លោកស្រីរដ្ឋមន្ត្រីការបរទេសឆ្លងវីរុស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
ប្រទេសបែលហ្ស៊ីក ៖ យោងតាមទូរទស្សន៍រដ្ឋ VRT ថា លោកស្រី SOPHIE WILMES រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ីក និងជាអតីតប្រមុខរដ្ឋាភិបាលដែលឆ្លងជំងឺ…
ប្រទេសបែលហ្ស៊ីក ៖ យោងតាមទូរទស្សន៍រដ្ឋ VRT ថា លោកស្រី SOPHIE WILMES រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ីក និងជាអតីតប្រមុខរដ្ឋាភិបាលដែលឆ្លងជំងឺ…
ប្រទេសបែលហ្ស៊ីក ៖ យោងតាមទូរទស្សន៍រដ្ឋ VRT ថា លោកស្រី SOPHIE WILMES រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ីក និងជាអតីតប្រមុខរដ្ឋាភិបាលដែលឆ្លងជំងឺ COVID-19 ត្រូវបានបញ្ជូនកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ទៅកាន់កន្លែងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងព្រុចសែលមួយ។
លោកស្រី SOPHIE WILMES ធ្លាប់ប្រកាសកាលពីថ្ងៃទី១៧ ខែតុលាថា លោកស្រីបានឆ្លងវីរុសនេះ។ លោកស្រីថា វីរុសអាចឆ្លងមកពីមនុស្សជំនិតលោកស្រីម្នាក់ពេលបំពេញការងារ។
លោកស្រីពេលនេះមានអាយុ៤៥ឆ្នាំ។ អ្នកនាំពាក្យលោកស្រីមិនបានឆ្លើយតបចំពោះសំណួរនានាឡើយ។ លោក ALEXANDER DE CROO ដែលកាលពីដើមខែតុលាឡើងកាន់តំណែងជំនួសលោកស្រីជាប្រមុខរដ្ឋាភិបាល បានជូនពរសូមឲ្យលោកស្រីបានឆាប់ជាសះស្បើយវិញ។
តាម TWITTER លោកសរសេរថា គ្មានមនុស្សណាម្នាក់អាចគេចរួចពីការមិនឆ្លងវីរុសនោះឡើយ។ យើងទាំងអស់គ្នានឹងខិតខំជម្នះ យកឈ្មះវីរុស COVID-19៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ