដូច​ជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Ultra Clear Mode​ ។ រីឯ​កាមេរ៉ា​មុខ​វិញ (16MP+ 2MP) ជា​កាមេរ៉ា​បែប​ទម្លុះ​អាច​ថត​ស៊ែ​ល​ហ្វី​បាន​ច្បាស់ បន្ថែម​នូវ​មុខងារ​ដូច​ជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait​។ មុខងារ​ពិសេស​និង​មាន​តែ​មួយ​គត់​លើ OPPO A93 ទាំង​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ​គឺ​មុខងារ AI Super Clear Portrait (Auto Eye Focus) ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ស្អាត​ជាង​មុន​ទេ ថែម​ទាំង​ដិត​គ្រប់​ចំណុច​ត្រង់​ភ្នែក រោមភ្នែក ឬ​រោមចិញ្ចើម​ទៀត​ផង​ ។

អេ​ក្រង់ OPPO A93 ៖ ជា​ប្រភេទ​អេ​ក្រង់​ភ្លោះ​មុខ 6.43” Super AMOLED ដែល​ផ្តល់​នូវ​កម្រិត​រូបភាព​ច្បាស់ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ ពិសេស​មិន​ប៉ះពាល់​ដល់​សុខភាព​ភ្នែក ថែម​ទាំង​ទទួលស្គាល់​ដោយ​ស្ថាប័ន TUV Rheinsland Certified ទៀត​ផង​ ។
ល្បឿន OPPO A93 ៖ បំពាក់​បន្ទះ​ឈី​ប MKT Helio P95 ជាមួយនឹង​ល្បឿន 8-Cores​។ រីឯ RAM 8GB + ROM 128GB ជាមួយ​កម្លាំង​ល្បឿន​រហ័ស និង​រលូន​។ ចំណែកឯ កម្លាំង​ថាមពល​ថ្ម 4000mAh បន្ថែម​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស 18W ថែម​ទៀត​ផង​ ។
រូបរាង OPPO A93 ៖ គ្រាន់តែ​កាន់​ចេញ​មក​គឺ​ស៊ី​វិ​ល័យ លេចធ្លោ​។ ពិសេស​គឺ​វា​មាន​កម្រាស់​ស្តើង​មែនទែន​ត្រឹមតែ 7.48mm​។ លើស​ពី​នេះ​ទៅ​ទៀត OPPO A93 បំពាក់​មុខងារ​ស្កេ​ន​មេដៃ​លើ​អេ​ក្រង់​ជំនាន់​ថ្មី 3.0 ដែល​អាច​ដោះ​សោបាន​យ៉ាង​លឿន​ក្នុង​រយៈពេល 0.3 វិនាទី​ ។

អូ មិនតែប៉ុណ្ណោះ ​! នៅ​ថ្ងៃ​ទី ​25 ខែតុលា ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​រៀបចំ​កម្មវិធី​ពិសេស​មួយ​សម្រាប់​អតិថិជន​ទាំងអស់ ដែល​បាន​កក់​ទុក​មុន​នូវ OPPO A93 អាច​អញ្ជើញ​មក​ទទួល​ទូរស័ព្ទ OPPO A93 ដំបូង​គេ​នៅ​ឯ​ហាង OPPO ប្រ៊េ​ន​ស្ត័​រ (OPPO Brand Store) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​អូរ​ឡាំ​ព្យា ជាន់​ផ្ទាល់​ដី​ ។

អ្វី​ដែល​ពិសេស ក្រើ​ក លើស​ពី​កា​រំពឹង​ទុក​គឺ សម្រាប់​អ្នក​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នោះ​ទាំងអស់​គ្នា​ក៏​អាច​លេង​ហ្គេ​ម​សប្បាយ​ៗ ថតរូប​ស៊ែ​ល​ហ្វី​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក នឹង​ឈ្នះ​រង្វាន់​ភ្លាម​ៗ​គ្រប់​ៗ​គ្នា 100% ដូច​ជា កាស​ក្តោប​ត្រចៀក​ធំ កូន​កង្ហារ​លើ​តុ កែវ​ទឹក ពិសេស​នឹង​ឱកាស​ឈ្នះ​រង្វាន់​ធំ​រួម​មាន​ទូរស័ព្ទ OPPO A93 កាស​កាលី​ប​ឥត​ខ្សែ (OPPO Enco W11) OPPO 18W Power Bank យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត ​។ រង់ចាំ​អ្វី​ទៀត កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី ​25 ខែតុលា នេះ​ចាប់ពី​ម៉ោង 2:00 រសៀល​តទៅ​ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is bb860a8f1ec41e7dae399d8fb189f95c-1024x1024.jpg


បើ​មិន​ទាន់​សម្រេចចិត្ត​ច្បាស់ អាច​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ​បាន ធានា​ថា​ត្រូវចិត្ត​ដូរ​ឡើង​ស៊េរី​ថ្មី OPPO A93 នេះ​តែ​ម្តង ៖

https://youtu.be/y2_MY0SEvmc

វី​ដេ​អូ​ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ពិសេស​ៗ​របស់ OPPO A93 ៖

នេះ​ជា​វី​ដេ​អូ​សម្ពោធ​ផ្លូវការ​កាលពី​យប់​ថ្ងៃ​ទី ​21 ខែតុលា ដែល​ល្បី​រន្ទឺ​ទូ​ទាំង​ប្រទេស ៖

https://youtu.be/ufrZS2RHLD4
This image has an empty alt attribute; its file name is 715f8b1886c06077e5c1dc1175b6194b-1024x768.jpg

អត្ថបទសរសេរ ដោយ