ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្នង​អាង​ត្រពាំង​ថ្ម​កំពុង​ប្រេះ រួច​ហូរ​កាត់​ខ្នង​ទំនប់ ពលរដ្ឋ​និង​កងកម្លាំង​នាំ​គ្នា​ជួយ​​ទប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខ្នង​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក កំពុង​តែ​ប្រេះ និង​ទឹក​ហូរ​កាត់​ខ្នង​ទំនប់​ដែល​អាច​ប្រឈម​ផល​ប៉ះពាល់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំង​ជិត​២០០​នាក់ នាំ​គ្នា​ច្រក​ដីខ្សាច់​ក្នុង​កា​រ៉ុ​ង​ដើម្បី​ដាក់​ទប់ទឹក​ផង​ដែរ…

ខេត្តបន្ទាយមានជ័យ ៖ ខ្នង​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក កំពុង​តែ​ប្រេះ និង​ទឹក​ហូរ​កាត់​ខ្នង​ទំនប់​ដែល​អាច​ប្រឈម​ផល​ប៉ះពាល់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំង​ជិត​២០០​នាក់ នាំ​គ្នា​ច្រក​ដីខ្សាច់​ក្នុង​កា​រ៉ុ​ង​ដើម្បី​ដាក់​ទប់ទឹក​ផង​ដែរ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​ខាងកើត​អាង​ឈម ស្ថិត​ក្នុងភូមិ​ពង្រ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​។

បើ​តាម​លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក បាន​ប្រាប់​ថា នៅ​ពេល​ទឹកជំនន់​បាន​ជន់​ឡើង​ខ្លាំង​នៅ​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក នៅ​ថ្ងៃ​ទី​២២ ខែតុលា​មាន​កម្រិត​ទឹក​កម្ពស់​១៨,៩៥​ម៉ែត្រ ដែល​ចំណុច​ប្រកាស​អាសន្ន​១៨,៨០​ម៉ែត្រ បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ទី​២១ ខែតុលា អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក មាន​កម្រិត​ទឹក​កម្ពស់​១៨,៦៥​ម៉ែត្រ មានការ​កើនឡើង​៣​តឹក​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ទឹកជំនន់​បាន​ឡើង​យ៉ាង​កំ​ហុ​ក ឬ​ឡើង​លឿន​នៅ​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក ឃើញ​ទឹក​កន្លែង​ខ្លះ​ហូរ​កាត់​ខ្នង​ទំនប់ និង​ប្រេះ​ជា​ច្រើន​កន្លែង​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ ហើយ​រដ្ឋបាល​ស្រុក​ភ្នំស្រុក សុំ​ឱ្យ​មន្ត្រីរាជការ និង​កងកម្លាំង​ទាំង​៣​ស្ថាប័ន និង​ប្រជាពលរដ្ឋ​រួម​គ្នា​ជិត​២០០​នាក់ បាន​យក​កា​រ៉ុ​ង​ច្រក​ដីខ្សាច់ ហើយ​យក​ទៅ​ទប់​ការពារ​ទឹក​ហូរ​ច្រុះ​ដាច់ ដែល​អាច​បណ្តាល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម នៅ​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​ផង​ដែរ​។

លោក យឹ​ម សំណាង ក៏​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំង​ទាំង​៣​ស្ថាប័ន​និង​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ទឹកជំនន់​កំពុង​គំរាមកំហែង បណ្តាល​ប្រេះ​អាង និង​ទឹក​ហូរ​កាត់ ត្រូវ​បាន​ជួយ​គ្នា​យក​កា​រ៉ុ​ង​ច្រក​ដីខ្សាច់​យក​ទៅ​ទប់ទឹក​ការពារ​ទឹក​មិន​ឱ្យ​ហូរ​កាត់​ខ្នង​អាង ដែល​កំពុង​ប្រេះ ហើយ​ដើម្បី​ការពារ​មិន​ឱ្យ​ហូរ​ចូល​ភូមិ បណ្តាល​មាន​គ្រោះ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ