ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​​បងប្អូន​ប្រជាពលរដ្ឋ​ បញ្ឈប់​​​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​​50C​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​​អាជ្ញាធរ​ស្រុក​កំពង់លែងបាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវ​បញ្ឈប់​ការ​ការ​ធ្វើ​ដំណើរ​ ដោយ​យានយន្ត​ជា​បន្ទាន់​ ព្រោះតែ​ផ្លូវ​លេខផ្លូវ​លេខ50C…

ខេត្តកំពង់ឆ្នាំង ៖ ​​អាជ្ញាធរ​ស្រុក​កំពង់លែងបាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវ​បញ្ឈប់​ការ​ការ​ធ្វើ​ដំណើរ​ ដោយ​យានយន្ត​ជា​បន្ទាន់​ ព្រោះតែ​ផ្លូវ​លេខផ្លូវ​លេខ50C ត ភ្ជាប់​ពី​ខេត្តទាំង​២ ត្រូវ​បានទឹក​លិច​ដោយ​កន្លែង​។

​ការ​​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​សាលាស្រុក​កំពង់លែង​ កាលពី​ថ្ងៃ​ទី២០ ​តុលា កន្លង​ទៅ នៅ​តែ​មាន​បងប្អូន នៅ​បន្ត​ធ្វើ​ដំណើរ​លើ ផ្លូវ​នេះ នៅឡើយ ។ លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង​បាន​បញ្ជាក់​ដែរ​ថា​៖ ផ្លូវ​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ ត្រូវ​បាន​ទឹក​លិច​២ កន្លែង ក្នុង​នោះ​ មួយ​កន្លែង​ជាង​១៥០​ម៉ែត្រ​ ង​មួយ​កន្លែង​ទៀត​ជាង១០០​ម៉ែត្រនេះ ​ជា​ស្ថានភាព​ទឹក​នៅ​រសៀល ថ្ងៃ​ទី​២១​ខែតុលា ម្សិល​មិញ​​នេះ ពេល​លោក​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ ។

លោក​បាន​បញ្ជាក់ រដ្ឋបាល​ស្រុក​កំពង់លែងបាន​ជូនដំណឹង ស្តី​ពី​ការ​ផ្អាក​ចរាចរណ៍​កាលពី​ថ្ងៃ​ទី ២០ ខែតុលា ។ ប៉ុន្តែ​ប្រហែលជា​បងប្អូន​មិន​ទាន់​ដឹង ទើប​នៅ​ថ្ងៃ​ទី​២១ មានការ​ធ្វើ​ចរាចរណ៍​ខ្លះ​ៗ​។ យ៉ាងនេះ​ក្តី លោក​បាន​ដាក់​កម្លាំង ការពារ និង​ហាមឃាត់​តែ​ម្តង មិន​អនុញ្ញាត្តិ​ឱ្យ​មានការ​ធ្វើ​ដំណើរ​ជា​ដាច់ខាត​។ លោក អភិបាលស្រុក​កំពង់​លែង​បាន​បន្ថែម​ថា​៖ មូលហេតុ​បិទ​មិន​ឱ្យ​មាន​ចរាចរណ៍​នេះ បញ្ហា​ទី​១ ថ្វីបើ​រថយន្ត​អាច​ឆ្លងកាត់​បានក៍​ពិតមែន ប៉ុន្តែ ផ្លូវ​ដីក្រហម​លិច​ទឹក វា​ជ្រាយ​បណ្តាល​ឱ្យ​ខូច​ផ្លូវ ទី​២ បងប្អូន​ធ្វើ​ដំណើរ​ក្នុង​ទឹក​មើលផ្លូវ​មិនឃើញ ខ្លាច​ខុសផ្លូវ និង​ធ្លាក់​ចូល​ទឹក​ជ្រៅ នឹង​បង្ករ​គ្រោះថ្នាក់​ជា​ពុំខាន​។

ការ​បិទផ្លូវ​នេះ​ដែរ ខាង​ខេត្តកំពង់ធំ ក៍​គេ​បិទ​មក​ឱ្យមក​ដែរ ។ លោក សំ ចាន់​ថន នូវ​បាន​បញ្ជាក់​ពី​ស្ថានភាព ទឹក​នៅ​ស្រុក​កំពង់លែង ដែរ​ថា​៖ ដោយសារ​ទឹកបាន​ធ្លាក់​ពី​ស្ទឹង​ជី​និ​ត ខេត្តកំពង់ធំ គួប​ផ្សំ​នឹង​ទឹកទន្លេ ឡើង​បុក​ចូល​គ្នា ផង ទើប​បណ្ដាល​ឲ្យ​ទឹក​លិច​ផ្លូវ លេខ​50 C ត​ភ្ជាប់​រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​បែប នេះ និង​លិច​ជា​រៀង​រាល់​ឆ្នាំ ។ យ៉ាងនេះ​ក្តី ស្រុក​កំពង់លែង មិន​ទាន់​ទទួល​ការ​គម្រាម កំហែង​ពី​ទឹកជំនន់​នោះ​ឡើយ​នោះ​ទេ ។

សូម​បញ្ជាក់​ដែរ​ថាៈ ផ្លូវ​លេខ 50 C ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ​នេះ មាន​សារសំខាន់​ខ្លាំង​ណាស់ លើ​វិស័យ​គមនាគមន៍ ព្រោះ​ការ​ធ្វើ​ដំណើរ​ឆាប់រហ័ស មិន​លំបាក​វាង ដល់​ស្ពាន​ព្រែក​ក្តាម ដូច​មុន​ទៀត​ឡើយ ។ ជាង​នេះ​ទៀត ប្រមុខ​រាជរដ្ឋាភិ​បាល​បាន​គ្រោង​នឹង​ធ្វើ​ផ្លូវ​ឆ្លងកាត់​ទន្លេ ត​ភ្ជាប់​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង និង​ផ្លូវ​ពី​ស្រុក​កំពង់លែង ទៅ​ខេត្តកំពង់ធំ ជា​ផ្លូវ​ក្រាល​កៅស៊ូ និង​មាន​ស្ពាន​មួយ​ចំនួន​សម្រាប់ រំដោះ​ទឹក​ដើម្បី​ធានា​ផការ​ប្រើប្រាស់​ផ្លូវ​យូ​អង្វែង​ទៀត​ផង​៕​

អត្ថបទសរសេរ ដោយ