ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​បាល់ទាត់ Pelé ផ្ញើ​សារ​ទៅ​អ្នកគាំទ្រ​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​គម្រប់​៨០​ឆ្នាំ

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ស្តេច​បាល់ទាត់ Pelé នៅ​តែ​បង្ហាញ​ស្នាមញញឹម រួម​ជាមួយ​ភាព​កំប្លុកកំប្លែង ក្នុង​ថ្លែងទៅ​កាន់​អ្នកគាំទ្រ​នៅ​ថ្ងៃ​ខួបកំណើត​គម្រប់ ៨០​ឆ្នាំ​របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា…

ប្រេ​ស៊ី​ល ៖ ស្តេច​បាល់ទាត់ Pelé នៅ​តែ​បង្ហាញ​ស្នាមញញឹម រួម​ជាមួយ​ភាព​កំប្លុកកំប្លែង ក្នុង​ថ្លែងទៅ​កាន់​អ្នកគាំទ្រ​នៅ​ថ្ងៃ​ខួបកំណើត​គម្រប់ ៨០​ឆ្នាំ​របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា (​ពេលវេលា​នៅ​ប្រទេស​ប្រេ​ស៊ី​ល​) ដែល​ធ្វើ​ឡើង​ក្នុងផ្ទះ​របស់​លោក​ផ្ទាល់​តែ​ម្តង​។

វីរ​បរុស​បាល់ទាត់​ប្រេ​ស៊ី​ល ដែល​កើត​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៤០ បាន​ទទួល​រង​ពី​បញ្ហា​សុខភាព​ជា​ច្រើន​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា លោក​នៅ​តែ​មិន​បាត់បង់​ភាព​ទាក់ទាញ និង​ស្នាមញញឹម រួម​ជាមួយ​ការ​និយាយ​បែប​កំប្លុកកំប្លែង​របស់​លោក​នោះ​ទេ តាម​រយៈ​វី​ដេ​អូ​មួយ​ផ្ញើ​ទៅ​កាន់​អ្នកគាំទ្រ ដើម្បី​ជា​ការ​ថ្លែងអំណរគុណ ក៏​ដូច​ជា​ការ​បញ្ជាក់​ពី ​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ​របស់​លោក​នា​ពេល​បច្ចុប្បន្ន​។

គេ​សង្កេត​ឃើញ​ថា នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​ទីក្រុង​សៅ​ប៉ូ​ឡូ ក៏​មានការ​តែង​លំអ ជា​ពិសេស​រូបគំនូរ​របស់​លោក ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​វិចិត្រករ​តាម​ដងផ្លូវ​ដ៏​ល្បីល្បាញ Kobra ដើម្បី​ជា​ការ​ចូលរួម​អបអរ​ថ្ងៃ​ដ៏​ពិសេស​មួយ​នេះ​។

សូម​បញ្ជាក់​ជូន​ថា Pelé គឺជា​កីឡាករ​បាល់ទាត់​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក (World Cup) ចំនួន​៣​លើក​នៅ​ក្នុង ១៩៥៨, ១៩៦២ និង ១៩៧០ ហើយ​ក៏​កំពុង​កាន់កាប់​កំណត់​ត្រា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ផង​ដែរ ពោល​ចំនួន ៧៧​គ្រាប់​អំឡុង​ពេល​ការ​បង្ហាញខ្លួន​របស់​លោក ចន្លោះ​ឆ្នាំ​១៩៥៧ ដល់​ឆ្នាំ​១៩៧១៕ (​ដកស្រង់​ចេញពី AFP)