ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសត់ម៉្លេះ​! ស្តាប់​ម្តាយ​និង​កូន​រៀបរាប់​ជួប​​ស្តែង​នឹង​ទឹកជំនន់​ឆក់​យក​ផ្ទះ​គ្មាន​សល់​​អ្វី​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់ និង​កូនប្រសារ​ប្រុស បាន​អង្គុយ​យំ​ជូត​ទឹកភ្នែក​ដែល​កំពុង​ហូរ​ចុះ​រហាម ដោយ​មិនដឹង​គិត​យ៉ាងណា​នោះ​ឡើយ ព្រោះតែ​នឹក​ស្តាយស្រណោះ​ដល់​ផ្ទះសម្បែង​របស់​ខ្លួន​ដែល​ធ្លាប់​ស្នាក់​នៅ​ជួបជុំ​ក្រុម​គ្រួសារ តែ​ត្រូវ​ជំនន់​ទឹកភ្លៀង​ឆក់​យក​ទៅ បណ្តាល​ឱ្យរ​សាត់​អណ្តែត​​ទាំង​សម្ភារ​: និង​ផ្ទះ​ទៅ​តាម​ទឹក​អស់រលីង​គ្មាន​សេសសល់​អ្វី​សោះ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់ និង​កូនប្រសារ​ប្រុស បាន​អង្គុយ​យំ​ជូត​ទឹកភ្នែក​ដែល​កំពុង​ហូរ​ចុះ​រហាម ដោយ​មិនដឹង​គិត​យ៉ាងណា​នោះ​ឡើយ ព្រោះតែ​នឹក​ស្តាយស្រណោះ​ដល់​ផ្ទះសម្បែង​របស់​ខ្លួន​ដែល​ធ្លាប់​ស្នាក់​នៅ​ជួបជុំ​ក្រុម​គ្រួសារ តែ​ត្រូវ​ជំនន់​ទឹកភ្លៀង​ឆក់​យក​ទៅ បណ្តាល​ឱ្យរ​សាត់​អណ្តែត​​ទាំង​សម្ភារ​: និង​ផ្ទះ​ទៅ​តាម​ទឹក​អស់រលីង​គ្មាន​សេសសល់​អ្វី​សោះ សូ​ម្បី​តែ​បន្តិចបន្តួច ហើយ​អណ្តែត​ទៅ​ទាំង​កឿង និង​វាល​ចំការ​ចម្ងាយ​ជាង​២០០​ម៉ែត្រ ក្បែរ​ភូមិ​នោះ​ទៀត ។

ហេតុការណ៍​ស្ត្រី​ម្នាក់ និង​កូនប្រុស​បាន​រៀបរាប់​ឱ្យ​ដឹង​ពី​ទុក្ខ​លំបាក​ក្នុង​ការ​បាត់បង់​ផ្ទះ​២​ខ្នង​ខាង​លើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។ ចំណែក​ផ្ទះ​២​ខ្នង​ដែល​ត្រូវ​ទឹក​ហូរ​រសាត់​នាំ​យក​ទៅ​បាត់​នោះ បាន​កើតឡើង​កាលពី​ជាង​១​ស​ប្តា​ហ៍​មុន វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែ​តុលា ស្ថិត​នៅ​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ឆក់​ទាញ​យក​ផ្ទះ​នោះ មាន ឈ្មោះ ជា យ៉ា​ន អាយុ​៥៩​ឆ្នាំ មាន​ប្តី​ឈ្មោះ ដើ​ប ថា អាយុ​៦០​ឆ្នាំ មានកូន​៣​នាក់ ហើយ​ផ្ទះ របស់​គាត់​ត្រូវ​ជំនន់​ទឹកភ្លៀង​ឆក់​យក​ទៅ​អស់រលីង​គ្មាន​សល់ ។ ចំណែក​កូនប្រុស​ស្ត្រី​រង​គ្រោះ​ឈ្មោះ យឿ​ង រាត្រី អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ដើ​ប សីហា មានកូន​ស្រី​តូច​ម្នាក់​នៅ​ក្នុង​បន្ទុក ក៏​ត្រូវ​ទឹកជំនន់​ទាញ​ផ្ទះ​យក​ទៅ​គ្មាន​សល់​សម្ភារៈ​អ្វី​នោះ​ឡើយ ។

ប្រភព​ពី​ម្តាយ​និង​កូនប្រសារ បាន​រៀបរាប់​ឱ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ និង​ច្រើន​ម៉ោង លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ រហូត​ដល់​ពេល​ព្រឹក​ថ្ងៃ​បន្ទាប់ ភ្លៀង​នៅ​តែ​បន្ថែម​កាន់តែ​ខ្លាំង​ឡើង​ៗ បណ្តាល​ឱ្យ​ក្លាយទៅជា​ជំនន់​ទឹកភ្លៀង​ហូរ​ចាក់​ពេញ​ក្នុង​ចំការ បណ្តាល​ឱ្យ​ហូរ​កាត់​ផ្លូវ​កម្ពស់​លិច​ត្រឹម​ក្បាលមនុស្ស​ចាស់ ក៏​ស្រាប់តែ​ហូរ​ទាញ​ផ្ទះ​របស់​ពួក​គាត់រ​សាត់អណ្តែត​អស់ទាំង​២​ខ្នង​តែ​ម្តង ក្រោយមក​ក៏​មាន​ក្រុមការងារ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដឹកនាំ​ក្រុម​យុវជន ស​.​ស​.​យ​.​ក​ខេត្ត និង​ក្រុម​យុវជន​កាកបាទក្រហម​ចុះ​ទៅ​ជួយ​សង្គ្រោះ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​មានការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ស្ទើរតែ​ចាប់ កូនចៅ​យក​ទៅ​ទីទួល​សុវត្ថិភាព​មិន​ចង់​ទាន់​នោះ​ឡើយ ព្រោះ​ទឹក​ហូរ​បុក​មក​ខ្លាំង​ពេក ហើយ​ពួក​គាត់​ក៏​មិន​អាច​ចាប់​យក​ចានឆ្នាំង ឬ​សម្លៀក​បំពាក់ មុង​ភួយ បាន​សូ​ម្បី​តែ​បន្តិច​នោះ​ឡើយ ពោល​គឺ​រសាត់​ទៅ​តាម​ទឹក​អស់រលីង​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​បាន​សុំ​ផ្ទះ​អ្នក​ភូមិ​ស្នាក់​នៅ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​សាងសង់​ផ្ទះ​សារ​ជា​ថ្មី​ឡើង​វិញ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ទឹកជំនន់ ខាង​សាលា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក​ជំទាវ បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ក្រុមការងារ បាន​យក​អំណោយ​ដូច​ជា សម្ភារ មុង​ភួយ សម្លៀក​បំពាក់ និង​ថវិកា​ទៅ​ចែក​ជូន​ពួក​គាត់ ជា​ពិសេស​ម្ហូបអាហារ គឺ​បាន​ទទួល​ចំនួន​៣​ដង​រួច​មក​ហើយ ។

រហូត​មក​ដល់​ពេល​នេះ ខាង​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន មាន​គម្រោង​សាងសង់​ផ្ទះ​ឱ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​ម្តាយ និង​កូន​ផង​ដែរ តែ​មិន​ទាន់​មាន​ដី​ផ្ទាល់ខ្លួន ព្រោះ​ដី​កន្លែង​ទឹក​លិចលង់​បាន​ប្រគល់​​ជូន​អាជ្ញាធរ​ខេត្ត ដើម្បី​យក​ទៅ​ធ្វើ​ផ្លូវ​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ